កម្ពុជាដំណឹង

ទំព័រហ្វេសប៊ុក«មាតាធម្មជាតិ» បាន​បាត់រូប​ពីបណ្ដាញសង្គម

ទំព័រហ្វេសប៊ុករបស់ចលនាមាតាធម្មជាតិ នៅមុន និងក្រោយការបាត់រូប ពីលើបណ្ដាញសង្គម។ (រូបថតផ្តិតពីអេក្រង់)
ទំព័រហ្វេសប៊ុករបស់ចលនាមាតាធម្មជាតិ នៅមុន និងក្រោយការបាត់រូប ពីលើបណ្ដាញសង្គម។ (រូបថតផ្តិតពីអេក្រង់)

នៅពេលនេះ ទំព័រហ្វេសប៊ុកផ្លូវការ របស់ចលនា​«មាតាធម្មជាតិ» ដ៏ល្បីល្បាញ បាន​បាត់រូប​ពីបណ្ដាញសង្គម បន្ទាប់ពីសកម្មជនរបស់ចលនានេះ ចំនួន៣នាក់ ត្រូវបាន​អាជ្ញាធរ​​របបក្រុងភ្នំពេញចាប់ខ្លួន កាលពីថ្ងៃព្រហស្បត្តិ៍ ទី៣ ខែកញ្ញាម្សិលម្ងៃ។

ទំព័រហ្វេសប៊ុករបស់ចលនា«មាតាធម្មជាតិ» មានអាស័យដ្ឋាន «https://www.facebook.com/mothernaturecambodia»។ ប៉ុន្តែរាប់មកដល់​ពេល​អត្ថបទ​នេះចេញផ្សាយ ទំព័រហ្វេសប៊ុកខាងលើ មិនត្រូវបានបើកឃើញទេ ដោយហ្វេសប៊ុក​បានបញ្ចេញ​សារពន្យល់​(ជាទូទៅ)​ថា ទំព័រមួយនេះ បាន​បាត់រូប​ពីបណ្ដាញសង្គម ដោយ​ទំនង​ជាវា​​​ត្រូវបាន«បិទ» ឬ«លប់ចោល»។

កាលពីរសៀលម្សិលម៉ិញ សហស្ថាបនិករបស់ចលនា«មាតាធម្មជាតិ» លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro G.Davidson) បានបរិហារ​ពីការលួចចូល ទៅ​កាន់កាប់​ទំព័រ​ខាងលើ ដោយចាត់ទុកថា វាគឺជាស្នាដៃ​របស់បក្ខពួកលោក ហ៊ុន សែន។

លោក អាឡិច បានពន្យល់ថា ក្រុមអាជ្ញាធរ​«ចោរ» ដែលដឹកនាំដោយ​បុរសខ្លាំង​នៅ​កម្ពុជា បានសួរចម្លើយ​លោក ថុន រដ្ឋា នៅក្នុងពេលឃុំខ្លួន ហើយទំនងជាបានបង្ខំ ឲ្យសកម្មជនរូបនេះ ប្រាប់លេខសម្ងាត់ ក្នុងនាមជា«អភិបាលទំព័រ» ដើម្បីក្រុមអាជ្ញាធរ​ទាំងនោះ អាចចូលទៅក្នុងទំព័រខាងលើ និងផ្លាស់ប្ដូរទិន្នន័យនានា។

នៅលើគណនេយ្យផ្ទាល់របស់លោក ស្ថាបនិកចលនាមាតាធម្មជាតិរូបនេះ បានសរសេរថា៖

«កាលពីប៉ុន្មានម៉ោងមុននេះ (រសៀលម្សិលមិញ) បក្សពួករបស់លោកហ៊ុន សែន បានលួច​ចូល ក្នុង​គណនីគេហទំព័ររបស់មាតាធម្មជាតិ (Mother Nature Cambodia Facebook page) ហើយបានដកខ្ញុំ ចេញពីការគ្រប់គ្រងផេក (Page admin)។ ទង្វើរដ៏ថោកទាប​នេះ បានកើតឡើង​បន្ទាប់ពីលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង កញ្ញា ភួន កែវរស្មី ត្រូវបាន​គេចាប់ខ្លួន​តាមអំពើចិត្ត កាលពីម្សិលមិញ។»

មិនអាចទាក់ទងមន្ត្រីអ្នកទទួលខុសត្រូវ របស់របបក្រុងភ្នំពេញ ដើម្បីប្រតិកម្មតប​នឹង​ការលើកឡើង របស់លោក អាឡិច បានទេ មកទល់នឹងមុន​អត្ថបទនេះចេញផ្សាយ។

