កម្ពុជាដំណឹង

សម រង្ស៊ី ប្ដេជ្ញា​វិលចូល​កម្ពុជា​វិញ ក្នុងឆ្នាំ២០១៩នេះ

មេដឹកនាំប្រឆាំងកម្ពុជា លោក សម រង្ស៊ី បានអះអាងជាថ្មីថា លោក«ប្ដេជ្ញា​វិលចូល​កម្ពុជា​វិញ» ឲ្យខាងតែបាន នៅក្នុងឆ្នាំ២០១៩នេះ។ ការអះអាងរបស់លោក សម រង្ស៊ី បានធ្វើឡើងជាថ្មីទៀត បើទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរបបក្រុងភ្នំពេញផ្សេងទៀត អះអាងយ៉ាងសន្ធាប់ ក្នុងរយៈពេលចុងក្រោយនេះ នឹងបញ្ជាឲ្យចាប់ខ្លួនលោក យ៉ាងណាក្ដី។

លោក សម រង្ស៊ី បានថ្លែង ពីការប្ដេជ្ញារបស់លោក នៅលើបណ្ដាញសង្គម ទ្វីសធើរ កាលពី​ប៉ុន្មានម៉ោងមុន ដូច្នេះថា៖

«មិនមានឧទាហរណ៍ណាផ្សេង ដែលខ្ញុំបានសន្យាថា នឹងវិលត្រឡប់ មកកាន់ប្រទេស​កម្ពុជាវិញ ក្នុងថ្ងៃជាក់លាក់ណាមួយ ក្រៅតែពីថ្ងៃ ដែលខ្ញុំបានបញ្ជាក់ នៅរដ្ឋធានីសេអ៊ូល កាលពីឆ្នាំ២០១៥ នោះឡើយ។»

លោកបន្តទៀតថា៖

«ភាពមិនច្បាស់លាស់ និងមិនស្មោះត្រង់ ដែលចោទខ្ញុំថា បានក្បត់ពាក្យសន្យានោះ គួរត្រូវបញ្ចប់។ ហើយខ្ញុំប្តេជ្ញាថា នឹងត្រលប់មកវិញ ក្នុងឆ្នាំ២០១៩នេះ។»

បើទោះជាមិនបានបញ្ជាក់ ពីថ្ងៃជាក់លាក់ក៏ដោយ ក៏ក្នុងពេលកន្លងមក លោក សម រង្ស៊ី ធ្លាប់បានបញ្ជាក់ ជាច្រើនលើក ច្រើនសារហើយ អំពីការត្រឡប់របស់លោក វិលចូលកម្ពុជា​វិញ។ ម្ដងនោះ ថានឹងធ្វើក្នុងឆ្នាំ២០១៧ និងម្ដងទៀត ថានឹងធ្វើ ក្នុងឆ្នាំ២០១៨។ តែម្ដងណាក៏ដោយ ក៏លោក សម រង្ស៊ី នៅតែរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស ដដែលដែរ។

ភស្តុតាងនៃការលើកឡើងនោះ មានតាមរយៈការបង្ហោះ របស់លោកផ្ទាល់ ក្នុងបណ្ដាញសង្គម កាលពីខែកក្កដា ឆ្នាំ២០១៧ ដូចខាងក្រោម៖



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ «ផែនការ​ផ្ទេរ​អំណាច របស់ ហ៊ុន សែន នឹង​ទទួល​បរាជ័យ»

សម្រាប់មេដឹកនាំប្រឆាំង របស់ប្រទេសកម្ពុជា បានសំដែងការជឿជាក់ថា ផែនការ​ផ្ទេរ​អំណាច របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅឲ្យកូនប្រុសច្បងរបស់លោក នឹង​ទទួល​បរាជ័យ ក្រោមហេតុផលច្រើនយ៉ាង ជាពិសេស​ហេតុផល ដែលផ្ទុះចេញពីផ្ទៃក្នុង របស់​គណបក្ស​ប្រជាជនកម្ពុជាតែម្ដង។ ...
កម្ពុជា

សម រង្ស៊ី ចេញ​វីដេអូ​អំពាវនាវ​«កុំឲ្យចាញ់​កលល្បិច ហ៊ុន សែន»

នៅចំពោះ ការប្រែប្រួលស្ថានការណ៍នយោបាយ ដ៏ឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងមានវត្តមាន ក្នុងក្រុងអាត្លង់តា សហរដ្ឋអាមេរិក បានចេញសារនយោបាយមួយ ពីទីនោះ ...
កម្ពុជា

សម រង្ស៊ី៖ «នីកូឡា ម៉ាឌូរ៉ូ ដូច ហ៊ុន សែន»

គូបដិបក្ខផ្នែកនយោបាយដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រដូចបុរសខ្លាំងកម្ពុជារូបនេះ ទៅនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ដោយពន្យល់ឡើងថា ករណីមេដឹកនាំទាំងពីរ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.