ដំណឹងពិភពលោក

បោះឆ្នោត​ប្រធានាធិបតីអាមេរិក៖ ត្រាំ ធ្លោយមាត់​អាចទទួលស្គាល់​«បរាជ័យ»

ប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) ទំនងជាបាន​ទទួលស្គាល់​​ដោយប្រយោល «បរាជ័យ»របស់លោក ក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០។ លោកបានធ្លោយមាត់​ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ក្នុងរសៀលថ្ងៃសុក្រ​ទី១៣ ខែវិច្ឆិកានេះ ដែលជាការបង្ហាញមុខជាសាធារណៈ ជាលើកដំបូង រាប់ចាប់ពី​លទ្ធផល​ព្យាករណ៍ កាលពីសប្ដាហ៍មុន បង្ហាញថាលោកបាន​ចាញ់​លោក ចូ បៃដិន (Joe Biden) ដែលជា​បេក្ខជន មកពីគណបក្សប្រជាធិបតេយ្យ។

ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន ដែលប្រព្រឹត្តិទៅ ក្នុងឧទ្យាននៃសេតវិមាន លោក ត្រាំ បានសង្កត់ធ្ងន់ជាមួយប្រធានបទ តែមួយរបស់លោក គឺជំងឺរាតត្បាត​«Covid-19» ដែល​កំពុង​បង្ហាញសន្ទុះ​ជាថ្មីទៀត នៅសហរដ្ឋអាមេរិក។ តែលោក បានធ្លោយមាត់ និយាយ​ចេញ ទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោត ដែលខុសពីការរំពឹងទុក របស់លោក។

លោកប្រធានាធិបតីចប់អាណត្តិ បានលើកឡើងថា៖

«ខ្ញុំគិតថា ពេលវេលានឹងបញ្ជាក់ប្រាប់យើង ថាតើរដ្ឋបាលរបស់ប្រធានាធិបតីណា ដែលនឹងឡើងកាន់អំណាច ក្នុងពេលខាងមុខ។ តែទោះជាមានរឿងអ្វីក៏ដោយ ក៏ខ្ញុំអាច​បញ្ជាក់ប្រាប់លោកអ្នកដែរថា រដ្ឋបាលមួយនេះ (រដ្ឋបាលរបស់លោក) នឹងមិនដាក់បម្រាម ឲ្យបិទប្រទេសឡើយ។»

ការថ្លែងឡើង ក្នុងផ្លូវពីរមិនច្បាស់លាស់​បែបនេះ មានលក្ខណៈផ្ទុយគ្នាទាំងស្រុង ទៅនឹង​ជំហរ​របស់លោក ដែលបានប្រកាសជ័យជំនះភ្លាមៗ ក្នុងយប់ថ្ងៃបោះឆ្នោត និងប្រាប់ឲ្យ​ឈប់​រាប់​សន្លឹកឆ្នោត ដើម្បីអ្វីមួយ​ដែលលោកហៅថា សន្លឹកឆ្នោតដែលមិនទាន់រាប់ សុទ្ធសឹង​ជា​សន្លឹកឆ្នោត​ក្លែងក្លាយ ឬការលួចបន្លំ។

លទ្ធផល​ព្យាករណ៍​ចុងក្រោយ សរុបពីរដ្ឋទាំង៥០ រួមនឹងរដ្ឋធានី វ៉ាស៊ីនតោន (Washinton DC) បានផ្ដល់ជ័យជំនះទៅលោក បៃដិន ដែលឈ្នះអង្គបោះឆ្នោត ៣០៦សំឡេង ទល់នឹង​លោក ត្រាំ ដែលទទួលបានត្រឹមតែ ២៣២សំឡេងប៉ុណ្ណោះ។

តែមកដល់ពេលនេះ លោក ដូណាល់ ត្រាំ បានបដិសេធទទួលស្គាល់​«បរាជ័យ»របស់ខ្លួន និង​បដិសេធ ជ័យជំនះរបស់លោក ចូ បៃដិន។ ប្រធានាធិបតីចប់អាណត្តិ បានលើកឡើង ពីការលួចបន្លំសន្លឹកឆ្នោត នៅក្នុងរដ្ឋមួយចំនួន ដែលលោក បៃដិន បានឈ្នះ ហើយបាន​ប្ដឹងឡើងទៅតុលាការ ដើម្បីទាមទារឲ្យពិនិត្យឡើងវិញ អំពីភាពបានការនៃសន្លឹកឆ្នោត និងការរាប់សន្លឹកឆ្នោត នៅក្នុងរដ្ឋទាំងនោះ។

យ៉ាងណា លោក ដូណាល់ ត្រាំ មិនបានបង្ហាញពី«ភស្ដុតាងរឹង» នៅក្នុង​ការចោទប្រកាន់​របស់លោកទេ ខណៈពាក្យបណ្ដឹងរបស់មួយភាគ ត្រូវបានតុលាការច្រានចោល៕



លំអិតបន្ថែមទៀត

ដំណឹង

អៀរ៉ង់​ថា​ខ្លួន​បាន«បាញ់កម្ទេច ឌ្រូនស៊ើបការ​អាមេរិក​មួយគ្រឿង»

យន្ដហោះបញ្ជាពីចំងាយ (Drone) ប្រភេទ «Global Hawk» ផលិតដោយសហគ្រាសអាមេរិក ឈ្មោះ «Northrop Grumman» ត្រូវបាន«បាញ់កម្ទេច» តាំងពីព្រឹកទាបភ្លឺ ក្នុងខេត្ត«Hormozgan» ដែលនៅជាប់សមុទ្រ ...
ដំណឹង

ចេញវីសេតវិមាន ត្រាំ ត្រឡប់​ទៅរស់នៅ​ក្នុងភូមិគ្រឹះ «Mar-a-Lago»

គឺនៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃ «Mar-a-Lago» ដែលស្ថិតនៅឆ្នេរខាងកើត ឈ្មោះ«Palm Beach» នៃរដ្ឋផ្លរីដា ដែលលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិតីទី៤៥ នៃសហរដ្ឋអាមេរិក ...
កម្រមាន

កើតមក«គ្មានភ្នែក​គ្មានច្រមុះ» តែទើប​ទទួល​សញ្ញាប័ត្រពី​សាកលវិទ្យាល័យ

ថ្ងៃនេះ យុវតី «Cassidy Hooper» មានអាយុ២២ឆ្នាំហើយ។ នាងបានចាប់កំណើតមក «គ្មានភ្នែក​គ្មានច្រមុះ» ដូចគេឯងឡើយ។ យុវតីជាតិអាមេរិកាំងរូបនេះ តែងព្យាយាមចង់ដឹងពីមូលហេតុ ដែលនាងចាប់កំណើតមកដូច្នេះ តែគ្មានអ្នកវិទ្យាសាស្ត្រណា អាចពន្យល់នាងបានទេ។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.