កម្ពុជាដំណឹង

សម រង្ស៊ី ចូលរួម​មរណទុក្ខ ហ៊ុន សែន ដោយ​បញ្ជាក់​ពីទឹកចិត្ត​ផ្ទាល់ខ្លួន

លោក សម រង្ស៊ី មេដឹកនាំប្រឆាំងមួយរូបទៀត ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស បានផ្ញើលិខិត​«ចូលរួម​មរណទុក្ខ» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបនឹង​បាន​បាត់បង់​ម្ដាយក្មេក កាលពីព្រឹកថ្ងៃទី៤ ខែឧសភា​កន្លងមក។ ប្រធានស្ដីទី​គណបក្ស​សង្គ្រោះជាតិ បានបញ្ជាក់​​នៅក្នុងលិខិតនោះ អំពី​ទឹកចិត្ត​ផ្ទាល់ខ្លួន​របស់លោក នៅចំពោះ​​ការបាត់បង់​​សាច់ឈាម​ណាមួយ នៅក្នុងរង្វង់គ្រួសារ​យ៉ាងដូច្នេះ។

នៅក្នុងលិខិត ដែលផ្ញើជូនលោក ហ៊ុន សែន តាំងពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ លោក សម រង្ស៊ី បានសរសេរថា៖

«ទោះជាគោលជំហរនយោបាយ របស់យើងម្នាក់ ខុសពីគ្នាយ៉ាងណាក៏ដោយ តែទុក្ខសោក​បណ្ដាលមក​ពីការបាត់បង់​មនុស្ស ដែលយើងស្រឡាញ់ អាចកើតមានដូចគ្នា នៅគ្រប់​ពេលវេលា។»

លោកយាយ ប៊ុន ស៊ាងលី ដែលត្រូវជាម្ដាយបង្កើត របស់អ្នកស្រី ប៊ុន រ៉ានី ហ៊ុនសែន និងជា​ម្តាយក្មេក របស់លោក ហ៊ុន សែន បានទទួលមរណភាព នាថ្ងៃចន្ទទី០៤ ខែឧសភា ឆ្នាំ​២០២០ វេលាម៉ោង ២និង១២នាទី​ទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ។ នេះ បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន ជាផ្លូវការ ដែលផ្សាយនៅលើទំព័រហ្វេសប៊ុក របស់លោក ហ៊ុន សែន។

គូបដិបក្ខផ្នែកនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន ដែលកំពុងរស់នៅ​ក្នុងរដ្ឋធានី ប៉ារីស (បារាំង) បានលើកយក​មកពន្យល់ ពីការរំលែកទុក្ខសោក​គ្រួសារលោក ពីសំណាក់​លោក ហ៊ុន សែន នៅ​ខណៈពេល​ដែលលោកយាយ ញឹក ជូឡុង មាសកេត សមភ័ក្រ ម្ដាយក្មេកលោក សម រង្ស៊ី បានទទួល​មរណភាព កាលពីខែវិច្ឆិកា​ ឆ្នាំ២០១៦។

លោក សម រង្ស៊ី ថា នៅពេលនោះ លោក ហ៊ុន សែន បានទូរស័ព្ទ​ផ្ទាល់ ទៅភរិយា​របស់​លោក ដើម្បីចូលរួម​មរណទុក្ខ ហើយថាលោក ហ៊ុន សែន ថែមទាំងបានចាត់លោក ហ៊ុន ម៉ានី ដែលជាកូន ឲ្យមកចូលរួមបុណ្យសព ដោយផ្ទាល់នោះទៀត។

«ចូលរួម​មរណទុក្ខ» កាយវិការដ៏ប្រពៃ… ចំពោះ«ខ្ញុំ និងក្រុមគ្រួសារខ្ញុំ»

ប្រធានស្ដីទីគណបក្សប្រឆាំង បានបញ្ជាក់ នៅក្នុងលិខិតទៀតថា៖

«ទោះជា​កាលៈទេសៈពេលនោះ មិនបានអនុញ្ញាតឲ្យខ្ញុំ ចូលរួមក្នុងពិធីបុណ្យសព អ្នកម្ដាយក្មេកខ្ញុំ ដែលខ្ញុំចាត់ទុក ដូចជាម្ដាយបង្កើតរបស់ខ្ញុំ ក៏ខ្ញុំមិនភ្លេច​ពីកាយវិការ​ដ៏ប្រពៃ របស់សម្ដេច [ហ៊ុន សែន] និងក្រុមគ្រួសារ ចំពោះខ្ញុំ និងក្រុមគ្រួសារខ្ញុំឡើយ៕»



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ឌឺដង​ឲ្យ សម រង្ស៊ី «កុំ​រត់ចោល​ទីលាន​ប្រកួត»

បើទោះជាអះអាងមិនឆ្លើយឆ្លង ជាមួយលោក សម រង្ស៊ី ក៏ដោយ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តផ្ញើរសារ​បែបបញ្ឆិតបញ្ឆៀង ឬដោយមិនចំឈ្មោះ ទៅកាន់មេដឹកនាំប្រឆាំងជាដរាប។ ហើយក្នុងវគ្គថ្មី នៅថ្ងៃនេះ ...
កម្ពុជា

បែកធ្លាយ ៖ ហ៊ុន សែន ឲ្យឆ្នៃសាលារៀន ធ្វើជា​មន្ទីរពេទ្យ​​«Covid-19»

បែកធ្លាយ ៖ នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលឯកបក្ស នៅកម្ពុជា លោក ហ៊ុន សែន បានបញ្ជា ទៅគណៈអភិបាលខេត្តក្រុងទាំងអស់ (លើកលែងតែរាជធានីភ្នំពេញ) ឲ្យជ្រើសរើសយកសាលារៀន ដើម្បីកែឆ្នៃធ្វើជាមន្ទីរពេទ្យ ...
កម្ពុជា

ហ៊ុន សែន បន្តបញ្ជា​ឲ្យ​«ចាប់ខ្លួន សម រង្ស៊ី» ព្រោះថា​មិនមែន​ជារឿង​បុគ្គល

ប្រធានគណបក្សកាន់អំណាចនៅកម្ពុជា លោក ហ៊ុន សែន បានបន្តរំឭក ឲ្យ«ចាប់ខ្លួន»លោក សម រង្ស៊ី ប្រសិនជាមេដឹកនាំប្រឆាំងរូបនេះ មានវត្តមាននៅកម្ពុជា។ ខុសពីការថ្លែងលើកមុនៗ ដែលថា ករណីលោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.