ដំណឹងពិភពលោក

នេះ​ជារូបថត ដូណាល់ ត្រាំ ពាក់ម៉ាស់​ជាលើក​ដំបូង

រូបថតប្រធានាធិបតីអាមេរិក ពាក់ម៉ាស់​ជាលើក​ដំបូង ត្រូវបានទម្លាយចេញ និងបង្ហោះ នៅពាសពេញ​បណ្ដាញសង្គម។ រូបថតនោះ ថតនៅក្នុងដំណើរ របស់លោកប្រធានាធិបតី ទៅកាន់ក្រុង «Ypsilanti» ក្នុងរដ្ឋមីឈីហ្គែន (Michigan) ដើម្បីធ្វើទស្សនកិច្ច ក្នុង​រោងចក្រ «Ford» ដែលកំពុងផលិត ម៉ាស៊ីន​ដកដង្ហើម សិប្បនិមិត្ត។

នៅក្នុងរោងចក្រនោះ មានបទបញ្ញត្តិ ដ៏សំខាន់មួយ គឺគ្រប់គ្នាត្រូវពាក់ម៉ាស់ ជាកំហិត។ តែលោក ដូណាល់ ត្រាំ (Donald Trump) បានចេញមកថ្លែង ទៅកាន់អ្នកសារព័ត៌មាន ដោយមុខទទេ និងគ្មានពាក់អ្វីទាំងអស់។

នៅចំពោះការសាកសួរ អំពីការពាក់ម៉ាស់ លោក ត្រាំ បាននិយាយ បែបកំប្លែងឡើងថា៖

«អូ! ខ្ញុំបានពាក់ម៉ាស់មួយ កាលពីអំបាញ់មិញ (…) តែក្នុងពេលនេះ [នៅមុខ​អ្នកសារព័ត៌មាន] ខ្ញុំមិនចង់ឲ្យអ្នកសារព័ត៌មាន សប្បាយចិត្ត នឹងឃើញវានោះទេ។»

បន្តិចក្រោយមក លោកយកម៉ាស់មួយ មកកាន់នៅនឹងដៃ ដើម្បីបង្ហាញអ្នកសារព័ត៌មាន តែលោកមិនបានពាក់វាទេ។ លោកប្រធានាធិបតី បានរៀបរាប់ថា៖

«ខ្ញុំចូលចិត្តវាណាស់។ និយាយឲ្យពិតទៅ ខ្ញុំគិតថា បើខ្ញុំពាក់ម៉ាស់ វាប្រសើរជាង។»

យ៉ាងណា រូបថតលោក ត្រាំ ពាក់ម៉ាស់ ត្រូវបានទម្លាយចេញ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ រោងចក្រ «Ford» បានអះអាងដែរថា លោកប្រធានាធិបតី បានដោះម៉ាសចេញ នៅពេល​​បន្ទាប់មក និងមិនបានពាក់ម៉ាស់ឡើងវិញទេ នៅពេលធ្វើទស្សនកិច្ចនោះ៕



លំអិតបន្ថែមទៀត

ដំណឹង

ត្រាំ ហាម​ជន​អន្តោប្រវេសន៍ ចូលទឹកដី​អាមេរិក​ជា​បណ្ដោះអាសន្ន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសកាលពីថ្ងៃចន្ទ ហាម​ជន​អន្តោប្រវេសន៍ ចូល​ទឹកដី​អាមេរិក ជាបណ្ដោះអាសន្ន ដើម្បីអ្វីមួយ ដែលលោកអះអាងថា ជាកិច្ចការពារ«ការងារ» ...
របាយការណ៍

ខ្លីៗតែគួរឲ្យចាប់អារម្មណ៍ អំពី«ទិវាអ្នកម្ដាយ»

«ទិវាអ្នកម្ដាយ» ឬ «Mother’s day» ឬ «Fête des mères» ជាពិធីបុណ្យទំនៀមទម្លាប់ ជាលក្ខណៈគ្រួសារ តាំងពីយូរលង់មួយ របស់បណ្ដាជននៅទ្វីបអ៊ឺរ៉ុប និងអាស៊ីខាងលិច។ ...
ដំណឹង

នគរបាលអន្តរជាតិ​ ដាក់ស្ត្រី​​ការទូត​អាមេរិកាំង​ម្នាក់ ចូល​ក្នុង​បញ្ជីក្រហម

ក្រុមគ្រួសារជនរងគ្រោះ បានអះអាងថា នគរបាលអន្តរជាតិ (Interpol) ដែលមានទីស្នាក់ការធំ ក្នុងក្រុងលីយ៉ុង (Lyon – បារាំង) បានដាក់អ្នកស្រី «Anne Sacoolas» ដែលជាអតីតមន្ត្រីការទូត ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.