កម្ពុជាដំណឹង

សម រង្ស៊ី បដិសេធ​ផ្ញើរ​សារសម្ងាត់​ ឲ្យ​ទៅ ហ៊ុន សែន

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស បានបដិសេធការបង្ហើបឡើង របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលអះអាងថា លោកបានផ្ញើរសារសម្ងាត់មួយ ទៅឲ្យលោក ហ៊ុន សែន។ មេដឹកនាំប្រឆាំង បានចាត់ទុករឿងនេះ ថាជាការប្រឌិតឡើង ទាំងក្ដីអស់សង្ឃឹម ពីសំណាក់គណបក្សកាន់អំណាច នៅកម្ពុជា។

កាលពីម្សិលម្ងៃ លោក សុខ ឥសាន ត្រូវបានស្រង់សម្ដី ដោយសារព័ត៌មាន«កម្ពុជាថ្មី» អះអាងថា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងស្ថិតក្នុងប្រទេសបារាំង បានផ្ញើរសារសម្ងាត់មួយ តាមរយៈបណ្ដាញសង្គមទ្វីសធើរ ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី«ស្នើឲ្យមានការចរចា»មួយឡើង។

ប្រព័ន្ធឃោសនារបស់គណបក្សកាន់អំណាច បានយកពាក្យសំដីអ្នកនាំពាក្យ មកបញ្ជាក់ថា៖ 

«ក្រោយ​ពេលដែល​រដ្ឋសភា​ជាតិ ​បានអនុម័ត​វិសោធនកម្ម​ច្បាប់​ ស្ដីពី​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​ ឲ្យ​អ្នក​ជាប់​បម្រាម​នយោបាយ​ បានធ្វើ​នយោបាយ​ឡើងវិញ ទណ្ឌិត ​សម រង្សី មានការ​ភិតភ័យ​យ៉ាងខ្លាំង​ ខ្លាច​បាត់បង់​តួនាទី​កាង​ របស់ខ្លួន​ និង​ខ្លាច​ស្ថិត​នៅ​ឯកោ ​តែម្នាក់ឯង ទណ្ឌិត សម រង្សី បាន​ប្រើ​ឧបាយកល​ប្រកាស​ថា មិន​ចរចា​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន ឡើយ ដោយ​ទុក​ឲ្យ​សម្តេច​ចរចា​ ជាមួយ​អន្តរជាតិ​ចុះ​។»​

លោក សុខ ឥសាន បន្តថា៖

«ការប្រកាស​របស់​ទណ្ឌិត​ សម រង្សី គឺ​ដើម្បី​បំភាន់​ភ្នែក​ អ្នកគាំទ្រ​ខ្លួន​ផង និង​ជនបរទេស​ផង ឲ្យ​គេ​យល់ថា សម រង្សី នៅតែមាន​តួនាទី ​ជា​តំណាង​មន្ត្រី​បក្សប្រឆាំង ​ទាំង​១១៨​នាក់ ហើយ​ខ្លួន​មាន​តួនាទី​ដោះស្រាយ​បញ្ហា ​ជំនួសមុខ​១១៨​នាក់​នេះ​បាន ប៉ុន្តែ​នៅ​ពីក្រោយ​ឆាក ទណ្ឌិត សម រង្សី បាន​លួច​វាយ​តាម​ធ្វី​ធ័​រ​របស់ខ្លួន​ មក​ទាក់ទង​ជាមួយ​ សម្ដេច​តេ​ជោ​ ហ៊ុន សែន សុំ​ចរចា​មួយ​សម្ដេច ក្នុងនាម​១១៨​នាក់​»។​

តបនឹងការអះអាងខាងលើ ដែលត្រូវបានសារព័ត៌មានភ្នំពេញប៉ុស្ដ៍ យកមកផ្សាយបន្ត​ផងនោះ លោក សម រង្ស៊ី បានបញ្ជាក់ទៅវិញថា លោកមិនដែលបានផ្ញើរ​«សារសម្ងាត់»​ណា​មួយ ទៅលោក ហ៊ុន សែន នោះទេ។ ក្នុងសំណេរជាភាសាអង់គ្លេស នៅលើទំព័រទ្វីសធើរ របស់លោក ប្រធានស្ដីទីគណបក្សប្រឆាំង បានបញ្ជាក់ថា៖

«នេះ ជាការប្រឌិតឡើងទាំងស្រុង ដែលកើតចេញ ពីភាពអស់សង្ឃឹម។ ខ្ញុំមិនដែលផ្ញើរសារអ្វីទាំងអស់ ទៅលោក ហ៊ុន សែន ទោះតាមរយៈទ្វីសធើរ ឬតាមមធ្យោបាយផ្សេងទៀតណាក៏ដោយ។»៕



លំអិតបន្ថែមទៀត

កម្ពុជា

អាល្លឺម៉ង់៖ កម្ពុជា​មិនពិបាក កែ​លម្អ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ

រដ្ឋាភិបាលអាល្លឺម៉ង់ បានអះអាងថា បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា នៅតែជា«មូលដ្ឋានគ្រឹះ» នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសអាល្លឺម៉ង់-កម្ពុជា។ ជាពិសេស ក្រុងប៊ែរឡាំង បានរំឭកក្រុងភ្នំពេញថា កម្ពុជា​មិនពិបាក ក្នុងការកែលំអបញ្ហាសិទ្ធិមនុស្ស ...
កម្ពុជា

ស្រុត​អគារ​ចិន៖ ប្រតិបត្តិការ​សង្គ្រោះ​បាន​«បញ្ចប់» – ​មនុស្ស​​២៨នាក់​ស្លាប់

ប្រតិបត្តិការជួយសង្គ្រោះជីវិត ពីក្នុងគំនរបាក់បែក នៃអគារកំពស់៧ជាន់ សាងសង់ដោយសហគ្រាសចិន បាន«បញ្ចប់»ហើយ នៅយប់ថ្ងៃចន្ទទី២៤ ខែមិថុនានេះ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលចេញផ្សាយ កាលពីប៉ុន្មាននាទីមុន។ សេចក្ដីប្រកាសព័ត៌មាន ...
កម្ពុជា

ហ៊ុន សែន ប្រកាស​ឲ្យអ្នកគាំទ្រ ទទួលទាន​«នំបញ្ចុក»​ទាំងអស់គ្នា

«ឥឡូវខ្ញុំសុំប្រកាស ជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសចំពោះសមាជិកសមាជិកា គណបក្សប្រជាជន និងអ្នកគាំទ្រគណបក្សប្រជាជន សុំទទួលទាន”នំបញ្ចុក”ទាំងអស់គ្នា» នេះ ជាការអះអាងឡើង របស់លោក ហ៊ុន សែន ដើម្បីឆ្លើយតបទៅនឹងកម្មវិធីនំបញ្ចុកសាមគ្គី ដែលរៀបចំឡើងជាលក្ខណៈអន្តរជាតិ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.