• អ្នកជំនាញ អ.ស.ប ស្នើ​ឲ្យ​ដោះលែង​​​យុវជន​​​និយម កែម ឡី ទាំង​ពីររូប

    ក្រុមអ្នកជំនាញសិទិ្ធមនុស្ស អ.ស.ប (អង្គការសហប្រជាជាតិ) នៅថ្ងៃនេះ បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែង និងទម្លាក់ចោលបទចោទទាំងឡាយ លើបុរសពីររូប ដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងសកម្មភាពរំឭកខួបបីឆ្នាំ នៃការធ្វើឃាតលើ លោក កែម ឡី អ្នកវិភាគនយោបាយ និងសកម្មជនសង្គម។ លោក គង់ រ៉ៃយ៉ា ត្រូវបានចាប់ខ្លួន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការបង្ហោះលើទំព័រហ្វេសប៊ុក លក់អាវយឺតដែលមានរូបលោក កែម ឡី និងផ្តល់ព័ត៌មានលម្អិត អំពីសេវាតាក់ស៊ីធ្វើដំណើរ ទៅកាន់កន្លែងប្រារព្ធពិធីរំឭកខួប នៅថ្ងៃបន្ទាប់។ លោក សួង នាគព័ន្ធ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១០ ...
  • អាមេរិក​និង​មន្ត្រី​ជំនាញ អ.ស.ប បរិហារ​ការចា​ប់ខ្លួន​យុវជន​និយម កែម ឡី

    ទាំងសហរដ្ឋអាមេរិក និងអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ( អ.ស.ប ) សុទ្ធតែបានសំដែងប្រតិកម្មរបស់ផងខ្លួន នៅចំពោះទង្វើចាប់ចងរបស់អាជ្ញាធរ នៃរបបក្រុងភ្នំពេញ ប្រឆាំងយុវជនពីរនាក់កាលពីសប្ដាហ៍មុន នៅខណៈពួកគេបានចូលរួម រំឭកខួបបីឆ្នាំ នៃឃាតកម្មលើលោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ​ និង​សង្គម​ដ៏​ល្បី​ល្បាញ​មួយ​រូប ​របស់​ប្រទេស​កម្ពុជា។​ យុវជនពីរនាក់ លោក​ គង់ រ៉ៃយ៉ា និង​លោក​ សួង​ នាគព័ន្ធ ​ត្រូវបានក្រុមអាជ្ញាធរចាប់ខ្លួន ជាបន្តបន្ទាប់ ក្នុងយប់ថ្ងៃទី៩ និងនៅព្រឹកទី១០ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីលោក គង់ រ៉ៃយ៉ា បានប្រកាសលក់អាវ ដែលមានរូបថត ...
  • អ្នកជំនាញ អ.ស.ប ថា​រដ្ឋាភិបាលកម្ពុជា​​បិទ​សំឡេង​ដៃគូ​ប្រជែង​នយោបាយ

    ក្រុម«អ្នកជំនាញ» ផ្នែកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ( អ.ស.ប ) បានសម្តែងកង្វល់របស់ផងខ្លួន ចំពោះនិន្នាការកើនឡើង នៃការគាបសង្កត់ដោយរដ្ឋាភិបាលកម្ពុជា ​ទៅលើ​មតិយោបល់ផ្ទុយពីខ្លួន ដែលហាក់ដូចជាមានបំណងបំភិតបំភ័យ ឬបំបិទសំឡេងអ្នកប្រឆាំង ផ្នែកនយោបាយ។ នេះ បើតាមសេចក្ដីថ្លែងរបស់ក្រុមអ្នកជំនាញទាំងនេះ ពីទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) ស្ថិតក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន។ សេចក្ដីថ្លែងការណ៍ បានអះអាងថា សមាជិកអតីតគណៈបក្សសង្គ្រោះជាតិ (CNRP) ជាង ១៤០ រូប ត្រូវបានអាជ្ញាធរចោទសួរ កោះហៅ ឬឃុំខ្លួន ពាក់ព័ន្ធនឹងការចូលរួមក្នុងការប្រមូលផ្តុំ និងការអត្ថាធិប្បាយ គាំទ្រអតីតមេដឹកនាំទាំងពីររូបគឺ លោក ...
  • រ៉ូណា ស្មីត នឹងធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ពីចុងខែ​នេះ​រហូត​ដើម​ខែក្រោយ

    អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នឹងធ្វើទស្សនកិច្ច១១ថ្ងៃ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៩ខាងមុខ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយពីក្រុង ហ្សឺណែវ ប្រទេសស្វីស នៅមុននេះបន្តិច។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច រយៈពេល ១១ថ្ងៃនោះ អ្នកស្រី ស្មីត គ្រោងជួបប្រជុំ ជាមួយមន្រ្តីជាន់ខ្ពស់​ របស់រដ្ឋាភិបាលកម្ពុជា ជួបមន្ត្រីតំណាងសង្គមស៊ីវិល និងសមាជិក​សហគមន៍ ...