កម្ពុជាដំណឹង

រដ្ឋាភិបាលកម្ពុជា​បដិសេធព័ត៌មាន​​ថាខ្លួន​គ្រោង​«ប្ដូររបបរាជានិយម»

រដ្ឋាភិបាលកម្ពុជា តាមរយៈអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានចេញមកបដិសេធព័ត៌មានមួយ ដែលថារដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន មានគម្រោង«ប្ដូររបបរាជានិយម»។ អង្គភាពរដ្ឋាភិបាល បានហៅព័ត៌មាន ដែលអះអាង ពីគម្រោង«ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កែប្រែរបបរាជានិយមអាស្រ័យធម្មនុញ្ញ ឲ្យទៅជារបបសាធារណរដ្ឋ» ផ្សាយតាមវិទ្យុអាស៊ីសេរី កាលពីយប់ម្សិលម៉ិញ ជាព័ត៌មាន«មិនពិត បំភ័ន្ដ និងបំពុលសាធារណមតិ»។

សេចក្ដីថ្លែងការណ៍របស់អង្គភាពខាងលើ ដែលចេញផ្សាយ​កាលពីមុននេះ បានលើកយក​ចំណុចជាច្រើន​មកបកស្រាយ ដើម្បីបញ្ជាក់ថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន គឺជា«ឆ្នឹងខ្នងដ៏រឹងមាំ» ដែលបាន​នាំ​របប​រាជានិយម​ទីពីរ​នេះ ត្រឡប់មកវិញ និងក្នុងការការពារ​របបរាជានិយម រាជបល្ល័ង្គ និងបាវចនាជាតិទាំងបី ឲ្យបានគង់វង្ស។

កាលពីម្សិលម៉ិញ អ្នកសារព័ត៌មាន មាន ឬទ្ធិ របស់វិទ្យុអាស៊ីសេរី បានធ្វើសេចក្ដីរាយការណ៍មួយ ស្ដីពីការព្រមាន របស់នាយកភ្នាក់ងារចារកម្មជាតិអាមេរិក «CIA» ដែលទម្លាយឲ្យដឹងថា របបដឹកនាំឯកបក្សក្រុងភ្នំពេញ អាចនឹងធ្វើវិសោធនកម្ម ទៅលើច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ដើម្បី«បើកផ្លូវឲ្យចិន ឈានទៅដាក់មូលដ្ឋាយោធា នៅលើទឹកដីកម្ពុជា»។

នៅក្នុងសេចក្ដីរាយការណ៍នោះ អ្នកសារព័ត៌មានខាងលើ បានស្រង់ការអះអាងរបស់លោក គីម សុខ អ្នកវិភាគនយោបាយមកថ្លែងថា៖

«ផ្អែកតាមដំណើរវិវត្តចុងក្រោយ លោក ហ៊ុន សែន មានផែនការមិនត្រឹមតែកែប្រែ រដ្ឋធម្មនុញ្ញកម្ពុជា អនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេស ជាពិសេសចិន នៅលើទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ តែលោក ហ៊ុន សែន ក៏ថែមទាំងមានគម្រោង ចង់រំលាយរាជបល្ល័ង្គ ហើយដាក់ជំនួសមកវិញ នូវប្រព័ន្ធសាធារណរដ្ឋ ដើម្បីឲ្យលោកអាចផ្ទេរអំណាច ដល់កូនប្រុសច្បងរបស់លោកបានទៀតផង»។

វិទ្យុផ្សាយសម្លេង ដែលផ្សាយចេញពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកមួយនេះ បានចាក់សម្លេងរបស់លោក គីម សុខ មកបង្ហាញដែរថា៖

«ចំណុចមួយដែលខ្ញុំដឹងនោះ គឺលោក ហ៊ុន សែន កំពុងបង្ខំព្រះមហាក្សត្រ ឲ្យលាលែងពីរាជបល្ល័ង្គ។ ក្នុងគោលដៅរបស់គាត់ កាលណាព្រះមហាក្សត្រលាលែងពីរាជបល្ល័ង្គ គាត់ចង់ប្ដូររដ្ឋធម្មនុញ្ញ (…)។»

