សហគ្រាស​«AstraZeneca»​នៃចក្រភពអង់គ្លេស បានចេញមុខ មកការពារវ៉ាក់សាំងរបស់ខ្លួន ដោយអះអាងថា គ្មាន​ភស្ដុតាងណាមួយ បង្ហាញពីហនិភ័យធ្ងន់ធ្ងរ បង្កឲ្យមានជំងឺ«ឈាមកក» សម្រាប់អ្នកដែលបានទទួល​វ៉ាក់សាំង​នោះឡើយ។ ប្រតិកម្ម​របស់សហគ្រាស​ផលិត​ឱសថ ធ្វើឡើងបន្ទាប់ពីប្រទេសជាច្រើន ទាំងក្នុងសហភាពអ៊ឺរ៉ុប និងនៅ​ទ្វីបអាស៊ី បានសម្រេចផ្អាក​ការប្រើវ៉ាក់សាំង «AstraZeneca» ក្នុងសប្ដាហ៍នេះ។

សេចក្ដីប្រកាសព័ត៌មាន របស់សហគ្រាស «AstraZeneca» បានសរសេរឲ្យដឹងថា៖

«នៅលើការវិភាគ នៃទិន្នន័យសុវត្ថិភាព ដែលទទួលបាន​ជាង១០លានករណី យើងមិនបានរកឃើញភស្តុតាង នៃការកើនឡើង​​នូវហានិភ័យ ដែលអាចបង្កឲ្យមានជំងឺ ស្ទះសរសៃឈាមក្នុងសួត ឬដុំសាច់នៅក្នុងសួតនោះទេ។»

«បើនិយាយឲ្យស៊ីជម្រៅ តួលេខដែលទទួលបាន ទាក់ទងនឹងបញ្ហាប្រភេទនេះ មានកម្រិតទាបបំផុត ចំពោះ​អ្នក​ដែល​ទទួល​បានការចាក់វ៉ាក់សាំង បើធៀបទៅនឹងអ្វីដែលបានរំពឹងទុក នៅក្នុងចំនួនប្រជាជនទាំងមូល។»

កាលពីថ្ងៃព្រហស្បត្តិ៍ទី១១ ខែមីនា ប្រទេសដាណឺម៉ាក អាយឡេន និងណ័រវេស បានប្រកាសផ្អាកការចាក់ថ្នាំវ៉ាក់សាំង «AstraZeneca» ដោយអះអាងថា វាជា«គោលការណ៍នៃការប្រុងប្រយ័ត្ន»។ បន្ទាប់មក នៅថ្ងៃសុក្រទី១២ ខែមីនា ប្រទេសប៊ុលហ្គារី ក៏បានធ្វើដូចគ្នា ខណៈប្រទេសថៃ បានប្រកាសពន្យាពេលយុទ្ធនាការចាក់វ៉ាក់សាំង ដែលប្រើថ្នាំវ៉ាក់សាំងខាងលើ។

សម្រាប់អង្គការសុខភាពពិភពលោក (WHO /OMS) ដែលបានប្រកាសទទួសស្គាល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (Covid-19) របស់សហគ្រាស«AstraZeneca» បានលើកឡើងកាលពីថ្ងៃសុក្រថា គ្មានហេតុផលណាមួយ ដែលតម្រូវមិនឲ្យប្រើវ៉ាក់សាំងនេះ ហើយមកដល់ពេលនេះ មិនទាន់មានការពាក់ព័ន្ធណាមួយ ដែលបង្កឲ្យមានជំងឺ«ឈាមកក» តាមរយៈការចាក់ថ្នាំវ៉ាក់សាំងនេះនៅឡើយ។

ភ្នាក់ងារសុខាភិបាលជាតិ របស់ប្រទេសដាណឺម៉ាក ដែលបានផ្អាកការចាក់វ៉ាក់សាំង «AstraZeneca» មុនគេ បានព្រមានឲ្យប្រុងប្រយ័ត្ន នៅចំពោះការកកើតជំងឺឈាមកក ដែលមានលក្ខណៈធ្ងន់ធ្ងរ ទៅលើមនុស្សដែលបានទទួលចាក់ថ្នាំវ៉ាក់សាំង។ ប៉ុន្តែភ្នាក់ងារជាតិមួយនេះ មិនបានបញ្ជាក់ថា ការកកើតជំងឺឈាមកក មានជាប់ពាក់ព័ន្ធដោយផ្ទាល់ ជាមួយនឹងថ្នាំវ៉ាក់សាំងទេ។