យ៉ាងណា លោក អាឡិច អះអាងបន្តថា លោកកំពុងទាក់ទងក្រុមហ៊ុនហ្វេសប៊ុក ដើម្បី​សង្គ្រោះ​ទំព័រហ្វេសប៊ុក របស់ចលនា«មាតាធម្មជាតិ» ឲ្យបានត្រឡប់មកវិញ។

ជំរាបជូនដំណឹងដល់សារធារណៈជនទាំងអស់ កាលពីប៉ុន្មានម៉ោងមុននេះ បក្សពួករបស់លោកហ៊ុន សែន…

Gepostet von អាឡិច ហ្គន់សាឡេស ដេវិតសុន am Freitag, 4. September 2020

សកម្មជនចលនា«មាតាធម្មជាតិ» លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួន ក្រោមហេតុផលថា រៀបចំ​ដំឡើង​ស្ទូឌីយោផ្សាយវីដេអូ និងព័ត៌មាន ដោយគ្មានច្បាប់អនុញ្ញាត និងការបង្ហោះ​ព័ត៌មាន ពីយុទ្ធនាការ ដើរទៅភូមិគ្រឹះនាយករដ្ឋមន្ត្រី ដើម្បីសុំឱ្យដោះស្រាយ​ករណីលុប​បឹងតាមោក នៅជាយរាជធានី។

កាលពីរសៀលថ្ងៃសុក្រ ទី៤ ខែកញ្ញា អ្នកនាំពាក្យស្នងការ​ដ្ឋាន​នគរបាល​រាជធានី លោក សាន សុខ សីហា ត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុកថា សកម្មជនទាំងបីនាក់ នឹងត្រូវ​បញ្ជូន​ទៅ​តុលាការ ក្រោមការចោទប្រកាន់ ពី​បទ​«ញុះញង់»។

សម្រាប់ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស បានអះអាងថា យុវជន​ទាំងបីរូប​មិនបានប្រព្រឹត្តិ​ទង្វើខុសច្បាប់អ្វី ក្រៅពីការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេ ដូចដែលរដ្ឋធម្មនុញ្ញកម្ពុជា បានចែងការពារ​ពលរដ្ឋ​គ្រប់រូប​នោះឡើយ៕

ពេលជួបជុំគ្នាច្រើន​ អាជ្ញាធរហាមប្រាមថាប៉ះពាល់សណ្តាប់ធ្នាប់សង្គម​ ថាខុសគោលការណ៍បង្ការជំងឺរាតត្បាត​…

Gepostet von Chak Sopheap am Donnerstag, 3. September 2020


លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

កំពុងរង​រឿងអាស្រូវ… សហគ្រាស​ហ្វេសប៊ុក​ប្ដូរឈ្មោះក្លាយជា​«មេតា»

សហគ្រាសហ្វេសប៊ុក ដែលកំពុងគ្រប់គ្រងបណ្ដាញសង្គម«យក្ស»ជាច្រើន នៅលើពិភពលោក នឹងប្ដូរឈ្មោះក្លាយជា«មេតា (Meta)»។ នេះ បើតាមការអះអាងរបស់ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន លោក«Mark Zuckerberg» ក្នុងថ្ងៃព្រហស្បត្តិ៍ទី២៨ ខែតុលា កាលពីប៉ុន្មានម៉ោងមុន។ ...
កម្ពុជា

សម រង្ស៊ី៖ របប ហ៊ុន សែន បន្ត​លុប​បឹង ខណៈ​កម្ពុជា​កំពុង​ខ្វះទឹក

បើសិនជាការឆ្លើយឆ្លងគ្នា រវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន ហាក់ដូចជាស្ងប់ស្ងៀម នៅក្នុងចុងសប្ដាហ៍នេះ តែមេដឹកនាំប្រឆាំងមិនបានដកឃ្លាឡើយ ក្នុងការលើកឡើងថា របបដឹកនាំរបស់លោក ហ៊ុន ...
កម្ពុជា

កូនស្រី កឹម សុខា ចង់​ឲ្យ​ហ្វេសប៊ុក​បញ្ជាក់​ពី​អត្តសញ្ញាណ​ខ្លួន

កូនស្រីពៅរបស់ប្រធានគណបក្សប្រឆាំង កញ្ញា កឹម សម្មាធីតា មានបំណងចង់ឲ្យក្រុមហ៊ុន ហ្វេសប៊ុក បញ្ជាក់ពីអត្តសញ្ញាណ នៃទំព័រ ឬគណនីរបស់កញ្ញា ក៏ដូចជារបស់បងស្រីកញ្ញា ដើម្បីកុំឲ្យអ្នកផ្សេង អាចបន្លំបាន។ នៅលើបណ្ដាញសង្កម ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.