ព័ត៌មានដែលទាក់ទងនឹងគម្រោង ឬការគម្រាម«ប្ដូររបបរាជានិយម» ពីសំណាក់បុរសខ្លាំងកម្ពុជា មិនមែនទើបនឹងកើតមាន ជាលើកទីមួយទេ។ កាលពីនៅ​ថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០០៥ ក្នុងពិធីចែកសញ្ញាប័ត្រ ដល់និស្សិតសលកវិទ្យាល័យនិតិ​សាស្រ្ត​ និងសេដ្ឋកិច្ច ក្នុងរាជធានីភ្នំពេញ គឺលោក ហ៊ុន សែន ខ្លួនលោកផ្ទាល់ ដែលបានគម្រាមរំលាយរាជានិយម ប្រសិនណាជាព្រះមហាក្សត្រ ទ្រង់មិនឡាយ​ព្រះហស្ថលេខា ទៅលើ​សន្ធិសញ្ញា​បំពេញបន្ថែម​ដ៏ចម្រូងចម្រាស​ទេនោះ។ បុរសខ្លាំងកម្ពុជាបានថ្លែងឡើង នៅពេលនោះថា៖

អ្នកវិភាគផ្នែកសង្គម និងនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានបញ្ជាក់ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា របបនយោបាយរបស់ប្រទេសមួយ មិនស្ថិតស្ថេរដោយសារគណបក្សមួយ ឬដោយមនុស្សម្នាក់នោះទេ តែដោយសារច្បាប់។ លោកថា បើមានព្រឹត្តិការណ៍ប្ដូររបបនយោបាយនោះ វាមិនមែនគ្រាន់តែ​ជាការធ្វើវិសោធនកម្ម ដ៏សាមញ្ញមួយនោះឡើយ តែវាជាការធ្វើ​រដ្ឋប្រហារ​ធម្មនុញ្ញ (បានសេចក្ដីថា ប្ដូររដ្ឋធម្មនុញ្ញ) ទាំងស្រុងតែម្ដង៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន គាំទ្រ​ឲ្យមាន​ពិធី«ចូលឆ្នាំចិន» ក្នុងក្រសួងមន្ទីររបស់រដ្ឋ

ប្រមុខរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានអះអាងថា របបដឹកនាំរបស់លោក គាំទ្រនិងលើកទឹកចិត្ត ឲ្យមានការប្រារព្ធពិធីបុណ្យ ទៅតាមទំនៀមទម្លាប់ប្រពៃណី និងពិធីបុណ្យសាសនាសំខាន់ៗ ដោយលោកបានលើកយកមកបញ្ជាក់ នូវការអបអរសាទរ របស់មន្ត្រីរាជការមួយចំនួនធំ ...
កម្ពុជា

សម រង្ស៊ី ព្រមាន​រឹបអូស​ទ្រព្យត្រកូល ហ៊ុន នៅពេល ហ៊ុន សែន អស់អំណាច

តបនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឲ្យមេធាវីលោកប្ដឹងរឹបអូសទ្រព្យសម្បត្តិបណ្ដាមន្ត្រីប្រឆាំងកាលពីព្រឹកម៉ិញនេះ មេដឹកនាំប្រឆាំងរបស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បានថ្លែងខ្លាំងៗព្រមានឡើងថា ក្រុមលោកនឹងរឹបអូសទ្រព្យសម្បត្តិ របស់ក្រុមគ្រួសារត្រកូល ហ៊ុន វិញ ...
កម្ពុជា

រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​ប្រឆាំង​«អ្នកប្រតិដ្ឋ»​ស្ថានភាព​ជំងឺ ហ៊ុន សែន

អ្នកប្រតិដ្ឋ ឬបង្កើតស្ថានភាពអាក្រក់ ពីសុខភាពរបស់លោកនាយករដ្ឋ ហ៊ុន សែន នឹងត្រូវជាប់ចោទ ពីការប្រព្រឹត្តិ​​បទល្មើសព្រហ្មទណ្ឌ ហើយនឹងរងវិធានការ​យ៉ាងម៉ឺងម៉ាត់ ពីរបបក្រុងភ្នំពេញ។ នេះ បើតាមលោក ផៃ ស៊ីផាន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.