កម្ពុជាដំណឹង

ភ្នំពេញ​បន្ត​ជាប់លេខ​ជិត​បាតតារាង អំពី​គុណភាព​ជីវិត​និង​សន្តិសុខ

ដើម្បីទទួលបានភាពជោគជ័យ ពីការដាក់ទុនវិនិយោគ ទៅក្នុងប្រទេសមួយ ឬតំបន់មួយ គេត្រូវសម្លឹងមើលជាបឋម អំពី​គុណភាព​ជីវិត​និង​សន្តិសុខ ពីរដ្ឋធានី ឬទីក្រុង ដែលសហគ្រាសត្រូវដាក់ ការិយាល័យរបស់ខ្លួន។ នេះ ជាការអះអាងឡើង របស់សហគ្រាស «Mercer» ដែលបានចេញរបាយការណ៍សន្ទស្សន៍ ប្រចាំឆ្នាំ២០១៩នេះ អំពី​គុណភាព​ជីវិត​និង​សន្តិសុខ សម្រាប់រដ្ឋធានីនិងទីក្រុងចំនួន ២៣១ នៅជុំវិញពិភពលោក។

ហើយរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដែលរបបដឹកនាំសព្វថ្ងៃ តែងហៅមិនដាច់ពីមាត់ ថាជា«ក្រុងគុជ»នោះ បានជាប់លេខ១៩៦ លើ២៣១ ដែលជាចំណាត់ថ្នាក់ក្បែរបាតតារាង នៅក្នុងបញ្ជីសន្ទស្សន៍នោះ ដែលចេញផ្សាយកាលពីសប្ដាហ៍មុន។

បើធៀបនឹងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត «ក្រុងគុជ»មានចំណាត់ថ្នាក់អន់ជាងគេបំផុត។ ក្រុងរ៉ង់ហ្គោន នៃប្រទេសភូមា ដែលជាប់លេខ ២០៣ មិនមែនជារដ្ឋធានីសព្វថ្ងៃ នៃប្រទេសនេះទេ។

ដូចនៅក្នុងសេចក្ដីសង្ខេប របស់សហគ្រាស «Mercer» បានសរសេរយ៉ាងខ្លីចំពោះរាជធានីភ្នំពេញថា៖

«ពីក្នុងចំណោមក្រុងទាំងអស់ នៅអាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ ក្រុងសិង្ហបូរីដែលជារដ្ឋបូរីមួយនោះ ជាប់លេខខ្ពស់ជាងគេ ខណៈរាជធានីភ្នំពេញ ជាប់លេខ១៩៩ (ក្នុងបញ្ជីលេខ១៩៦) អន់ជាងគេបំផុត សម្រាប់សុវត្ថិភាពនៃអ្នករស់នៅ។»

កាលពីឆ្នាំទៅម៉ិញ រាជធានីភ្នំពេញបានទទួល ចំណាត់ថ្នាក់ប្រហាក់ប្រហែលគ្នាដែរ តែធ្វើឡើងនៅក្នុងបញ្ជីសន្ទស្សន៍ រដ្ឋធានី-ក្រុង ចំនួន១៤០ ចេញផ្សាយដោយសហគ្រាស «The Economist Intelligence Unit» របស់ចក្រភពអង់គ្លេស។

ខាងក្រោមនេះ ជាចំណាត់ថ្នាក់របស់ក្រុងធំៗមួយចំនួន នៅក្នុងតំបន់ សម្រាប់ឆ្នាំ២០១៩៖

  • សិង្ហបូរី (សិង្ហបូរី) លេខ២៥
  • តូក្យូ (ជប៉ុន) លេខ៤៩
  • ហុងកុង (ចិន) លេខ៧១
  • សេអ៊ូល (កូរ៉េខាងត្បូង) លេខ៧៧
  • គូឡាឡំពួរ (ម៉ាឡេស៊ី) លេខ៨៥
  • ប៉េកាំង (ចិន) លេខ១២០
  • បាងកក (ថៃ) លេខ១៣៣
  • ម៉ានីល (ហ្វីលីពីន) លេខ១៣៧
  • និងចាកាតា (ឥណ្ឌូនេស៊ី) លេខ១៤២។

រីឯទីក្រុងដែលបន្តតំណែង ជាក្រុងដែលគួរឲ្យចង់រស់នៅជាងគេ និងមានសុខសន្តិសុខបរិបូណ៍នោះ គឺរដ្ឋធានីវីយែន នៃសាធារណរដ្ឋអូទ្រីស។ រដ្ឋធានីមួយនេះជាប់ចំណាត់​លេខ១ តាំងពី១០ឆ្នាំមកហើយ សម្រាប់របាយការណ៍សន្ទស្សន៍ របស់ «Mercer»។ ខាងក្រោមនេះ ជាកំពូលចំណាត់ថ្នាក់​ទាំង១០៖

