ដំណឹងពិភពលោក

អតីត​ប្រធានាធិបតី និង​​អតីត​បេក្ខជន​ម្នាក់​ទៀត​ ប្រកាស​​មិន​បោះឆ្នោត​​ឲ្យ ត្រាំ

អតីតប្រធានាធិបតី លោក ជច៍ វ័លឃ័រ ប៊ូស (George W. Bush) និងអតីតបេក្ខជនប្រធានាធិបតី លោក មីដ រូមនី (Mitt Romney) ដែលសុទ្ធតែមកពីគណបក្សសាធារណរដ្ឋ សុទ្ធតែបានប្រកាស ទុកជាមុនថា ពួកលោក នឹង«មិនបោះឆ្នោត»គាំទ្រលោក ដូណាល់ ត្រាំ (Donald Trump) សម្រាប់តំណែងជាប្រធានាធិបតី អាណត្តិទី២ នៅចុងឆ្នាំខាងមុខនេះទេ។

សារព័ត៌មាន «New York Times» បានស្រង់សំដី របស់ពួកលោកទាំងពីរ មកចុះផ្សាយ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយមិនភ្លេច លើកយកករណី របស់អ្នកស្រី «Cindy McCain» ភរិយាមេមាយ​នៃសពអតីតព្រឹទ្ធសមាជិក លោក ចន ម៉ាកខេន (John McCain) ដែលបានអះអាង​សឹង​​ជាស្ថាពរថា អ្នកស្រីនឹងគាំទ្រលោក ចូ បៃដេន (Joe Biden) បេក្ខជន​ប្រធានាធិបតី ដែល​ចេញពី​​គណបក្សប្រជាធិបតេយ្យ។

នៅក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១៦ អតីតប្រធានាធិបតី អតីតបេក្ខជនប្រធានាធិបតី និងភរិយាសពលោក ម៉ាក់ខេន ដែលជាឥស្សរជនដ៏កំពូល របស់គណបក្សសាធារណរដ្ឋ ធ្លាប់មានជំហររួចហើយ ក្នុងការបដិសេធ មិនបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំ។ តែសារព័ត៌មានខាងលើ បញ្ជាក់ថា បរិបទក្នុងពេលបច្ចុប្បន្ន មិនដូចគ្នានឹងពេលនោះទេ។

«New York Times» ពន្យល់ថា នៅឆ្នាំ២០០១៦ លោក ត្រាំ គ្រាន់តែជា​បេក្ខជន​ម្នាក់​ប៉ុណ្ណោះ ហើយពេលនោះ នរណាៗក៏មិនបានជឿជាក់ដែរ ថាលោក ត្រាំ អាចឈ្នះឆ្នោត ជាប់ជាប្រធានាធិបតី។

តែនៅថ្ងៃនេះ ការចេញមុខប្រឆាំង នឹងប្រធានាធិបតីក្នុងតំណែង នឹងធ្វើឲ្យនយោបាយ នៅក្នុង​គណបក្ស​សាធារណរដ្ឋ ជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ ជាពិសេស​​នៅពេលនិយាយពី​អំណាច​ប្រធានាធិបតី ក្នុងការ​តែងតាំង​ចៅក្រម និងការកាត់បន្ថយ​​ពន្ធដារ។

ឥស្សរជនសំខាន់ៗ​ ជាច្រើននាក់ នៅក្នុងគណបក្សសាធារណរដ្ឋ បានសំដែងមន្ទិល សម្រាប់ខ្លួនឯង កាន់តែច្រើនឡើង នៅចំពោះលទ្ធភាព នៃការបោះឆ្នោតជូនលោក ត្រាំ សម្រាប់អាណត្តិទីពីរ។ មន្ទិលនោះ មានកាន់តែខ្លាំងថែមទៀត បើពួកគេមើលពីសំដី របស់ប្រធានាធិបតីរូបនេះ ជុំវិញអំពើហិង្សា បង្កឡើងដោយក្រុមនគរបាល និង​វិធានការ ក្នុងការដោះស្រាយវិបត្តិជំងឺ «Covid-19»។

ក្រៅពីឥស្សរជនទាំងបីខាងលើ សារព័ត៌មាន «New York Times» នៅបានសាកសួរ ទៅកាន់​ឥស្សរជន​ជាច្រើនទៀត ដែលហាក់បង្ហាញភាពរារែក របស់ពួកគេ ក្នុងការគាំទ្រ​លោក ត្រាំ។ សមាជិកគណបក្ស​សាធារណរដ្ឋ​ខ្លះ បានជ្រើសរើស​យកបេក្ខជន​ទីបី ខណៈ​សមាជិក​មួយចំនួន​ទៀត បានបង្ហាញជំហរ​ដោយ​ត្រង់ៗ ថាពួកគេនឹង​បោះឆ្នោត ជូន​លោក ចូ បៃដេន ដោយគ្មាន​ការអល់អែក៕



លំអិតបន្ថែមទៀត

ដំណឹង

អាមេរិក៖ អនុប្រធានាធិបតី មៃ ផេន ប្រកាស​ជ័យជំនះ​​របស់ បៃដិន

លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី ដែលទីបំផុតបានឈ្នះ ទៅលើលោក ចូ បៃដិន (Joe Biden) ត្រូវបានប្រកាសដោយលោក មៃ ផេន (Mike Pence) ប្រធានអង្គប្រជុំនៃសភាទាំងពីរថ្នាក់ ...
ដំណឹង

អង្គការ«OSCE» ចោទ ត្រាំ ថា​«រំលោភអំណាច​យ៉ាងងងើល»

ប្រធានាធិបតីអាមេរិក​ផុតអាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) បាន​និង​កំពុង​«រំលោភអំណាច​យ៉ាងងងើល» នៅចំពោះការទាមទារ ​ឲ្យបញ្ឈប់​ការរាប់សន្លឹកឆ្នោត របស់ពលរដ្ឋម្ចាស់ឆ្នោត នៅក្នុងការបោះឆ្នោត​​ប្រធានាធិបតី ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃអង្គារទី៤ ...
កម្ពុជា

ថិក គ្រូស ថ្លែង​ពីភាពចាំបាច់​ ដែល​អាមេរិក​ត្រូវ​សើរើ​ការអនុគ្រោះពន្ធពីកម្ពុជា

សមាជិកព្រឹទ្ធសភាអាមេរិក ដ៏ល្បីឈ្មោះ លោក ថិក គ្រូស (Ted Cruz) បានបញ្ចេញប្រតិកម្មរបស់លោក តបនឹងនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានគម្រាម កាលពីប៉ុន្មានថ្ងៃមុន ថានឹងកម្ទេចគណបក្សប្រឆាំងចោល ប្រសិនណាជាសហគមន៍អន្តរជាតិ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.