កម្ពុជាដំណឹង

អ្នកច្បាប់ និយាយពី​ច្បាប់​សារព័ត៌មាន ក្រោយពី​បិទ​ស្ថាប័ន​ព័ត៌មាន​បន្តបន្ទាប់

«បើខុសបន្តិច បិទ! ខុសបន្តិច បិទ! វានឹងគ្មាននរណា​ហ៊ានសរសេរ ហ៊ានបើកកាសែត​នោះទេ» ជាលើកឡើងរបស់ អ្នកច្បាប់ និងជាមេធាវីចាស់វស្សា លោក សុក សំអឿន តាម​រយៈ​សំណេរ «សួរ-ឆ្លើយ» តាមទម្រង់ «សិស្ស-គ្រូ» ដែលលោកបង្ហោះ នៅលើបណ្ដាញសង្គម។

លោកមេធាវី មិនបានលើកយកករណី នៃការបិទកាសែត ឬស្ថាប័នសារព័ត៌មានណាមួយ នៅក្នុងការធ្វើអត្ថាធិប្បាយ របស់លោកនោះទេ។ ប៉ុន្តែ នៅក្នុងរយៈពេលចុងក្រោយនេះ ការចាប់ខ្លួនអ្នកកាសែត និងការបិទស្ថាប័នសារព័ត៌មាន រួមនឹងការរាំងខ្ទប់គេហទំព័រ នៅក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើជាហូរហែ។

ស្ថាប័នសារព័ត៌មាន ចុងក្រោយមួយទៀត ដែលទើបត្រូវបានបង្ខំ ឲ្យបិទទ្វាដែរនោះ គឺវិទ្យុ​«រិទ្ធិសែន»​ដ៏ល្បីឈ្មោះ នៅខេត្តកំពង់ឆ្នាំង ខណៈប្រធានវិទ្យុមួយនេះ គឺលោក សុខ ឧត្តម ត្រូវបាន​អាជ្ញាធរខេត្តចាប់ខ្លួន និងបញ្ជូនឡើងទៅតុលាការ។

ការលប់ចោលអាជ្ញាប័ណ្ណ របស់វិទ្យុខាងលើ ពីសំណាក់ក្រសួងព័ត៌មាន ដែលចុះហត្ថលេខា ដោយ​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានធ្វើឡើង ក្រោមការចោទប្រកាន់ថា វិទ្យុមួយនេះ បានផ្សាយ​បំផ្លើស ប្រើពាក្យអសុរស និងញុះញង់ឲ្យពលរដ្ឋ ទៅកាន់កាប់ដីរដ្ឋ។

សម្រាប់លោកមេធាវី សុក សំអឿន ដែលជាគ្រូបង្រៀន«អ្នកច្បាប់» មួយរូបផង បានលើក​ឡើងថា ទង្វើថ្មីៗ ទៅលើស្ថាប័នសារព័ត៌មាន ជាបន្តបន្ទាប់នេះ បានបង្កឲ្យមានមន្ទិល អំពីសេរីភាពសារព័ត៌មាន និងការអនុវត្តច្បាប់ នៅកម្ពុជា រាប់ទាំង​ច្បាប់របប​សារព័ត៌មាន និងច្បាប់ក្រមព្រហ្មទណ្ឌនោះផង។

ខាងក្រោមនេះ ជាការដកស្រង់ទាំងស្រុង នៃការពន្យល់បែប«សួរ-ឆ្លើយ» របស់លោក៖ 

សិស្ស៖ តើហេតុអ្វីបានជាកាសែត ដែលផ្សាយពត៌មាន ដែលមិនត្រឹមត្រូវ ច្បាប់​សារពត៌មាន​តម្រូវ ត្រឹមឲ្យកាសែតផ្សាយបញ្ជាក់ជាថ្មី? ម៉េចក៏មិនដាក់ទណ្ឌកម្ម ដោយបិទ​[ស្ថាប័ននោះ] ​តែម្តងទៅ?

គ្រូ៖ បើខុសបន្តិច បិទ ! ខុសបនិ្តច បិទ ! វានឹងគ្មាននរណាហ៊ានសសេរ ហ៊ានបើក​កាសែត​នោះទេ។ ម៉្លោះហើយ ច្បាប់របបសារពត៌មាន មិនធ្វើដូច្នោះទេ គឺបើផ្សាយពត៌មានអ្វីមួយ ដែលមិនពិតជាអញ្ចឹងទេនោះ ច្បាប់អនុញ្ញាត ឲ្យសារពត៌មាននោះ ផ្សាយលាងវិញ ប្រសិន​បើរកឃើញថា ពត៌មាននោះ មិនទាន់ពិត១០០ភាគរយ ឬជាការយល់ច្រឡំ។ ការធ្វើបែប​នេះ ទើបសេរីភាពសារពត៌មាន វាអាចមានពិត។

សិស្ស៖ ចុះប្រសិនបើប្រទេសមួយ ឃើញតែបិទកាសែត បិទសារពត៌មាន តើហ្នឹង មកពីអ្វី?

