កម្ពុជាដំណឹងពិភពលោក

មន្ត្រី អ.ស.ប ៖ ទួរគី-កម្ពុជា​ធ្វើ​កិច្ច​ព្រមព្រៀង​«សម្ងាត់»​ដើម្បី​ចាប់​ពង្រត់​មនុស្ស

ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេស ចំនួន៤ ដែលប្រទេសទួរគី បានចុះ​​កិច្ច​ព្រមព្រៀង​«សម្ងាត់»ជាមួយ ដើម្បីធ្វើការ​ចាប់ពង្រត់សកម្មជនប្រឆាំង ដែលរត់គេចខ្លួន នៅក្រៅ​ប្រទេស។ នេះ បើតាមរបាយការណ៍រួមមួយ របស់អ្នករាយការណ៍បួននាក់ របស់​អង្គការ​សហប្រជាជាតិ ដែលត្រូវបានដកស្រង់ យកមកចុះផ្សាយ ដោយសារព័ត៌មានទួរគី ឈ្មោះ «Alarabiya.Net»។

របាយការណ៍ចុះថ្ងៃខែ តាំងពីដើមខែឧសភា និងដែលត្រូវបានបែកធ្លាយ នៅប៉ុន្មាន​ថ្ងៃ​នេះ បានសរសេរឲ្យដឹងថា កិច្ចព្រមព្រៀង«សម្ងាត់»នោះ ត្រូវបានប្រទេសទួរគី ធ្វើជា​មួយ​ប្រទេស អាល់ហ្សែប៊ៃហ្សង់ អាល់បានី កម្ពុជា និងប្រទេសហ្គាបុង ដែលសុទ្ធសឹងជា«ប្រទេស ដែលអង្គការសហប្រជាជាតិ តែងទទួលរបាយការណ៍​ញឹកញាប់ អំពីការរំលោភ​សិទ្ធិមនុស្ស»។

កិច្ចព្រមព្រៀងសម្ងាត់នោះ សរសេរឡើង ក្រោមលេស«កិច្ចសហប្រតិបត្តិការ ស្ដីពី​សន្តិសុខ» ដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលទួរគី មានអំណាច ក្នុងការចាប់ពង្រត់ ឬបញ្ចូន​ខ្លួន​ក្រុមប្រឆាំង ដោយការចាប់បង្ខំ ពីក្នុងប្រទេស«រួមគំនិត» មកកាន់ប្រទេសទួរគី។

អ្នកជំនាញទាំងបួននាក់ បានអះអាងថា ដោយមានការបើកដៃ ពីបណ្ដារដ្ឋខាងលើ រដ្ឋាភិបាលទួរគីបានចាប់បញ្ជូនខ្លួន ទាំងបង្ខំ នូវបណ្ដាជនជំទាស់ ប្រមាណជាង១០០នាក់ ក្នុងនោះ ៤០នាក់ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង។ ភាគច្រើន ពីក្នុងចំណោមនោះ ត្រូវបានចាប់ពង្រត់ នៅតាមដងផ្លូវ និងនៅក្នុងលំនៅដ្ឋាន របស់ពួកគេ។

របាយការណ៍ដដែល បានបញ្ជាក់ទៀតថា ក្រៅពីប្រទេសទាំង៤ខាងលើ ប្រទេសទួរគី នៅតាមប្រមាញ់ពលរដ្ឋខ្លួន នៅក្នុងប្រទេសជាច្រើនផ្សេងទៀត ដូចជានៅក្នុង ប្រទេសអាហ្វហ្គានីស្ដង់ កូសូវូ កាហ្សាក់ស្ដង់ លីបង់ និងប្រទេសប៉ាគីស្ដង់ជាដើម។

របាយការណ៍បានស្រង់សំដីសាក្សី មករៀបរាប់ថា សកម្មជនជំទាស់ ដែលមានវាសនា ត្រូវ​បាន​ចាប់ពង្រត់ បានរងនូវការធ្វើទារុណកម្ម ដូចជាបង្អត់អាហារ ចាប់ជ្រមុជទឹក ចាប់​ឆក់ខ្សែភ្លើង ឬការវាយទាត់ធាត់ ដើម្បីទទួលបានការសារភាព ដោយបង្ខំ។ ការសារភាព​របស់ជនរងគ្រោះ ទោះពិត ឬមិនពិតក្ដី នឹងក្លាយជាបន្ទុក ដើម្បីចោទប្រកាន់​ខ្លួនគេវិញ នៅក្នុងតុលាការទួរគី។

មិនអាចស្វែងរកប្រតិកម្ម ពីមន្ត្រីរដ្ឋាភិបាលកម្ពុជា ក្នុងពេលភ្លាមៗបានទេ។ តែសម្រាប់​ប្រទេសទួរគីវិញ បានច្រានចោល ការរៀបរាប់ខាងលើ ដែលខ្លួនចាត់ទុកថា ធ្វើឡើង ដោយ«គ្មានមូលដ្ឋានគ្រឹះត្រឹមត្រូវ»៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន៖ «កម្ពុជា​ត្រូវតែមាន​សន្តិភាព​ជានិច្ច​»

នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងឡើងវិញថា ប្រទេស​«កម្ពុជា​ត្រូវតែមាន​សន្តិភាព​ជានិច្ច​» ហើយលោកបានអំពាវនាវ ឲ្យរួមគ្នាថែរក្សា​ការពារ​សន្តិភាពនេះ ឲ្យខាងតែបាន និងបញ្ចៀសប្រទេស កុំឲ្យវិលធ្លាក់ទៅក្នុងភ្នក់សង្គ្រាមជាថ្មី។ ជាមួយនឹងរូបថតច្រើនសន្លឹក ក្នុងនោះមួយសន្លឹក បង្ហាញពីភាពបាក់បែក នៃអគារ​ធនាគារ​ជាតិ កណ្ដាលរាជធានីភ្នំពេញ ...
វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថា វាយប្រហារ​អ្នក​គាំទ្រ​​ខ្មែរក្រហម​​នៅ អ.ស.ប គឺ​វាយប្រហារ​ចិន

ទេ! មិនមែនមហាអំណាចលោកខាងលិច ឬនិយាយឲ្យចំ មិនមែនសហរដ្ឋអាមេរិកទេ ដែលអន្ទោច ឬទាមទារ​ឲ្យរបបខ្មែរក្រហម នៅបន្តកាន់កាប់​អសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ ( អ.ស.ប ) រយៈពេល ១២ឆ្នាំបន្ថែមទៀត ...
កម្ពុជា

យុង ខេមរា ឡើង«ផ្កាយមួយ» និងជានាយទាហាន កងពលតូច​លេខ៧០

កញ្ញា យុង ខេមរា អតីតអ្នកសារព័ត៌មានមួយរូប ដែលមាននិន្នាការស្និត នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតំឡើងឋានន្តរស័ក្ដិ ឲ្យឡើងជា «ឧត្ដមសេនីយ៍ត្រី (ផ្កាយមួយ)» បន្ទាប់ពីស្ត្រីវ័យ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.