អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។

ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត របស់អង្គការពិភពលោកខាងលើ បានអះអាងនៅក្នុងសេចក្ដីវិនិច្ឆ័យរបស់ខ្លួន ចេញផ្សាយកាលពីថ្ងៃពុធ ចាត់ទុកការផ្ដន្ទាទោស ដាក់ពន្ធនាគារ ទៅលើអ្នកស្រី សេង ធារី ថាបានធ្វើឡើងដោយមិនសមហេតុផល និងដោយសារតែអ្នកស្រី បានបង្ហោះសារ​ដែលមាននិន្នាការ​មិនស្រប នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអង្គុយនៅក្នុងអំណាច តាំងពីជិត៤០ឆ្នាំនៅកម្ពុជា។

សេចក្ដីវិនិច្ឆ័យបានបន្ថែមថា ការឃុំខ្លួនស្ត្រីអ្នកច្បាប់ខាងលើ ជា«ការរំលោភធ្ងន់ធ្ងរ» ទៅលើច្បាប់ជាតិ និងអន្តរជាតិ។

អ្នកស្រី សេង ធារី កំពុងរងការជាប់ឃុំ រយៈពេល៦ឆ្នាំ ដោយអំណាចសាលក្រមតុលាការ កាលពីខែមិថុនា ឆ្នាំ២០២២កន្លងមក ពីបទ«រួមគំនិតក្បត់» ជុំវិញការបង្ហោះសាររបស់អ្នកស្រី នៅលើបណ្ដាញសង្កម ស្វាគមន៍ការវិញត្រឡប់​​របស់មេដឹកនាំប្រឆាំង លោក សម រង្សី ចូលក្នុងប្រទេសកម្ពុជាវិញ។

កាលពីថ្ងៃទី៥ ខែមិថុនា បុរសខ្លាំងនៅកម្ពុជា បានថ្លែងនៅចំពោះកម្មករកម្មការិនីរោងចក្រកាត់ដេរ បដិសេធការលើកលែងទោស ឲ្យអ្នកស្រី សេង ធារី។ លោក ហ៊ុន សែន ថែមទាំងបញ្ជាទៅក្រសួងយុត្តិធម៌ កុំលើកយកករណីរបស់ស្ត្រីអ្នកច្បាប់ ដាក់ចូលក្នុងបញ្ជីអ្នកទោស ដែលត្រូវសុំលើកលែងទោស ឬសុំការបន្ថយទោសនោះផងទៀត៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ យុវជន​ស្លាប់​នៅ ត្បូងឃ្មុំ មាន​ជំងឺ​ផ្ដាសាយ​តែ​គ្រូពេទ្យ​មិនដឹង

យុវជនពេញកម្លាំង អាយុ២១ឆ្នាំម្នាក់ ដែលបានស្លាប់ ក្នុងមណ្ឌលចត្តាឡីស័ក ខេត្ត ត្បូងឃ្មុំ មានជំងឺផ្ដាសាយ​តាំងពីច្រើនថ្ងៃហើយ តែ​គ្រូពេទ្យ​ដែលបានទៅវាស់កម្ដៅ ដើម្បីពិនិត្យ​សុខភាព​យុវជន មិនបានដឹងពីជំងឺនេះទេ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់​ក្រសួងសុខាភិបាល ...
កម្ពុជា

ហ៊ុន សែន ធ្លោយឲ្យដឹង​ពី​សម្ព័ន្ធភាព រវាង​កងទ័ព​និង​ក្រុមហ៊ុន​ឯកជន

ការប្រកាសប្រើលុយ របស់ក្រុមហ៊ុនឯកជន ឬក្រុមឧកញ៉ា ដើម្បីទិញរថយន្ដ​យោធា​ពីចិន យកមក​បំពាក់​ឲ្យកងកម្លាំងជាតិ បានតម្រូវឲ្យលោក ហ៊ុន សែន បញ្ចេញប្រតិកម្ម ដើម្បីការពារ​នយោបាយ​របស់លោក​មួយនេះ រហូតលោកបានធ្លោយមាត់ ឲ្យដឹងថា នៅ​ក្នុងព្រះរាជាណាចក្រ​អច្ឆរិយៈ ...
កម្ពុជា

ហ៊ុន សែន លេងបាន​តែកីឡា​កូន​គោល ខណៈ សម រង្ស៊ី លេងកីឡាជាច្រើន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោកមកដល់វ័យនេះ លេងកីឡាបានតែកីឡាវាយកូនគោលមួយប៉ុណ្ណោះ បើទោះជាលោកចូលចិត្តកីឡាទាំងអស់យ៉ាងណាក៏ដោយ។ កាលពីប៉ុន្មានថ្ងៃមុន លោក សម រង្ស៊ី ដែលមានអាយុច្រើនជាងលោក ហ៊ុន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...

Comments are closed.