លោក «Jon Gibbins» នាយកវិទ្យាស្ថានស្រាវជ្រាវ ផ្នែកបេះដូង និងប្រព័ន្ធរំលាយអាហារ នៃសាកលវិទ្យាល័យ «Reading» (ចក្រភពអង់គ្លេស) ត្រូវបានសារព័ត៌មានអង់គ្លេស ស្រង់សំដីមកបញ្ជាក់ថា ជំងឺឈាមកក អាចបណ្ដាលមកពីបញ្ហាច្រើនយ៉ាង និងអាចបង្កឲ្យមានអ្នកឈឺ ត្រឹមតែ១ឬ២នាក់ ពីក្នុងចំណោមមនុស្ស១០០០នាក់ប៉ុណ្ណោះ ហើយអាត្រានេះ វាច្រើនលើសពីចំនួនអ្នកសង្ស័យមានជំងឺ (ជាង២០នាក់ ពីក្នុងចំណោមមនុស្សរាប់លាននាក់) ដែលត្រូវបានលើកឡើង ដោយភ្នាក់ងារអ៊ឺរ៉ុបទទួលបន្ទុកឱសថ «EMA»។

លោកនាយកវិទ្យាស្ថាន​បន្តថា ដូច្នេះហានិភ័យ ដែលអាចកើតជំងឺឈាមកក ទំនងជាមានអាត្រាតិចតួច​​ជាទីបំផុត៕



លំអិតបន្ថែមទៀត

ដំណឹង

គីម ជុងអ៊ុន ផ្ញើរសារសំដី​អបអរ​ប្រធានាធិបតី​ចិន អំពី«Covid-19»

មេដឹកនាំវ័យក្មេង របស់ប្រទេសកូរ៉េកុម្មុយនីស្ដិ៍ លោក គីម ជុងអ៊ុន (Kim Jong-un) បានផ្ញើរសារជាពាក្យសំដី ទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi ...
កំសាន្ដ

អាមេរិក៖ ​ប្រទះឃើញ​ក្រពើ​មួយក្បាល កំពុង​លាក់ខ្លួន​ក្នុងផ្ទះ

កាលពីថ្ងៃអាទិត្យ​ចុងសប្ដាហ៍កន្លងមកនេះ អ្នកស្រី​«Torrie Heathcoat» ដែលរស់នៅក្នុងក្រុង​«Fort Myers» ភាគខាងត្បូងរដ្ឋផ្លរីដា (សហរដ្ឋអាមេរិក) ត្រូវបង្ខំចិត្តហៅអ្នកជួយសង្គ្រោះ បន្ទាប់ពីអ្នកស្រីនិងគ្រួសារបាន ​ប្រទះឃើញ​ក្រពើ​មួយក្បាល ប្រវែង២ម៉ែត្រ បានបំពាន​ចូលផ្ទះអ្នកស្រី ដោយគ្មានការអញ្ជើញ ...
ដំណឹង

ដកទាហាន​«១២នាក់»​ចេញពី​កងសន្តិសុខ ក្នុងពិធីស្បថ​របស់ ចូ បៃដិន

ទាហានឆ្មាំជាតិអាមេរិកាំង​ចំនួន ១២នាក់ ត្រូវបានដកចេញ​ពីជួរកងសន្តិសុខ ដែលដាក់ពង្រាយ​ដើម្បីការពារសណ្ដាប់ធ្នាប់ និងសន្តិសុខ ក្នុងពិធីស្បថ​ចូលកាន់តំណែង របស់លោក ចូ បៃដិន (Joe Biden) ជាប្រធានាធិបតីទី៤៦ នៃសហរដ្ឋអាមេរិក។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.