កម្ពុជាដំណឹង

ក្រុងភ្នំពេញថា អន្តរជាតិ​ចាត់ទុក សម រង្ស៊ី ជា​«ជនប្រជាភិថុតិ»​ដ៏​គ្រោះថ្នាក់

របបដឹកនាំក្រុងភ្នំពេញ តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានអះអាងថា នៅក្នុងបណ្ដាប្រទេសអ៊ឺរ៉ុប និងបណ្ដាប្រទេសធំៗផ្សេងទៀត លោក សម រង្ស៊ី ត្រូវបានចាត់ទុកថា ជា«ជនប្រជាភិថុតិ ជនប្រជាកលនិយមប្រកបដោយគ្រោះថ្នាក់ ជាតិនិយមហួសហេតុ និងប្រកាសពូជសាសន៍» ដែលដើរឃោសនាឲ្យមានការបែបបាក់ក្នុងសង្គម និងការផ្លាសប្ដូររបបដោយហិង្សា។

សេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីម្សិលម៉ិញ ដោយអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសថ្កោលទោស ចំពោះទង្វើទាំងឡាយ របស់លោក សម រង្ស៊ី ដែលរបបក្រុងភ្នំពេញចាត់ទុក ជាការ«អំពាវនាវឥតឈប់ឈរ ដល់សហគមន៍អន្តរជាតិ ឲ្យចោទសួរពីធម្មានុរូបភាព» របស់រដ្ឋាភិបាលកម្ពុជា និង«អំពាវនាវឲ្យកងយោធពលខេមរភូមិន្ទ និងប្រជាជន ងើបបះបោរ» ប្រឆាំងរដ្ឋាភិបាល​ដែល«បានជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ជាមួយនឹងសម្លេងឆ្នោតយ៉ាងច្រើនលើសលប់»។

«ជនប្រជាភិថុតិ ជនប្រជាកលនិយមប្រកបដោយគ្រោះថ្នាក់»

លិខិតរបស់ក្រសួងការបរទេស បានសរសេរទៀតថា ទង្វើរបស់លោក សម រង្ស៊ី «មិនត្រឹមតែមើលស្រាលយ៉ាងធ្ងន់ធ្ងរ ដល់គណបក្សនយោបាយចំនួន១៩ទៀត ដែលបានចូលរួមការបោះឆ្នោតប៉ុណ្ណោះទេ តែថែមទាំងមើលស្រាល ដល់ឆន្ទះម្ចាស់ឆ្នោត ប្រមាណជា៨៣,២% ដែលបានបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា» នោះទៀត។ 

អ្នកនាំពាក្យបានសរសេរបញ្ជាក់ថា៖

«រាជរដ្ឋាភិបាលនឹងប្រឆាំងទប់ស្កាល់តាមគ្រប់មធ្យោបាយ ចំពោះរាល់ការប៉ុងប៉ងនានា និងការអន្តរាគមន៍ ពីភាគីទី៣ ក្នុងការបង្កអស្ថិរភាព និងបំផ្លិចបំផ្លាញមាតុភូមិ ក៏ដូចជាសភមង្គលរបស់ប្រជាជនយើង។ យើងនឹងការពារប្រជាជាតិយើង ប្រឆាំងទល់នឹងកលល្បិចទាំងនេះ ទោះក្នុងតម្លៃណាក៏ដោយ។»

សម្រាប់លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បានអះអាងថា ទង្វើនិងការតស៊ូរបស់លោក សម រង្ស៊ី ក៏ដូចជាគណបក្សសង្គ្រោះជាតិ ធ្វើឡើងដោយអហិង្សា ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញកម្ពុជា និងកាតិកាសញ្ញា ឬអនុសញ្ញាអន្តរជាតិនានា។ លោក អេង ឆៃអ៊ាង បានថ្លែងពីសហរដ្ឋអាមេរិក តាមវិទ្យុសម្លេងអាស៊ីសេរីថា៖

«ការ​តស៊ូ​ដោយ​អហិង្សា​ហ្នឹង គឺជា​ការ​តស៊ូ​ដោយ​ត្រឹមត្រូវ ស្របតាម​ច្បាប់​របស់​កម្ពុជា គឺ​រដ្ឋធម្មនុញ្ញ និង​កតិកា​សញ្ញា សន្ធិសញ្ញា ឬ អនុសញ្ញា​ស្ដីពី​សិទ្ធិ​នយោបាយ​របស់​ប្រជាពលរដ្ឋ ដែល​មាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ របស់​អង្គការសហប្រជាជាតិ»៕



លំអិតបន្ថែមទៀត

កម្ពុជា

សភាអ៊ីតាលី​អនុម័ត​ញត្តិ​ស្នើឲ្យ​ភាគីកម្ពុជា​ជជែកគ្នា និង​ចូលរួម​នីតិវិធីព្យួរ EBA

រដ្ឋសភានៃប្រទេសអ៊ីតាលី ដែលជាសមាជិកដ៏សំខាន់មួយ របស់សហភាពអ៊ឺរ៉ុប បានអនុម័តញត្តិមួយ កាលពីថ្ងៃអង្គារទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីចាត់រដ្ឋាភិបាលរបស់ខ្លួន ឲ្យ«អញ្ជើញ»ភាគីជម្លោះខ្មែរទាំងអស់ធ្វើការជជែកគ្នា និងត្រូវចូលរួមយ៉ាងសកម្ម ក្នុងដំណើរការនីតិវិធី របស់គណៈកម្មការអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ...
កម្ពុជា

នៅពេល​ដែល​កូនស្រី កឹម សុខា រួមគ្នា​វាយបក សម រង្ស៊ី…

ការលើកឡើង​របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលថា «មតិយោបល់»របស់លោក កឹម សុខា «មិនឆ្លុះបញ្ចាំង ពីឆន្ទះពិតរបស់លោក» ព្រោះលោក «ជាចំណាប់ខ្មាំង» របស់លោក ...
កម្ពុជា

សម រង្ស៊ី ចោទ​កាសែត​ភ្នំពេញប៉ុស្ដិ៍ ថា«លំអៀងខ្លាំង»

មេដឹកនាំប្រឆាំង បានចោទសារព័ត៌មានក្នុងស្រុកដ៏ធំមួយ ដែលចេញផ្សាយជាភាសា​អង់គ្លេស និងខេមរភាសា ថាមានលក្ខណៈ«លំអៀងខ្លាំង»។ លោក សម រង្ស៊ី បានហៅកាសែត «ភ្នំពេញប៉ុស្ដិ៍ – Phnom Penh ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.