កម្ពុជាដំណឹង

សាលារាជធានី​ព្រមាន​ពី​«ភាពទ្រុឌទ្រោម»​នៃអាគារ​ចំណាស់​ពីឆ្នាំ១៩៥០

អាគារក្នុងរូបថតខាងលើនេះ អាចនឹងបាក់ស្រុត នៅក្នុងថ្ងៃណាមួយ ដោយសារតែ«ភាពទ្រុឌទ្រោម»របស់វា បណ្ដាលមកពីអាយុកាល ការប្រេះស្រាំ និងកង្វះការថែទាំ ក្នុងពេលកន្លងមក។ នេះបើតាមសេចក្ដីជូនដំណឹងមួយ របស់សាលារាជធានីភ្នំពេញ ដែលចេញផ្សាយ សម្រាប់បណ្ដាពលរដ្ឋដែលរស់នៅក្នុងអាគារ ឲ្យធ្វើការប្រុងប្រយ័ត្ន។

សេចក្ដីជូនដំណឹងរបស់សាលារាជធានី បានយោងតាមលិខិតចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានពន្យល់ថា ស្ថានភាពនៃអគារនេះ មានសភាពទ្រុឌទ្រោម គួរឲ្យព្រួយបារម្ភ ជាពិសេសគ្រឿងបង្គុំសំណង់ប្រមាណជា ៥០% រងការពុកផុយខូចអស់ហើយ ដែលអាចធ្វើឲ្យអាគាររលំបាក់ស្រុត។

នៅក្នុងលិខិតដដែល សាលារាជធានីបានណែនាំ ឲ្យពលរដ្ឋដែលរស់នៅក្នុងអាគារ ត្រូវបញ្ចៀសការផ្ទុកសម្ភារៈដែលធ្ងន់ហួស និងត្រូវរកក្រុមហ៊ុន ឬវិស្វករដែលមានជំនាញច្បាស់លាស់ មកជុសជុលកែលំអ ប្រសិនជាផ្ទះរបស់ពលរដ្ឋនោះ មានសភាពប្រេះស្រាំ ខូចខាតខ្លាំង។

សាលារាជធានីបានបញ្ជាក់ទៀតថា៖

«ក្នុងករណីដែលផ្ទះបងប្អូន មានសភាពទ្រុឌទ្រោមខ្លាំង មិនអាចជុសជុលបាន ត្រូវធ្វើការផ្លាស់ប្ដូរលំនៅដ្ឋានថ្មី ដែលមានសុវត្ថិភាពឲ្យបានឆាប់រហ័ស»៕

សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពចាស់ទ្រុឌទ្រោមនៃអគារដែលបានសាងសង់ក្នុងអំឡុងឆ្នាំ១៩៥០ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម (ទល់មុខអគារពាណិជ្ជកម្មផ្សារទំនើប B.S)។

Gepostet von រដ្ឋបាលរាជធានីភ្នំពេញ am Freitag, 1. März 2019


លំអិតបន្ថែមទៀត

កម្ពុជា

ក្រុងភ្នំពេញ​ព្រមាន​ចាត់វិធានការ ប្រឆាំង​ការជួបជុំ​ធ្វើបុណ្យ​ឧទ្ទិសជូន កែម ឡី

ជនទាំងឡាយណា ដែលជួបជុំគ្នា ដើម្បីធ្វើបុណ្យឧទ្ទិស ឬបុណ្យគម្រប់ខួប៤ឆ្នាំ នៃ​មរណភាព​​លោក កែម ឡី នៅ​បរិវេណ​ស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ នឹងរង​ការចាត់​វិធានការ ពីសំណាក់អាជ្ញាធរ។ នេះ បើតាមការលើកឡើង ...
ខាងឆ្វេង៖ លោក សួន សេរីរដ្ឋា ក្នុងការិយាល័យរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍជនបទ។ ខាងស្ដាំ៖ ទិដ្ឋភាព«សំរាមអណ្ដែត»នៅរាជធានីភ្នំពេញ។ (រូបថតលើហ្វេសប៊ុក)
កម្ពុជា

សួន សេរីរដ្ឋា បន្ទោសពលរដ្ឋ ករណី«សម្រាមអណ្ដែត»​ក្នុងរាជធានី

សម្រាប់លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការថ្មីថ្មោង របស់រដ្ឋាភិបាលកម្ពុជា បានអះអាង​ថា ករណី«សម្រាមអណ្ដែត»នៅរាជធានីភ្នំពេញ គឺពលរដ្ឋជាអ្នកខុស ដោយសារ​តែពលរដ្ឋ​ម្ចាស់សម្រាមទាំងនោះ មិនបានខ្ចប់វេចសម្រាម ដាក់ក្នុង​ស្បោងសម្រាម និងធុងសម្រាម ឲ្យបានត្រឹមត្រូវ។ ...
កម្ពុជា

អគ្គិភ័យ​ឆេះ​«ក្លិបកម្សាន្ដ» នៅ​ក្បែរ​ទូត​រុស្ស៊ី ផ្សែងខ្មៅ​គ្រប​ភ្នំពេញ

«ក្លិបកម្សាន្ដ»មួយ ដែលមានឈ្មោះ «EDM» កណ្ដាលរាជធានីភ្នំពេញ បានត្រូវ​ព្រះអគ្គិ​ត្របាក់ ក្នុងរសៀលថ្ងៃទី២៤ ខែឧសភានេះ។ ក្លឹបនេះ មានទីតាំងក្បែរផ្សារទំនើប អ៊ីអន១ (AeOn1) និងខាងកើត​ស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.