ដំណឹងពិភពលោក

នេះ​ជារូបថត ដូណាល់ ត្រាំ ពាក់ម៉ាស់​ជាលើក​ដំបូង

រូបថតប្រធានាធិបតីអាមេរិក ពាក់ម៉ាស់​ជាលើក​ដំបូង ត្រូវបានទម្លាយចេញ និងបង្ហោះ នៅពាសពេញ​បណ្ដាញសង្គម។ រូបថតនោះ ថតនៅក្នុងដំណើរ របស់លោកប្រធានាធិបតី ទៅកាន់ក្រុង «Ypsilanti» ក្នុងរដ្ឋមីឈីហ្គែន (Michigan) ដើម្បីធ្វើទស្សនកិច្ច ក្នុង​រោងចក្រ «Ford» ដែលកំពុងផលិត ម៉ាស៊ីន​ដកដង្ហើម សិប្បនិមិត្ត។

នៅក្នុងរោងចក្រនោះ មានបទបញ្ញត្តិ ដ៏សំខាន់មួយ គឺគ្រប់គ្នាត្រូវពាក់ម៉ាស់ ជាកំហិត។ តែលោក ដូណាល់ ត្រាំ (Donald Trump) បានចេញមកថ្លែង ទៅកាន់អ្នកសារព័ត៌មាន ដោយមុខទទេ និងគ្មានពាក់អ្វីទាំងអស់។

នៅចំពោះការសាកសួរ អំពីការពាក់ម៉ាស់ លោក ត្រាំ បាននិយាយ បែបកំប្លែងឡើងថា៖

«អូ! ខ្ញុំបានពាក់ម៉ាស់មួយ កាលពីអំបាញ់មិញ (…) តែក្នុងពេលនេះ [នៅមុខ​អ្នកសារព័ត៌មាន] ខ្ញុំមិនចង់ឲ្យអ្នកសារព័ត៌មាន សប្បាយចិត្ត នឹងឃើញវានោះទេ។»

បន្តិចក្រោយមក លោកយកម៉ាស់មួយ មកកាន់នៅនឹងដៃ ដើម្បីបង្ហាញអ្នកសារព័ត៌មាន តែលោកមិនបានពាក់វាទេ។ លោកប្រធានាធិបតី បានរៀបរាប់ថា៖

«ខ្ញុំចូលចិត្តវាណាស់។ និយាយឲ្យពិតទៅ ខ្ញុំគិតថា បើខ្ញុំពាក់ម៉ាស់ វាប្រសើរជាង។»

យ៉ាងណា រូបថតលោក ត្រាំ ពាក់ម៉ាស់ ត្រូវបានទម្លាយចេញ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ រោងចក្រ «Ford» បានអះអាងដែរថា លោកប្រធានាធិបតី បានដោះម៉ាសចេញ នៅពេល​​បន្ទាប់មក និងមិនបានពាក់ម៉ាស់ឡើងវិញទេ នៅពេលធ្វើទស្សនកិច្ចនោះ៕



លំអិតបន្ថែមទៀត

ដំណឹង

អាមេរិកចោទ​យោធាភូមា ពីបទ​«ប្រល័យ​ពូជសាសន៍»​ជនជាតិរ៉ូហ៊ីងយ៉ា

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក បានអះអាង​ក្នុងថ្ងៃអាទិត្យនេះថា យោធាភូមាបានប្រពឹត្តឧក្រិដ្ឋកម្ម«ប្រល័យ​ពូជសាសន៍» និងឧក្រិដ្ឋកម្ម«ប្រឆាំងមនុស្សជាតិ»ធ្ងន់ធ្ងរ ប្រឆាំងបណ្ដាជនភាគតិច រ៉ូហ៊ីងយ៉ា ដែលរស់នៅក្នុងខេត្តមួយ ស្ថិតនៅភាគខាងលិចប្រទេស។ សំណុំរឿងឧក្រិដ្ឋកម្មនេះ ត្រូវបានដាក់ឡើង ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅក្រុងឡាអេ ...
ដំណឹង

បាតុកម្ម​នៅ​វេណេហ្សុយអេឡា៖ អាមេរិក​ប្រាប់ ម៉ាឌូរ៉ូ ឲ្យ​ចាកចេញ

ក្នុងខណៈភាពតានតឹង កំពុងផ្ទុះឡើងនៅតាមដងផ្លូវនានា នៃរដ្ឋធានី ការ៉ាកាស (វេណេស៊ុយអេឡា) នោះ រដ្ឋបាលអាមេរិកសឹងតែទាំងមូល រាប់តាំងពីទីប្រឹក្សាផ្នែកសន្តិសុខ លោក ចន ប៊លថុន (John Bolton) ...
ដំណឹង

ដូណាល់ ត្រាំ ប្រកាស​បេក្ខភាព​ប្រធានាធិបតី សម្រាប់​អាណត្តិ​ទី២

ប្រធានាធិបតីក្នុងតំណែង នៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសនៅថ្ងៃសុក្រនេះ ថាលោកនឹងបើកយុទ្ធនាការឃោសនា ចាប់ពីថ្ងៃទី១៨ ខែមិថុនាខាងមុខ ក្នុងការបោះឆ្នោត ជ្រើសតាំងប្រធានាធិបតីអាមេរិក ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.