កម្ពុជាដំណឹង

រ៉ូណា ស្មីត នឹងធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ពីចុងខែ​នេះ​រហូត​ដើម​ខែក្រោយ

អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នឹងធ្វើទស្សនកិច្ច១១ថ្ងៃ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៩ខាងមុខ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយពីក្រុង ហ្សឺណែវ ប្រទេសស្វីស នៅមុននេះបន្តិច។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ច រយៈពេល ១១ថ្ងៃនោះ អ្នកស្រី ស្មីត គ្រោងជួបប្រជុំ ជាមួយមន្រ្តីជាន់ខ្ពស់​ របស់រដ្ឋាភិបាលកម្ពុជា ជួបមន្ត្រីតំណាងសង្គមស៊ីវិល និងសមាជិក​សហគមន៍ ក៏ដូចជាមន្ត្រីការទូតនានា។ អ្នកស្រី នឹងធ្វើដំណើរទៅតាមតំបន់ ផ្សេងៗមួយចំនួន ដើម្បីប្រមូលព័ត៌មានដោយផ្ទាល់។

អ្នករាយការណ៍ពិសេសរូបនេះ ត្រូវបានស្រង់សំដី មកផ្សាយនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ដូច្នេះថា៖

«ខ្ញុំនឹងផ្តោតបេសកកម្មរបស់ខ្ញុំ ទៅលើស្ថានភាពសិទ្ធិមនុស្ស នាពេលបច្ចុប្បន្ន និងតាមដាន ពីដំណើរវិវត្តន៍នានា ចាប់តាំងពីបេសកកម្មរបស់ខ្ញុំ កាលពីខែវិច្ឆិកាកន្លងមក។»

អ្នកស្រី ស្មីត បន្តថា៖

«ខ្ញុំមានបំណងបន្តការពិនិត្យផងដែរ ទៅលើវិស័យសិទិ្ធមនុស្ស ទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដោយពិនិត្យជាពិសេស ទៅលើការមិនរើសអើង និងសមភាព ព្រមទាំងការចូលរួម និងគណនេយ្យភាព។»

ដាក់របាយការណ៍ប្រចាំឆ្នាំទៅ អ.ស.ប នៅខែកញ្ញា

អ្នកជំនាញរបស់ អ.ស.ប រូបនេះ ដែលត្រូវបានតែងតាំង ឲ្យទទួលបន្ទុករាយការណ៍ ពីវិស័យសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា តាំងពីខែមីនា ឆ្នាំ២០១៥ នឹងធ្វើរបាយការណ៍ជាបន្ទាប់របស់ខ្លួន ដាកឡើងទៅ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប ក្នុងខែកញ្ញា ឆ្នាំ២០១៩​ខាងមុខ។

របាយការណ៍មុនៗរបស់អ្នកស្រី បានរិះគន់ធ្ងន់ៗ ចំពោះការរំលោភសិទ្ធិមនុស្ស ការបំពានច្បាប់ និងការប្រើប្រាស់ប្រព័ន្ធតុលាការ ដោយក្រុមអ្នកមានអំណាច នៅកម្ពុជា។ របាយការណ៍ទាំងនោះ តែងត្រូវបានយកទៅពិភាក្សាយ៉ាងផុលផុស នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប ក៏ដូចជានៅក្នុងសភាអ៊ឺរ៉ុប។

នៅចុងបញ្ចប់ នៃដំណើរទស្សនកិច្ចនោះ អ្នកស្រី រ៉ូណា ស្មីត នឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីពិភាក្សា អំពីលទ្ធផលស្រាវជ្រាវបឋម នៃដំណើរទស្សនកិច្ចរបស់អ្នកស្រី។ សន្និសីទសារព័ត៌មាន នឹងងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា នៅវេលាម៉ោង ០៣ រសៀល ម៉ោងក្នុងស្រុក នៅការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ក្នុងរាជធានីភ្នំពេញ៕



លំអិតបន្ថែមទៀត

កម្ពុជា

ការពង្រត់ វ៉ាន់ឆាឡឺម៖ កម្ពុជាគួរ​បញ្ចប់​​​ការធ្វើ​មិនដឹងឮ​«ដ៏គួរឲ្យ​អស់សំណើច»

ជាថ្មីម្ដងទៀត អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch)​ បានស្នើឲ្យអាជ្ញាធរ​កម្ពុជា គួរ​បញ្ចប់​ការធ្វើ​មិនដឹងឮ «ដ៏គួរឲ្យ​អស់សំណើច» ចំពោះករណីលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ...
កិច្ចសម្ភាស

HRW ៖ ការ​បោះឆ្នោតនេះ​ជា​«ឧបាយកល​ដ៏​កខ្វក់​ប្រឆាំង​ប្រជាជន​កម្ពុជា»

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសា​អង់គ្លេស «Human Rights Watch – HRW» តាមរយៈលោក ប្រ៊ុយណូ ស្តាចណូ (Bruno Stagno) នាយកប្រតិបត្តិទទួលបន្ទុក​ ...
កម្ពុជា

អង្គការ​ជាតិ​-​​អន្តរជាតិ ចំនួន​​៣៣ ស្នើ​​ឲ្យ​យក​ពលរដ្ឋ​ខ្មែរ​ ពីប្រទេស​ម៉ាឡេស៊ី​

អង្គការ​សិទ្ធិមនុស្ស ជាតិនិង​អន្តរជាតិ​ ចំនួន​​៣៣ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ក្នុងចុងខែឧសភានេះ ដោយ​អំពាវនាវ​ទៅ​រដ្ឋាភិបាល​​កម្ពុជា ឲ្យអន្តរាគមន៍​ជា​បន្ទាន់ ក្នុងការ​នាំ​​យក​ពលរដ្ឋ​ខ្មែរ ​ដែល​កំពុង​ជាប់​គាំង ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ចូល​មក​មាតុភូមិ​វិញ​ដោយ​​សុវត្ថិភាព​។ ការ​អំពាវនាវ​ដែលទើបតែចេញផ្សាយ នៅថ្ងៃទី២៩ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.