ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាថ្ងៃបុណ្យនៃក្ដីស្រឡាញ់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងដកឃ្លា មិននិយាយពីនយោបាយឡើយ។ លោកបានយកឱកាសនេះ ដើម្បីរំលឹកដល់យុវវ័យទាំងឡាយ កុំឲ្យប្រព្រឹត្តិ«ខុសប្រពៃណីទំនៀមទម្លាប់»ខ្មែរ ដោយលើកពីរូបលោក និងភរិយាលោកមកបង្ហាញ ថាជា«ប្ដីប្រពន្ធ​ទទួលស្គាល់​ដោយសង្គម»។

នាយករដ្ឋមន្ត្រីបីទសវត្សរ៍ជាងរបស់កម្ពុជា បានថ្លែងរបៀបកំប្លែង នៅលើបណ្ដាញសង្គមថា៖

«ថ្ងៃនេះជាថ្ងៃ ១០ កើត ខែមាឃ ឆ្នាំច បើនិយាយជាថ្ងៃតាមចន្ទគតិបែបនេះ ប្រហែលជាគ្មានក្មួយៗចៅៗណា​ចាប់អារម្មណ៍ទេមើលទៅ តែបើនិយាយថាជាថ្ងៃ១៤កុម្ភៈ ប្រហែលជាមានអ្នកចាប់អារម្មណ៍ច្រើន អ្នកខ្លះប្រហែលជាបានរៀបចំផែនការរួចរាល់ហើយផងក៏មិនដឹង។»

«ថ្ងៃនេះតាមិនចង់និយាយ ពីរឿងនយោបាយអីទេ គ្រាន់តែចង់និយាយ ទៅកាន់ចៅៗដែលទើបពេញវ័យ។ ចៅៗសុទ្ធតែដឹងហើយថា អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ជាពិសេស នៅថ្ងៃទិវានៃក្តីស្រលាញ់នេះតែម្តង។ តានិយាយនេះ មិនមែនចង់ជ្រៀតជ្រែកចូលកិច្ចការយុវវ័យនោះទេ តែការប្រព្រឹត្ត”ខុសប្រពៃណីទំនៀមទម្លាប់”ខ្មែរ ក៏មិនមែនជាកិច្ចការយុវជនយុវនារីដែរ។»

យ៉ាងហោចណាស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីណែនាំបន្តបន្ទាប់គ្នា ដោយរំលឹកទៅដល់យុវជនផ្ទាល់ និងមាតាបិតារបស់យុវជនផង ឲ្យទប់ស្កាត់ទង្វើដែលមិនគប្បី នៅក្នុងទិវាបុណ្យនៃក្ដីស្រឡាញ់នេះ កាលពីប៉ុន្មានថ្ងៃមុន ដែលផ្ទុយពីលោក ហ៊ុន សែន ដែលធ្វើរំលឹក នៅក្នុងថ្ងៃនេះតែម្ដង។

ដោយមានអមមកជាមួយ នូវរូបថតមួយសន្លឹក ដែលលោកថតជាមួយភរិយាលោក គឺអ្នកស្រី ប៊ុនរ៉ានី ហ៊ុនសែន នោះផង បុរសខ្លាំងកម្ពុជាបានរំលឹក​ពីប្រវត្តិនៃការស្រឡាញ់គ្នាដំបូង រវាងលោកនិងភរិយា ដែលលោកអះអាងថា ជាការ«តស៊ូជាមួយគ្នា» រហូតមានថ្ងៃនេះ។ លោកបានរៀបរាប់ថា៖

«តាមកដល់អាយុប៉ុណ្ណេះ តាក៏ធ្លាប់ឆ្លងកាត់ជីវិតយុវវ័យដែរ តាដឹងថា អារម្មណ៍រំភើបពេលជួបអ្នកដែលខ្លួនស្រលាញ់វាយ៉ាងដូចម្តេច។ នៅក្នុងសម័យយុវវ័យរបស់តា និងយាយ ទោះពេលនោះយើងស្ថិតក្នុងសម័យសង្គ្រាមតស៊ូ ទោះជាពួកយើងស្រលាញ់គ្នាយ៉ាងណា ក៏ពួកយើងនៅតែគោរពគ្នា រក្សាប្រពៃណី តស៊ូជាមួយគ្នារហូតដល់​ក្លាយជា​ប្តីប្រពន្ធ ដែលទទួលស្គាល់ដោយសង្គម។»

«តាបានអានអត្ថបទ របស់អ្នកស្រាវជ្រាវសង្គមម្នាក់ ដែលគេបានកត់សម្គាល់ថា ចៅៗ​យុវវ័យឥឡូវ ហាក់ដូចជាមានភាពចាស់ទុំច្រើន បើប្រៀបធៀបមើលពីឥរិយាបទឆ្នាំមុនៗ នៅថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ។ ចៅៗភាគច្រើនចេះគិតគូរហើយ មិនប្រព្រឹត្តអ្វីដែលផ្ទុយនឹងប្រពៃណីខ្មែរឡើយ។ ការសិក្សានេះ ធ្វើឱ្យតាសប្បាយចិត្ត។»

លោកនាយករដ្ឋមន្ត្រី បានបញ្ចប់វគ្គរំលឹកយុវវ័យរបស់លោក ដោយការជូនពរដូច្នេះថា៖

«សូមចៅៗ បង្ហាញនូវការស្រលាញ់ ដោយក្តីគោរព ក្នុងថ្ងៃ១៤កុម្ភៈនេះ»៕



លំអិតបន្ថែមទៀត

កម្ពុជា

មន្ត្រី អ.ស.ប ៖ ទួរគី-កម្ពុជា​ធ្វើ​កិច្ច​ព្រមព្រៀង​«សម្ងាត់»​ដើម្បី​ចាប់​ពង្រត់​មនុស្ស

ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេស ចំនួន៤ ដែលប្រទេសទួរគី បានចុះ​​កិច្ច​ព្រមព្រៀង​«សម្ងាត់»ជាមួយ ដើម្បីធ្វើការ​ចាប់ពង្រត់សកម្មជនប្រឆាំង ដែលរត់គេចខ្លួន នៅក្រៅ​ប្រទេស។ នេះ បើតាមរបាយការណ៍រួមមួយ របស់អ្នករាយការណ៍បួននាក់ របស់​អង្គការ​សហប្រជាជាតិ ដែលត្រូវបានដកស្រង់ ...
កម្ពុជា

ហ៊ុន សែន ព្រមានធ្វើសង្គ្រាម ដើម្បី​ការពារ​ថ្ងៃ៧មករា

«បើទោះបីត្រូវធ្វើសង្គ្រាម ដើម្បី​ការពារ​ថ្ងៃ៧មករា ក៏ហ៊ានធ្វើដែរ !» នេះ ជាការអះអាងឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា ដើម្បីឆ្លើយតប ទៅនឹងអ្នកវិភាគទាំងឡាយ ...
កំសាន្ដ

ហ៊ុន សែន ថាភរិយាលោក នៅចង់​តែងខ្លួន​ប្រណាំង​កូនចៅ​នៅឡើយ

ភរិយានាយករដ្ឋមន្ត្រី អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន នៅចង់​តែងខ្លួន​ប្រណាំង​កូនចៅ​នៅឡើយ និងមិនទាន់ស្លៀកពាក់ បែបអាចារ្យ (ឬដូនជី) នោះទេ។ នេះ បើតាមការអះអាងឡើង ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.