កម្ពុជាដំណឹង

សម រង្ស៊ី៖ ហ្វេសប៊ុក​អាច​បិទ​ទំព័រ ហ៊ុន សែន បើ​បន្ត​បង្ក្រា​បអ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម

ប្រធានស្ដីទីគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានអះអាងថា ក្រុមហ៊ុន «Facebook» អាចបិទទំព័រ «Facebook» របស់លោក ហ៊ុន សែន ប្រសិនណាជាអាជ្ញាធរក្រុងភ្នំពេញ នៅតែគាបសង្កត់ និងគំរាមកំហែង អ្នកប្រើប្រាស់បណ្តាញ Facebook នៅប្រទេសកម្ពុជា។

លោក សម រង្ស៊ី បានលើកឡើងដូច្នេះ កាលពីប៉ុន្មាននាទីមុន នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយពន្យល់ថា ការគំរាមកំហែង អ្នកប្រើប្រាស់បណ្តាញសង្គម ពីសំណាក់របប ហ៊ុន សែន គឺផ្ទុយពីក្រមសីលធម៌ របស់ក្រុមហ៊ុន «Facebook» ដែលមានទីស្នាក់ការកណ្តាល នៅសហរដ្ឋអាមេរិក។

លោកសរសេរថា៖

«ព័ត៌មានចុងក្រោយ ស្តីពីការចាប់អ្នកប្រើប្រាស់ “Facebook” មួយចំនួន នៅប្រទេសកម្ពុជា យកទៅឃុំឃាំង ឬយកទៅព្រមាន ចាប់ដាក់គុក ធ្វើឲ្យក្រុមហ៊ុន “Facebook” ពិចារណា អំពីការបិទទំព័រ “Facebook” របស់លោក ហ៊ុន សែន ជាប្រតិកម្ម ចំពោះទង្វើអាក្រក់​របស់ជនផ្តាច់ការនេះ មកលើពលរដ្ឋខ្មែរ ដែលគ្រាន់តែបញ្ចេញមតិ ដោយសន្តិវិធី តាមបែបបទប្រជាធិបតេយ្យ។»។

យ៉ាងណា លោក សម រង្ស៊ី មិនបានបញ្ជាក់ ពីប្រភពព័ត៌មាន ដែលលោកមាននោះទេ។

កាលពីចុងខែធ្នូ ឆ្នាំកន្លងទៅ ក្រុមហ៊ុន «Facebook» បានបិទទំព័រហ្វេសប៊ុក និងអ៊ិនស្តាហ្គ្រាម របស់ប្រធានាធិបតី នៃសាធារណរដ្ឋឆេកឆិន លោក «Ramzan Kadyrov» បន្ទាប់ពីមេដឹកនាំរូបនេះ ត្រូវបានរដ្ឋបាលសហរដ្ឋអាមេរិក រកឃើញថាបានជាប់ពាក់ព័ន្ធ និឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ទៅលើពលរដ្ឋឆេកឆិន នៅក្នុងប្រទេស។ ទំព័រទាំងពីរនោះ របស់លោក «Ramzan Kadyrov» មានអ្នកតាមដានប្រមាណជា ៤លាននាក់៕



លំអិតបន្ថែមទៀត

កម្ពុជា

ផែង វណ្ណៈ ត្រូវបាន«នាំខ្លួន»​មក​សាកសួរ​នៅ​តុលាការ​រសៀលនេះ

មន្ត្រីយោធា និងជាអ្នកប្រើប្រាស់បណ្ដាញសង្កម ដ៏ល្បីល្បាញ លោក ផែង វណ្ណៈ ត្រូវបានកងកម្លាំងកងរាជអាវុធ នាំខ្លួន មកកាន់អយ្យការ អមសាលាដំបូងរាជធានី នៅរសៀលថ្ងៃនេះ ដើម្បីធ្វើការសាកសួរ។ លោក ...
កម្ពុជា

បាតុកម្មខ្មែរនៅមុខ EU ស្នើឲ្យ​បង្កក​ទ្រព្យ​និងព្យួរ​ទិដ្ឋការ​មន្ត្រីស្និត ហ៊ុន សែន

ពលរដ្ឋខ្មែរ និងពលរដ្ឋមានដើមកំណើតខ្មែរ រួមនឹងមិត្តបរទេស ជាច្រើនរយនាក់ ដែលរស់នៅក្នុងទ្វីបអ៊ឺរ៉ុបខាងលិច បានជួបជុំគ្នាក្នុងថ្ងៃសុក្រ ទី១ ខែមិនា ឆ្នាំ២០១៩នេះ ដើម្បីធ្វើបាតុកម្មនៅខាងមុខអាគារនៃសហភាពអ៊ឺរ៉ុប (EU) ក្នុងបំណងស្នើទៅស្ថាប័នកំពូលអ៊ឺរ៉ុប ឲ្យបន្ថែមទណ្ឌកម្មផ្សេងទៀត ...
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
កម្ពុជា

ហ៊ុន សែន ត្អូញពី​កង្វះអគ្គិសនី​«៤០០មេហ្គាវ៉ាត់»​សម្រាប់ប្រទេស​កម្ពុជា

គ្រោះរាំងស្ងួតរយៈពេលវែង បង្កឲ្យប្រទេសកម្ពុជាខ្វះប្រភពទឹក ដើម្បីរុញម៉ាស៊ីនវារីអគ្គិសនី សម្រាប់ផលិតអគ្គិសនីយកមកប្រើប្រាស់ក្នុងស្រុក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងឡើងដូច្នេះ ដោយបញ្ជាក់ថា ប្រទេសកម្ពុជាទាំងមូលខ្វះអគ្គិសនី រហូតដល់ទៅ«៤០០មេហ្គាវ៉ាត់»។ ថ្លែងក្នុងការបើកពិធីបុណ្យទន្លេ លើកទី៥ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.