១- រដ្ឋធានី វីយែន (អូទ្រីស)
២- ក្រុង ហ្សូរីស (ស្វីស)
៣- ក្រុង វេនខូវើ (កាណាដា)
៣ស្ទួន- ក្រុង មុនិឆ (អាល្លឺម៉ង់)
៣ស្ទួន២- រាជធានី អូក្លេន (នូវែលហ្សេឡង់)
៦- ក្រុង ឌូសែលដ័ហ្វ៍ (អាល្លឺម៉ង់)
៧- ក្រុង ហ្វ្រង់ហ្វ័រ (អាល្លឺម៉ង់)
៨- រាជធានី កូភេនអាជ (ដាណឺម៉ាក)
៩- ក្រុង ហ្សឺណែវ (ស្វីស)
១០- ក្រុង បាសែល (ស្វីស)

សម្រាប់ក្រុងដែលល្បីមួយចំនួន ដូចយ៉ាងរាជធានី ព្រុយសែល (ប៊ែលហ្សិក) ទទួលបានលេខ២៨ – រដ្ឋធានីប៉ារីស (បារាំង) លេខ៣៩ – រាជធានីឡុងដ៍ (អង់គ្លេស) លេខ៤១ – រដ្ឋធានីវ៉ាស៊ីនតោន (អាមេរិក) លេខ៥៣ និងរដ្ឋធានីម៉ូស្គូ (រ៉ុស្ស៊ី) លេខ១៦៧។

» តើសហគ្រាស «Mercer» ដាក់ពិន្ទុដោយផ្អែកលើកត្ដាអ្វីខ្លះ? សូមទស្សនារូបខាងក្រោម ដែលផ្ដិតចេញពីគេហទំព័រផ្លូវការ របស់សហគ្រាសផ្ទាល់៖

គួរបញ្ជាក់ដែរថា សហគ្រាស «Mercer» ដែលមានទីស្នាក់ការធំរបស់ខ្លួន ក្នុងក្រុងញូយក សហរដ្ឋអាមេរិក គឺជាក្រុមហ៊ុនពិគ្រោះយោបល់ ផ្នែកការបណ្ដាក់ទុន និងធនធានមនុស្ស ធំជាងគេបង្អស់ នៅលើពិភពលោក។ សហគ្រាសនេះមានសាខា និងដៃគូរបស់ខ្លួន នៅប្រមាណជា១៨០រដ្ឋធានី-ក្រុង ពីចំណោមប្រទេសចំនួន៤៣ ហើយមានបុគ្គលិកសរុបប្រមាណជា ២៣ ០០០នាក់៕



លំអិតបន្ថែមទៀត

កំសាន្ដ

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី៥) សំណើចខ្លី

[ វគ្គទី៥ ] អ្នកជំងឺមានវ័យជរាម្នាក់ បានចួលទៅជួបគ្រូពេទ្យរបស់គាត់ ហើយត្អូញឡើងថា៖ – ខ្ញុំមានជំងឺផោមច្រើន សូមលោកគ្រូពេទ្យជួយព្យាបាល ឲ្យខ្ញុំផង។ ទោះជាវាមិនឲ្យក្លិន និងមិនឲ្យសំលេង ក៏ខ្ញុំនៅតែមានអារម្មណ៏ថា ...
កម្ពុជា

ហ៊ុន សែន បង្ហើប​ពី​បញ្ហា​សុខភាព​លោក ដែល​ពេទ្យ​ហាម​ឈរអង្គុយ«យូរ»

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីវ័យ៦៦ឆ្នាំនៅកម្ពុជា បានថ្លែងបង្ហើបថា លោកមានបញ្ហាសុខភាព ដែលតម្រូវ​មិនឲ្យ​លោក ឈរ និងអង្គុយ«យូរ»​ឡើយ។ ជាពិសេស គ្រូពេទ្យរបស់លោក បានបញ្ជាមិនឲ្យលោក លេងកីឡាវាយ​កូនគោល ...
កម្ពុជា

ហ៊ុន សែន ថា​ព័ត៌មាន​ស្ដីពី​អង្ករ​សិប្បនិមិត្ត ជា​«សង្គ្រាមចិត្តសាស្ត្រ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកព័ត៌មាន ដែលនិយាយពីអង្ករសិប្បនិមិត្ត ក្នុងពេលកន្លងមក ថាជា«សង្គ្រាមចិត្តសាស្ត្រ»។ មេដឹកនាំរូបនេះមិនជឿថា មានអង្ករប្រភេទនេះ ចរាចរលក់ដូរនៅលើទីផ្សារ ដោយលោកគិតថា តម្លៃឧស្សហកម្ម និងសិប្បកម្ម ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...