ដំណឹងពិភពលោក

បោះឆ្នោត​ប្រធានាធិបតីអាមេរិក៖ បៃដិន ឈ្នះអង្គបោះឆ្នោត ៣០៦សំឡេង

លទ្ធផលព្យាករណ៍ចុងក្រោយ បានចេញផ្សាយឲ្យដឹង នៅទីបំផុត៖ លោក ចូ បៃដិន (Joe Biden) បេក្ខជន​មកពីគណបក្សប្រជាធិបតី បាន«ឈ្នះអង្គបោះឆ្នោត (អ្នកតំណាង​ម្ចាស់ឆ្នោត) រហូតដល់៣០៦​សំឡេង» ទល់នឹងលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីចប់អាណត្តិ ដែលទទួលបាន «ត្រឹមតែ២៣២សំឡេង»។

គឺរដ្ឋពីរចុងក្រោយ រដ្ឋ«Georgia» និងរដ្ឋ «North Carolina» ដែលបានផ្ដល់លទ្ធផល ព្យាករណ៍ របស់ផងខ្លួន កាលពីមុននេះបន្តិច និងរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយធំៗ នៅសហរដ្ឋអាមេរិក។ រដ្ឋ«Georgia» បានផ្ដល់ជ័យជំនះ សម្រាប់លោក បៃដិន ខណៈរដ្ឋ «North Carolina» បានផ្ដល់ជ័យជំនះ សម្រាប់លោក ត្រាំ។

កាលពីពីរថ្ងៃមុន រដ្ឋ«Alaska»ក៏បានបញ្ចប់ការរាប់សន្លឹកឆ្នោតដែរ ដោយផ្ដល់ជ័យជំនះ (លទ្ធផលព្យាករណ៍) សម្រាប់លោក ត្រាំ។

ជាលទ្ធផលព្យាករណ៍ សរុបពីរដ្ឋទាំង៥០ រួមនឹងរដ្ឋធានី វ៉ាស៊ីតោន (Washinton DC) ផងបង្ហាញថា លោក ចូ បៃដិន ឈ្នះអង្គបោះឆ្នោត ៣០៦សំឡេង ខណៈលោក ត្រាំ ទទួលបាន ២៣២សំឡេង។

ក្នុងឆ្នាំ២០១៦ លោក ត្រាំ ទទួលបានអង្គបោះឆ្នោត ៣០៤សំឡេង ឈ្នះបេក្ខនារីមកពីគណបក្សប្រជាធិបតេយ្យ អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ដែលទទួលបានកាលនោះ ត្រឹមតែ២២៧សំឡេង។

ប្រព័ន្ធបោះឆ្នោតប្រធានាធិបតីអាមេរិក តម្រូវឲ្យបេក្ខជន ត្រូវទទួលសន្លឹកឆ្នោត យ៉ាងហោច ២៧០សម្លេង នៃអង្គបោះឆ្នោត (ពីក្នុងចំណោម ៥៣៨អង្គបោះឆ្នោត) ដើម្បីឈ្នះក្លាយជាប្រធានាធិបតី នៃប្រទេសមហាអំណាច។

តែមកដល់ពេលនេះ លោក ដូណាល់ ត្រាំ បានបដិសេធទទួលស្គាល់ បរាជ័យរបស់ខ្លួន និងបដិសេធ ជ័យជំនះរបស់លោក ចូ បៃដិន។ ប្រធានាធិបតីចប់អាណត្តិ បានលើកឡើង ពីការលួចបន្លំសន្លឹកឆ្នោត នៅក្នុងរដ្ឋមួយចំនួន ដែលលោក បៃដិន បានឈ្នះ ហើយបានប្ដឹងឡើងទៅតុលាការ ដើម្បីទាមទារឲ្យពិនិត្យឡើងវិញ អំពីភាពបានការនៃសន្លឹកឆ្នោត និងការរាប់សន្លឹកឆ្នោត នៅក្នុងរដ្ឋទាំងនោះ។

យ៉ាងណា លោក ដូណាល់ ត្រាំ មិនបានបង្ហាញពី«ភស្ដុតាងរឹង» នៅក្នុង​ការចោទប្រកាន់​របស់លោកទេ ខណៈពាក្យបណ្ដឹងរបស់មួយភាគ ត្រូវបានតុលាការច្រានចោល៕



លំអិតបន្ថែមទៀត

ដំណឹង

ការផ្ទុះនៅ Nashville៖ នគរបាលឮ​សម្លេង​ ព្រមានពី​គ្រាប់បែក​ក្នុងរថយន្ដ

ភ្នាក់ងារនគរបាល ដែលដើរទៅក្បែររថយន្ដកំពីង បានស្ដាប់ឮសម្លេង ដែលទំនងជាខ្សែអាត់ថតទុក ព្រមានពីគ្រាប់បែកក្នុងរថយន្ដ ថានឹងផ្ទុះឡើង ក្នុងរយះពេល១៥នាទីទៀត។ នេះ បើតាមអះអាងរបស់លោក «John Drake» នាយនគរបាលក្រុង «Nashville» ...
ដំណឹង

Covid-19៖ អៀរ៉ង់ហាមឃាត់វ៉ាក់សាំង របស់​អាមេរិក និងអង់គ្លេស

មគ្គុទេសន៍ដ៏កំពូល (Ayatolla) របស់ប្រទេសអៀរ៉ង់ លោក «Ali Khamenei» បានប្រកាសនៅថ្ងៃសុក្រទី៨ ខែមករានេះ ហាមឃាត់ការនាំចូល នូវថ្នាំវ៉ាក់សាំង​បង្ការជំងឺកូវីដ (Covid-19) ដែលផលិតដោយសហរដ្ឋអាមេរិក និងអង់គ្លេស ...
ដំណឹង

ចិនគម្រាមប្រកាសសង្គ្រាម ប្រសិនជាតៃវ៉ាន់​ប្រកាសឯករាជ្យ

ប្រសិនជាតៃវ៉ាន់​ប្រកាសឯករាជ្យ នោះសង្គ្រាមក្នុងសមុទ្រចិនខាងកើត នឹងផ្ទុះឡើង។ នេះ ជាការគម្រាមឡើងខ្លាំងៗ របស់ក្រុងប៉េកាំង ដាក់កោះតៃវ៉ាន់ ដែលប្រទេសចិនកុម្មុយនីស្ដិ៍ ចាត់ទុកជាខេត្តបះបោរមួយរបស់ខ្លួន។ ការគម្រាមនេះ ធ្វើឡើងក្នុងខណៈកោះតៃវ៉ាន់ កំពុងរៀបចំ​សមយុទ្ធ​ឯករាជ្យនិយម ដោយមាន​ការគាំទ្រ​ពីសហរដ្ឋអាមរិក។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.