គ្រូ៖ អាចមានករណីដូចតទៅ៖

១. ប្រសិនបើការបិទ វាត្រឹមត្រូវ គឺមានន័យថា ប្រទេសនោះខ្វះអ្នកចេះដឹង ខ្វះអ្នកមាន​សមត្ថភាព និងមានវិជ្ជាជីវៈសារពត៌មានពិត ដែលនាំឲ្យការផ្សាយរបស់ខ្លួន វាខុសច្បាប់ ដែលនាំឲ្យរដ្ឋាភិបាល មិនអាចអនុគ្រោះបាន។

២. អាចមកពីច្បាប់ប្រទេសនោះតឹងពេក តែបើតឹងពេក សេរីភាពសារពត៌មាន​នឹង​ចុះថយ ហើយបើសេរីភាពសារពត៌មានចុះថយ ស្ថាប័នសាធារណៈ អាចនឹងកាន់តែមាន​បញ្ហាក៏មាន។

៣. អាចជាសញ្ញាបង្ហាញថា សេរីភាពសារពត៌មានប្រទេសនោះចុះខ្សោយ ហើយបើ​សេរីភាព​សារពត៌មាន​ចុះខ្សោយ ស្ថាប័នសាធារណៈអាចនឹងមិនសូវមាន តម្លាភាព អំពើពុករលួយ​នឹងងាយ​កើនឡើង ហើយនឹងបាត់ឧិកាសចូលរួម ពីសាធារណជន។

សិស្ស៖ អញ្ចឹងច្បាប់​របបសារពត៌មាន​យើង ដូចជាល្អគ្រប់គ្រាន់​ហើយមែនឬទេ លោកគ្រូ?



លំអិតបន្ថែមទៀត

កម្ពុជា

ខៀវ កាញារីទ្ធ ថា​គួរប្រតិកម្ម​តប​ទូរទស្សន៍​រដ្ឋ​សឹង្ហបូរី ដែល«បង្អាប់កម្ពុជា»

ការផ្សាយរបស់បណ្ដាញទូរទស្សន៍មួយ ដែលមានលក្ខណៈ«បង្អាប់កម្ពុជា» គួរត្រូវបានក្រសួងការបរទេស ប្រតិកម្មតបវិញ។ នេះ បើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ដែលលើកឡើងថា ទូរទស្សន៍រដ្ឋសិង្ហបូរី «CNA Singapore» ...
កំសាន្ដ

បើតាម​ទស្សនាវដ្ដី L’Obs បារាំង កឹម សុខា បានភៀសខ្លួនទៅ ហ្វាំងឡង់!

ជារឿង ដ៏ហួសចិត្តមួយ ដែលទស្សនាវដ្ដីដ៏ធំ របស់បារាំង បានសរសេរឈ្មោះវាគ្មិនច្រឡំ នៅក្នុងអត្ថបទចុះផ្សាយ របស់ខ្លួន ដោយថា ប្រធានគណបក្សប្រឆាំង លោក កឹម សុខា បានភៀសខ្លួនទៅ ...
ដំណឹង

ដំណឹង​ឬ​វីដេអូ​គ្មាន​ប្រភព​ស្ដីពី​​បារាំង​ ត្រូវ​​យក​ទៅ​បំពុល​ព័ត៌មាន​នៅ​កម្ពុជា

ដំណឹង​ឬ​វីដេអូ​គ្មាន​ប្រភព​ស្ដីពី​​បារាំង ៖​ បាតុកម្មរបស់ក្រុមអាវកាក់លឿង នៅក្នុងប្រទេសបារាំង ដែលមានរយៈពេលច្រើនសប្ដាហ៍មកនេះ មិនមែនជារឿងថ្មីទេ។ ក្នុងប្រវត្តិប្រទេសបារាំង បាតុកម្មរបៀបនេះច្រើនណាស់ តែងត្រូវបានរៀបចំធ្វើឡើង ជាពិសេសដើម្បីប្រឆាំង នឹងកំណែទម្រង់ណាមួយ របស់រដ្ឋាភិបាល ដែលអាចប៉ះពាល់ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.