កម្ពុជាដំណឹង

ហេតុអ្វីពលរដ្ឋ«ញាក់សាច់» នៅពេលឃើញដីកាកោះពីតុលាការ?

ក្រៅពីសំណុំរឿង ដែលជាប់ពាក់ព័ន្ធជាមួយនយោបាយ មានសំនុំរឿងជាច្រើនផ្សេងទៀត ដែលពលរដ្ឋតែងបង្ហាញ ភាពភ័យខ្លាច«ញាក់សាច់» របស់ផងខ្លួន នៅចំពោះដីកាកោះរបស់តុលាការកម្ពុជា បើទោះជាដីកានោះ ហៅសាមីខ្លួនឲ្យចូលខ្លួន ត្រឹមតែដើម្បីការបំភ្លឺ ឬធ្វើជាសាក្សីក្ដី។

ហេតុអ្វី? លោកមេធាវី សុក សំអឿន មកពីការិយាល័យមេធាវី «អមរិន្ធ» បានពន្យល់ពីករណីនេះ នៅលើបណ្ដាញសង្គម ដោយលើកពីហេតុផលមួយចំនួន ដូចជាការស្នើសុំ ឲ្យមានឃុំខ្លួន«ជាស្វ័យប្រវត្តិ» ពីសំណាក់ស្ថាប័នអយ្យការ និងកង្វះច្បាប់ ដែលត្រូវចែងច្បាស់លាស់ ស្ដីពីការឃុំខ្លួន​ជាបណ្ដោះអាសន្ន និងការធានា​ឲ្យនៅក្រៅឃុំ។ ហើយដើម្បី ជាទីពឹងរបស់ពលរដ្ឋ គឺមានតែស្ថាប័នរដ្ឋសភា ដែលតំណាងឲ្យរាស្ត្រប៉ុណ្ណោះ ដែលត្រូវត្រួតពិនិត្យបញ្ហានេះ ឡើងវិញ។

លោក សំអឿន បានអះអាងពីការសង្កេតរបស់លោក នាពេលសព្វថ្ងៃដូច្នេះថា៖

«ឲ្យតែមានបណ្តឹងព្រហ្មទណ្ឌ ហើយប្រសិនបើបញ្ជូន​ទៅស៊ើបសួរ ដឹងតែអយ្យការស្នើឲ្យឃុំខ្លួន ហើយចៅក្រមស៊ើបសួរ ក៏ត្រូវ​តែឃុំខ្លួន ដោយសំអាងថាអយ្យការទេ ស្នើសុំ មិនមែនគាត់ចង់ឃុំទេ។»

លោកបន្តថា៖

«បើតែអញ្ចឹង រាស្រ្តណាមិនខ្លាចចៅក្រម រាស្រ្តណាមិនញាក់សាច់ ពេលដឹងថាចៅក្រមហៅខ្លួន។ គួរតែពិនិត្យមើលច្បាប់សិន ទេដឹង? ក្នុងរដ្ឋ ដែលមានតុលាការមិនសូវគិត ពីសេរីភាពរាស្រ្តអញ្ចឹង មានតែរំពឹងលើអង្គនិតិបញ្ញតិ្ត ដែលប្រមូលផ្តុំ ដោយតំណាងរបស់រាស្រ្តនោះទេ ដែលអាចពិនិត្យច្បាប់ និងកែ-សសេរច្បាប់​ឲ្យបានច្បាស់ ដើម្បីជាទីពឹងរបស់រាស្រ្តផង!»

លោកមេធាវី បានចោទសួរថា បើមានអ្នកគេចពីការចាប់ខ្លួន តើគេនឹងអាចរត់ពួន នៅទីណាទៅ? ឬអាងថា គ្មានព្រៃពួនបាន? លោកសរសេរបន្ថែមថា៖

«ជាអនុសាសន៍ គួតែពិនិត្យ និង[ធ្វើ]វិសោធនកម្មច្បាប់ ពាក់ព័ន្ធនឹងការ​ឃុំខ្លួនបណ្តោះអាសន្ន! ឬបង្កើតច្បាប់ ពីការធានានៅក្រៅឃុំ។ បង្កើតតុលាការឃុំខ្លួន “Court de Liberté” ដូចនៅបារាំង ក៏បាន! បើជ្រុលចម្លងពីគេ ម៉េចមិនចម្លងទាំងស្រុង?»

សព្វថ្ងៃសង្កេតឃើញថា ឲ្យតែមានបណ្តឹងព្រហ្មទណ្ឌ ហើយប្រសិនបើបញ្ជូន​ទៅស៊ើបសួរ ដឺងតែអយ្យការស្នើឲ្យឃុំខ្លួន ហើយចៅក្រមស៊ើបសួរ…

Posted by អម រិន្ទ on Thursday, June 13, 2019


លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ប្រាប់​រដ្ឋាភិបាល​បរទេស​ថា ​តុលាការ​នៅ​ភ្នំពេញ​ជា​«អាយ៉ង»

មេដឹកនាំប្រឆាំងរបស់កម្ពុជា លោក សម រង្ស៊ី បានសរសេរលិខិតមួយ នៅថ្ងៃនេះ ទៅកាន់រដ្ឋាភិបាល នៃបណ្ដាប្រទេសនានា ដើម្បីប្រាប់ឲ្យប្រទេសទាំងនោះ កុំយកចិត្តដាក់ចំពោះដីកាឲ្យចាប់ខ្លួន ដែលចេញកាលពីដើមខែមិនា ដោយតុលាការរាជធានី ប្រឆាំងមេដឹកនាំប្រឆាំង ...
របាយការណ៍

បទ​យកការណ៍៖ «វីរបុរស​ព្រៃឈើ នៃ​ប្រទេស​កម្ពុជា»

សូមជូនឯកសារវីដេអូចំនួនពីរ៖ ទីមួយ ជាឯកសារស្ដីពីលោក ឈុត វុទ្ធី វីរបុរស​ព្រៃឈើ ដែលត្រូវបានបាញ់សម្លាប់ ដោយមន្ត្រីអាវុធហត្ថ ខេត្ត​កោះកុង និងទីពីរ ជាសកម្មភាពការពារព្រៃឈើ នៃសហគមន៍ព្រៃឡង់ ពីការកាប់ទន្ទ្រានព្រៃ ...
វិភាគ អត្ថាធិប្បាយ

រវាង «ជនសង្ស័យ – ជនត្រូវចោទ – ជនជាប់ចោទ – ពិរុទ្ធជន និង ទណ្ឌិត»

ជានិច្ចកាល គេតែងឃើញ មានការច្រឡំបល់ ជុំវិញការប្រើប្រាស់ ការហៅ ឬដំណាក់កាល ដែលមានចែង នៅក្នុងនីតិវិធីច្បាប់ ស្ដីអំពី «ជនសង្ស័យ / ជនត្រូវចោទ/ ជនជាប់ចោទ/ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.