កម្រមានដំណឹងពិភពលោក

ម៉ិចសិក៖ ក្រុមជនប្រដាប់អាវុធ ប្រហារជីវិតមួយគ្រួសារ សូម្បីកូន​ក្មេង

សូម្បីកូន​ក្មេង ក៏មិនទុកជីវិត ឲ្យរស់ដែរ! ជាឧក្រិដ្ឋកម្ម ដ៏សាហាវមួយ ដែលបានប្រហារ​ជីវិត ក្រុមគ្រួសារមួយ ដែលមានសមាជិក៦នាក់ ក្នុងក្រុង «Celaya» នៃរដ្ឋ «Guanajuato» ភាគកណ្ដាល​នៃប្រទេសម៉ិចសិក។ នេះ បើតាមការអះអាង របស់​អាជ្ញាធរ​តំបន់ កាលពីថ្ងៃសុក្រ។

ហេតុការណ៍បានកើតឡើង នៅក្នុងយប់ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ។ ជនប្រដាប់អាវុធមួយក្រុម បានចេញពីរថយន្ដ ប្រភេទ 4X4 «Audi» ពណ៌ខ្មៅ ហើយបានបាញ់ស្រោច ទៅលើក្រុមគ្រួសារ។

អាជ្ញាធរបានឲ្យដឹងទៀតថា នៅនឹងកន្លែង កម្លាំងនគរបាលបានប្រទះឃើញ សាកសព​ជនរងគ្រោះ ​៦នាក់ ក្នុងនោះ ៣នាក់ជាស្ត្រី ២នាក់ជាបុរស និងម្នាក់ជាកុមារ។ ស្ត្រីពីរនាក់​ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៍នោះ និងត្រូវបានដឹក ទៅកាន់មន្ទីរពេទ្យ។

សូម្បីកូន​ក្មេង …

នៅក្នុងការចុះផ្សាយ របស់សារព័ត៌មានក្នុងស្រុក បានអះអាងថា នៅក្នុងយប់​ថ្ងៃ​ព្រហស្បត្តិ៍​ដដែលនោះ ហេតុការណ៍បាញ់ប្រហារ មានកើតឡើង ដល់ទៅ៣កន្លែង ដែល​បណ្ដាល​ឲ្យមនុស្ស រហូតដល់៨នាក់ស្លាប់ ក្នុងនោះ២នាក់ ជាកូនក្មេង។

មកដល់ម៉ោងនេះ អាជ្ញាធរមិនទាន់អះអាង អំពីមូលហេតុ ដែលឈានទៅដល់​ការបាញ់​ប្រហារ យ៉ាងសាហាវព្រៃផ្សៃ នៅក្នុងព្រឹត្តិការណ៍ខាងលើនេះទេ។

រដ្ឋ «Guanajuato» ជាតំបន់មួយ ពីក្នុងចំណោមមជ្ឈមណ្ឌលឧស្សាហកម្ម ដ៏សំខាន់ៗ ជាច្រើន​​របស់​ប្រទេស​ម៉ិចសិក ដែលមានមនុស្សរស់នៅ ចម្រុះជាតិសាសន៍ និងមាន​ពោរពេញ ​ដោយ​ឧក្រិដ្ឋកម្ម។ តំបន់ទាំងនោះ ក៏ត្រូវបានប្រើប្រាស់ ដើម្បីចរាចរណ៍​គ្រឿង​ញៀន ដោយ​បណ្ដាញ​ជួញដូរគ្រឿងញៀនដែរ។

កាលពីឆ្នាំ២០១៩កន្លងទៅ ប្រទេសម៉ិចសិករងអំពើឧក្រិដ្ឋ ដោយការ​បាញ់សម្លាប់ ច្រើន​ជាង​ពេលណាទាំងអស់ ប្រមាណជា ៣៤ ៥៨២ករណី។ នេះ បើតាមតួលេខ ប្រកាស​ដោយ​អាជ្ញាធរ រាប់ចាប់ពីឆ្នាំ១៩៩៧ ដែលជាឆ្នាំ ដែលអាជ្ញាធរចាប់ផ្ដើម ធ្វើស្ថិតិលើអំពើឧក្រិដ្ឋ នៅលើផ្ទៃប្រទេស៕

រូបភាពខាងក្រោម បង្ហាញពីឧក្រិដ្ឋកម្មមួយ ដែលកើតឡើង ក្នុងក្រុង «Celaya» កាលពីដើមខែ ហើយត្រូវបានថតជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព៖



លំអិតបន្ថែមទៀត

ដំណឹង

អាមេរិក៖ ផ្ទុះ​កុបកម្ម​ហិង្សា​បន្តបន្ទាប់ ក្រោយ​ការស្លាប់​របស់ ជច៍ ផ្លយ

ការឃាត់ខ្លួន​បុរសអាមេរិកាំងស្បែកខ្មៅ លោក ជច៍ ផ្លយ (George Floyd) រហូតបណ្ដាល​ឲ្យស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភា បានបង្កឲ្យ​បណ្ដាជន​អាមេរិក ផ្ទុះការក្ដៅក្រហាយ ជា​បន្តបន្ទាប់ តាំងពីម្សិលមិញមក។ ...
កម្ពុជា

ហ៊ុន សែន បង្ហើបថា​នៅមាន​មណ្ឌល​​កម្សាន្ដ​មួយទៀត​ បន្ទាប់ពី​«រ៉ុក»

«យើងចាប់ផ្ដើមសកម្មភាព ពី”រ៉ុក”នេះមួយ» នេះ ជាការអះអាងឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការបង្ក្រាបករណីគ្រឿងញៀន នៅមណ្ឌលកម្សាន្ដ«រ៉ុក» ក្នុងជំហាន​ឈានទៅបង្ក្រាបមណ្ឌលកម្សាន្ដមួយទៀត ដែលលោកមិនបានបញ្ចេញឈ្មោះឲ្យដឹង។ លោក ហ៊ុន សែន ...
កម្ពុជា

ភរិយា កែម ឡី ប្ដេជ្ញាបន្ត​«បេសកកម្ម»​ស្វាមី​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ

អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយនៃសពលោកបណ្ឌិត កែម ឡី បានសំដែងការប្ដេជ្ញាចិត្ត ថាអ្នកស្រីនឹងបន្ត​«បេសកកម្ម»​របស់ស្វាមី រហូតដល់ប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ​​ពិតប្រាកដ។ ការថ្លែងរបស់អ្នកស្រី ធ្វើឡើងក្នុងការប្រារព្ធខួបឆ្នាំទី​៣ នៃការធ្វើឃាត ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.