• សម រង្ស៊ី សរសេរ​ទៅមេដឹកនាំ​​ពិភពលោក​ថា​ «ការបង្ក្រាប​ផ្នែក​នយោបាយ មាន​កាន់តែ​ខ្លាំង​នៅ​កម្ពុជា»

    ប្រធានស្ដីទីគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងមានវត្តមាន ក្នុងប្រទេសបារាំង បានចេញសេចក្ដីថ្លែងការណ៍មួយ ទៅកាន់មេដឹកនាំនានា នៅលើពិភពលោក រួមមានទាំងមេដឹកនាំ នៃប្រទេសជាមិត្តកម្ពុជា និងមេដឹកនាំ នៃស្ថាប័នអន្តរជាតិនានា ដើម្បីពន្យល់មេដឹកនាំទាំងនោះ អំពីសភាពការណ៍នយោបាយចុងក្រោយ នៅកម្ពុជា ដែលលោក សម រង្ស៊ី ខ្លួនលោកអះអាងថា ជា«ការបង្ក្រាបផ្នែកនយោបាយ ដែលមានកាន់តែខ្លាំងឡើង»។ ខាងក្រោមនេះ ជាខ្លឹមសារនៃសារលិខិតនោះ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន និងសូមបកប្រែក្រៅផ្លូវការ ជូនជាខេមរភាសាដូចតទៅ៖ ដោយប្រឈមមុខ នឹងការកើនឡើង នៃសម្ពាធអន្តរជាតិ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ...
  • ដំណឹង ឬ​វីដេអូ​គ្មាន​ប្រភព​ស្ដីពី​​បារាំង​ ត្រូវ​បាន​យក​ទៅ​បំពុល​ព័ត៌មាន​នៅ​កម្ពុជា

    បាតុកម្មរបស់ក្រុមអាវកាក់លឿង នៅក្នុងប្រទេសបារាំង ដែលមានរយៈពេលច្រើនសប្ដាហ៍មកនេះ មិនមែនជារឿងថ្មីទេ។ ក្នុងប្រវត្តិប្រទេសបារាំង បាតុកម្មរបៀបនេះច្រើនណាស់ តែងត្រូវបានរៀបចំធ្វើឡើង ជាពិសេសដើម្បីប្រឆាំង នឹងកំណែទម្រង់ណាមួយ របស់រដ្ឋាភិបាល ដែលអាចប៉ះពាល់ ដល់ជីវភាព ឬការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋបារាំង។ រាល់បាតុកម្ម ឬកូដកម្ម ដោយសន្តិវិធី ទោះជាមានការគ្រោងទុក ឬបានកើតឡើងភ្លាមៗ ដោយគ្មានការគ្រោងទុកក៏ដោយ សុទ្ធតែ​ត្រូវបាន​ចាត់ទុកថា ជាបាតុកម្មស្របច្បាប់ និងទទួលបានការគាំពារ ពីអាជ្ញាធរ ឬការដឹងឮ ពីរដ្ឋាភិបាលបារាំង ក្រោមគោលការណ៍​គ្រឹះ​ នៃនីតិរដ្ឋ ស្ដីពីសិទ្ធិសេរីភាព នៃការបញ្ចេញមតិ។ ផ្ទុយទៅវិញ កុបកម្មដែលប្រកបដោយអំពើហិង្សា មិនរាប់ចូលជាទង្វើស្របច្បាប់ទេ កុំថាឡើយ ទៅដល់សកម្មភាព​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ សាធារណៈ ...
  • រង​ការ​ពិន័យ ព្រោះ​បាន​ព្រលែង​កណ្ដុរ ចូល​ក្នុងសភា​តំបន់​រ៉ុស្ស៊ី

    ក្នុងដើមសប្ដាហ៍នេះ តុលាការក្រុង ស៊ាំងភីធើរស្បួរ៍ (Saint-Pétersbourg – រ៉ូស្ស៊ី) បានសម្រេចផ្ដន្ទាទោស ដោយ​ពិន័យជាប្រាក់ ទៅលើយុវជនរ៉ូស្ស៊ីមួយរូប ពីបទបានព្រលែងកណ្ដុរ ចូលក្នុងអាគារសភាតំបន់ ដើម្បីការតវ៉ាមួយ ដែលយុវជនអះអាងថា ប្រឆាំងនឹងភាព​អសកម្ម របស់ក្រុមអ្នកតំណាងរាស្ត្រ។ យុវជន «Ilia Mokhov» អាយុ២៣ឆ្នាំ ត្រូវបានតុលាការរកឃើញថា មានទោស «រំលោភ​លើបទបញ្ញត្តិ នៃការជួបប្រជុំ ក្នុងទីកន្លែងសាធារណៈ» ហើយបានពិន័យយុវជន ជាប្រាក់ ១០ ០០០ រូព (ប្រមាណជា ១៣០អ៊ឺរ៉ុប ឬ១៤០ដុល្លារ)។ កាលពីខែវិច្ឆិកាកន្លងទៅ យុវជនបានដើរចូល ទៅក្នុងអាគារ ...
  • សម រង្ស៊ី ពន្យល់​ពី​«ការ​បោកបញ្ឆោត»​របស់ ហ៊ុន សែន

    ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចេញលិខិតអំពាវនាវមួយ ទៅកាន់ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ត្រូវ «រក្សាជំហរឲ្យរឹងមាំ កុំចាញ់ការសម្លុត និងការបោកបញ្ឆោត» ពីលោក ហ៊ុន សែន។ លិខិតនោះ ដែលមានកម្រាស់ពីរទំព័រ ត្រូវបានលោក សម រង្ស៊ី សរសេររៀបរាប់ ពី«ភាពស្លន់ស្លោរ» របស់លោក ហ៊ុន សែន ដោយសារការគាបសង្កត ពីសហគមន៍អន្តរជាតិ ជាពិសេសសហភាពអ៊ឺរ៉ុប ដែលធ្វើឲ្យលោក ហ៊ុន សែន ងាកមកប្រើកលល្បិច ់ដើម្បី«បំបែកគណបក្សសង្គ្រោះជាតិ» មុននឹងលើកពី «ដំណោះស្រាយតែមួយជ្រុង ដែលក្លែងក្លាយ» ...
  • ភេរវកម្ម​នៅ​ស្ត្រាស្បួរ៍៖ ស្លាប់​៣នាក់ របួស​១៣នាក់ បារាំង​តម្លើង​កម្រិត​ការពារ​សន្តិសុខ

    មកដល់នាទីនេះ តុល្យភាពចុងក្រោយ និងជាបណ្ដោះអាសន្ន បានឲ្យដឹងថា មនុស្ស​៣នាក់ បានស្លាប់ និង១៣នាក់រងរបួស ក្នុងនោះ ៨នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍បាញ់រះមួយ កាលពីយប់ម៉ិញ ពីសំណាក់បុរសម្នាក់  ទៅលើហ្វូងមនុស្ស ក្នុងផ្សារលក់ទំនិញ ណូអែល កណ្ដាលក្រុងស្ត្រាស្បួរ៍ (Strasbourg) ភាគខាងកើតបារាំង។ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក គ្រីស្តូហ្វ៍ កាស្ដាណេរ (Christophe Castaner) បានថ្លែង​កាលពីយប់ម៉ិញថា ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជា ១៩ និង៥០នាទី ខណៈខ្មាន់កាំភ្លើង ត្រូវបានអាជ្ញាធរស្គាល់អត្តសញ្ញាណ និងកំពុងស្ថិតក្រោមការប្រមាញ់​។ លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ...
  • ហ៊ុន សែន ចំអក​ឲ្យ សម រង្ស៊ី ថា​«វា​ក្មេង​ពេក ខ្ចី​ពេក»

    នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងសារនយោបាយខ្លីមួយ ចំអកឲ្យអ្នកនយោបាយប្រឆាំងណាមួយនោះ ដែលលោកមិនបញ្ចេញឈ្មោះ ដោយចាត់ទុកថា អ្នកនយោបាយរូបនោះ នៅ«ក្មេងពេក ខ្ចីពេក»។ អ្នកនយោបាយ ដែលបុរសខ្លាំងកម្ពុជា សំដៅឡើងនោះ ត្រូវបានគេមើលថា គ្មាននរណាផ្សេង ក្រៅពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលសព្វថ្ងៃត្រូវបានសន្និសីទក្រុងអាត្លង់តា ជ្រើសតាំងកាលពីដើមខែធ្នូ ឆ្នាំ២០១៨ ឲ្យក្លាយជាប្រធានស្ដីទីគណបក្សនោះឡើយ។ សារដ៏ខ្លីរបស់លោក ហ៊ុន សែន បានអះអាងជាដំបូងថា សេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្ម នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលនឹងត្រូវរដ្ឋសភាពិភាក្សា និងអនុម័តនៅថ្ងៃស្អែកនេះ ជាច្បាប់ដែលគោលដៅ ទៅរកគណបក្សនយោបាយទាំងអស់ នៅកម្ពុជា ...