ត្រូវ​ដោះលែង កឹម សុខា ៖ ការប្ដូរជំហររបស់របបដឹកនាំក្រុងភ្នំពេញ ដែលមានគម្រោង​កែច្បាប់ជាថ្មី ដើម្បីបើក​លទ្ធភាព ឲ្យមន្ត្រីគណបក្ស​សង្គ្រោះជាតិ ទាំង១១៨នាក់ អាចមានសិទ្ធិ ធ្វើសកម្មភាពនយោបាយ​ឡើងវិញ បន្ទាប់ពី​ពួកគេ ត្រូវបានតុលាការហាមឃាត់ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨មកនោះ មិនត្រូវបាន​លោក សម រង្ស៊ី អតីតប្រធាន​គណបក្សប្រឆាំងស្វាគមន៍នោះឡើយ។ លោកបានហៅគម្រោងនោះ គ្រាន់តែជាផ្នែកមួយ នៃល្បិចកលបំបែកបំបាក់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ។

មេដឹកនាំប្រឆាំងដ៏យូរលង់ របស់ប្រទេសកម្ពុជា បានអះអាងក្នុងបទសម្ភាសមួយ របស់វិទ្យុអាស៊ីសេរីថា ការលើក​លែង​បម្រាម សម្រាប់មន្ត្រី​ទាំង១១៨ ឬសម្រាប់មួយផ្នែកណានោះ មិនមែនជាជំហានបន្ទាន់ទេ។ តែលោក សម រង្ស៊ី បានដាក់លក្ខខណ្ឌដំបូងគេ ទៅលោក ហ៊ុន សែន ថា ទីមួយគឺលោក កឹម សុខា ដែលជាប្រធានគណបក្ស​សង្គ្រោះ​ជាតិ ចាំបាច់ត្រូវគេដោះលែង និងលើកលែងរាល់ការចោទប្រកាន់ ទាំងអស់ជាមុនសិន។

លោក សម រង្ស៊ី ថ្លែងឡើងថា៖

«ហ៊ុន សែន គាត់មានល្បិច ច្រើនទៀត។ គាត់ថា រៀបចំឲ្យដោះលែង តែដោះលែងតែនរណា ដែលគាត់ចង់ឲ្យ​ដោះលែង។ ពេលនោះ គាត់ថា អ្នកណាមានរងការចោទប្រកាន់ ពីតុលាការ ឬតុលាការ[មិនទាន់]បានកាត់ទោស [មិនទាន់]មានទោស ពេលនោះ គាត់អត់ដោះលែងទេ។ គាត់អាចដោះលែង អ្នកណាដែលគាត់អាចយក ទៅប្រើការ​បាន ដើម្បីទៅបំបែកគណបក្សសង្គ្រោះជាតិ ឬទៅបង្កើតគណបក្សឡប់ឡែ ឲ្យមានការភ័ន្ដច្រឡំ។ អញ្ចឹងហើយ បានជា​ក្នុងនាម ១១៨នាក់ហ្នឹង ខ្ញុំសុំប្រាប់ទៅ ហ៊ុន សែន វិញថា យើងអត់ត្រូវការទេ។ យើងជាគ្រួសារមួយ ដែល​គេចាប់ឪពុកយកទៅដាក់គុក ហើយយើងជាកូន យើងអត់ត្រូវការឲ្យ ហ៊ុន សែន យកស្ករគ្រាប់មកចែកឲ្យកូនទេ។ យើងចង់ឲ្យ ហ៊ុន សែន ដោះលែងឪពុកយើងសិន។»។

មិនត្រឹមតែប៉ុណ្ណឹង មេដឹកនាំប្រឆាំងរូបនេះ បានលើកឡើង ពីលក្ខខណ្ឌចាំបាច់ចំនួនប្រាំចំណុច ដែលលោក​អះអាង​ថា បានពិភាក្សារួចជាស្រេច ជាមួយសហគមន៍អន្តរជាតិ។ លក្ខខណ្ឌទាំង៥ មាន (១) ដោះលែងលោក កឹម សុខា ជាបន្ទាន់ដោយឥតលក្ខខណ្ឌ (២) ទម្លាក់ចោល​ការចោទប្រកាន់ទាំងអស់ ទាំងទៅលើលោក កឹម សុខា ទៅលើមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ គឺអត់មានឲ្យរួចខ្លួន បណ្ដោះអាសន្ន រួចចាប់ម្ដងទៀតទេ (៣) ឲ្យគណបក្ស​សង្គ្រោះ​ជាតិដំណើរការឡើងវិញ (៤) ប្រគល់តំណែង ដល់សមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ ខេត្តក្រុង ជាង៥៦០០នាក់ មក​មន្ត្រីគណបក្សសង្គ្រោះជាតិ (៥) បោះឆ្នោតឡើងវិញ ទាំងការបោះឆ្នោតព្រឹទ្ធសភា និងបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ​​ឡើងវិញ៕

» សូមស្ដាប់ការថ្លែងទាំងស្រុង របស់លោក សម រង្ស៊ី ដូចខាងក្រោម៖



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ ហ៊ុន សែន ចង់«បង្វែរ​អារម្មណ៍​មហាជន ហើយបង្កើតលេស»

មេដឹកនាំប្រឆាំង បានប្រតិកម្មតបទៅលោក ហ៊ុន សែន វិញ ដោយហៅនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ថាជា«មេដឹកនាំមិនទទួលខុសត្រូវ» ដែលប៉ុនប៉ង «បង្វែរ​អារម្មណ៍​មហាជន» និងត្រូវការ«លេស» ដើម្បីបង្ក្រាបគូប្រកួតរបស់ខ្លួន។ លោក សម ...
កម្ពុជា

ហ៊ុន សែន ធ្លោយឲ្យដឹង​ពី​សម្ព័ន្ធភាព រវាង​កងទ័ព​និង​ក្រុមហ៊ុន​ឯកជន

ការប្រកាសប្រើលុយ របស់ក្រុមហ៊ុនឯកជន ឬក្រុមឧកញ៉ា ដើម្បីទិញរថយន្ដ​យោធា​ពីចិន យកមក​បំពាក់​ឲ្យកងកម្លាំងជាតិ បានតម្រូវឲ្យលោក ហ៊ុន សែន បញ្ចេញប្រតិកម្ម ដើម្បីការពារ​នយោបាយ​របស់លោក​មួយនេះ រហូតលោកបានធ្លោយមាត់ ឲ្យដឹងថា នៅ​ក្នុងព្រះរាជាណាចក្រ​អច្ឆរិយៈ ...
កម្ពុជា

អ្នកជំនាញ អ.ស.ប​៖ កម្ពុជា«បំពានធ្ងន់ធ្ងរ»​លើសិទ្ធិឯកជន​អ្នកជំងឺ​កូវីដ-១៩

អាជ្ញាធររដ្ឋាភិបាល នៃប្រទេសកម្ពុជា កំពុង«បំពានធ្ងន់ធ្ងរ»​ចំពោះសិទ្ធិឯកជន របស់បុគ្គលទាំងឡាយ ដែលបាន​ធ្វើតេស្ដិ៍​វិជ្ជមាន​កូវីដេ-១៩ (Covid-19) បន្ទាប់ពីអត្តសញ្ញាណ​របស់ពួកគេ ត្រូវបានផ្សព្វផ្សាយចេញ ជាសាធារណៈ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.