លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោត នៃសហរដ្ឋអាមេរិក បានត្រៀមចុះហត្ថលេខា ទៅលើក្រឹត្យមួយចំនួន ភ្លាមៗ​បន្ទាប់ពី​ចូលកាន់តំណែង ជាពិសេសក្រឹត្យ ក្នុងការភ្ជាប់សហរដ្ឋអាមេរិកឡើងវិញ ចូលមកក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស ស្ដីពីអាកាសធាតុ។ នេះ បើតាមការលើកឡើង របស់លោក «Ron Klain» នាយខុទ្ទកាល័យរបស់លោក បៃដិន ក្នុងចុងសប្ដាហ៍​កន្លងមក។

វិធានការរបស់លោក បៃដិន ក្នុងការចេញក្រឹត្យដ៏ច្រើននេះ គឺដើម្បីបញ្ចៀសរាល់នីតិវិធីផ្លូវច្បាប់ ដែលត្រូវឆ្លងកាត់តាមរដ្ឋសភា និងព្រឹទ្ធសភា ដែលពេលនេះ​កំពុងជាប់រវល់ នៅក្នុងការចំណាត់ការ ដកប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) ឲ្យចេញពីតំណែង។

វិធានការមួយ ពីក្នុងចំណោមនោះ មានការលើកចេញ នូវការហាមឃាត់ជាន់ទឹកដីអាមេរិក នូវបណ្ដាជនបរទេសទាំងឡាយ ដែលធ្វើដំណើរចេញពីប្រទេសជាច្រើន ក្នុងនោះមួយភាគធំ ជាបណ្ដាប្រទេស​ដែលកាន់សាសនាអ៊ីស្លាម។ ការហាមឃាត់នេះ ត្រូវបានធ្វើឡើង ដោយលោក ដូណាល់ ត្រាំ នៅប៉ុន្មានថ្ងៃ​ក្រោយលោក​ចូលកាន់តំណែង កាលពីខែមករា ឆ្នាំ២០១៧។

យ៉ាងណា លោក«Ron Klain» មិនបានលំអិតបន្ថែម អំពីរាល់ក្រឹត្យទាំងអស់នោះទេ ដោយគ្រាន់តែនិយាយថា ជាវិធានការ​ដែល​ទាក់ទង​នឹងចំណាត់ការ​ជាអាទិភាពចំនួន៤ របស់ប្រធានាធិបតី បៃដិន ក្នុងនោះមាន (១)​ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (Covid-19) (២)​ការប្រយុទ្ធនឹងការផ្លាស់ប្ដូរអាកាសធាតុ (៣)​ការផ្ដល់សន្ទុះឡើងវិញសម្រាប់សេដ្ឋកិច្ច និង(៤)ការប្រយុទ្ធដើម្បីយុត្តិធម៌សង្គម និងយុត្តិធម៌​ពូជសាសន៍​ពណ៌សម្បុរ៕



លំអិតបន្ថែមទៀត

ដំណឹង

ចិន​ឆេះដុំ​ដាក់​អាមេរិក ក្នុង​ការលក់​យន្ដហោះ​«F-16»​៦៦គ្រឿង​ឲ្យ​តៃវ៉ាន់

សហរដ្ឋអាមេរិកបានប្រកាស កាលពីថ្ងៃអង្គារម្សិលម៉ិញ ថាខ្លួនបានយល់ព្រមលក់យន្ដហោះប្រដេញ ប្រភេទ «F-16» ចំនួន៦៦គ្រឿង ដែលមានតម្លៃសរុប ប្រមាណជា៨ពាន់លានដុល្លារ ឲ្យទៅកោះតៃវ៉ាន់។ ច្បាស់ណាស់ហើយថា ការសម្រេចចិត្តនេះ បានបង្កការឆេះដុំ ដល់ក្រុងប៉េកាំង ...
របាយការណ៍

ស្វែង​យល់​ពី​នយោបាយ​ទាំង​៧ចំនុច របស់ ដូណាល់ ត្រាំ

តើយុទ្ធសាស្ត្រ ដែលត្រូវយកមកអនុវត្តន៍ ដ៏សំខាន់ជាងគេ របស់លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជន​ជាប់​ឆ្នោត ជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក មានអ្វីខ្លះ? សូមស្វែងយល់ ...
កម្ពុជា

Covid-19៖ ឯកអគ្គរដ្ឋទូត​អាមេរិក ចូលរួម​មរណទុក្ខ​ទាហាន​មួកខៀវ​ខ្មែរ

ឯកអគ្គរដ្ឋទូត​អាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បានចូលរួមរំលែកទុក្ខ ចំពោះសពទាហានមួកខៀវកម្ពុជា ដែលបានទទួលមរណភាព ដោយសារជំងឺ «Covid-19» នៅក្នុងប្រទេសម៉ាលី។ នៅលើបណ្ដាញសង្កមទ្វីសធើរ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.