កម្ពុជាដំណឹង

ខៀវ កាញារីទ្ធ៖ «អ្នកវិភាគខ្លះ ហេតុតែ​ចង់បាន​អំណាច បន់ឲ្យខ្មែរស្លាប់»

តើអ្នកវិភាគរូបណាទៅ រងការឌឺដង ពីរដ្ឋមន្ត្រីព័ត៌មាន របស់ប្រទេសកម្ពុជា? ការឌឺដងនោះ រហូតលោករដ្ឋមន្ត្រីសន្និដ្ឋានថា អ្នកវិភាគទាំងនោះ ហេតុតែ​ចង់បាន​អំណាច បែរជាបន់ឲ្យខ្មែរស្លាប់។ 

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងមួយ ដែលជំនាញ​ខាង​«ឃ្លាំមើល»​ព័ត៌មាន បានលើកឡើងដូច្នេះ នៅលើគណនេយ្យហ្វេសប៊ុក​របស់លោក ក្នុងល្ងាចថ្ងៃព្រហស្បត្តិ៍ទី២៣ ខែមេសានេះ។ លោកបានលើកឡើងថា នៅពេលចាប់ផ្ដើមផ្ទុះមេរោគ «Covid-19» ដំបូង ក្រុមអ្នកវិភាគទាំងនោះ បាននាំគ្នាបំផុសព័ត៌មានមិនពិត រួចចោទរដ្ឋាភិបាល​ថា លាក់តួលេខ។ ប៉ុន្តែ ក្នុងពេលនេះ អ្នកវិភាគទាំងនោះ បានប្ដូរសំដី របស់ពួកគេជាថ្មី។

លោករដ្ឋមន្ត្រី បានសរសេរថា៖

«នៅពេលចាប់ផ្តើមផ្ទុះកូរ៉ូណាវីរុសថ្មី ពួកគាត់នាំគ្នាបំផុស ឡើងពុល ពីមនុស្សដួលប្រកាច់ងាប់តាមផ្លូវ រួចចោទថា រាជរដ្ឋាភិបាលលាក់ចំនួនមនុស្សងាប់ ដែលគាត់ថា មានដល់ពាន់នាក់។»

«លុះក្រោយមក ដឹងថាពេទ្យខ្មែរ ធ្វើការជិតស្និទ្ធ ជាមួយអង្គការសុខភាពពិភពលោក និងពេទ្យសហរដ្ឋអាមេរិក (គោលការណ៍មួយ ក្នុងការទប់ស្កាត់ការរាលដាល រោគរាតត្បាត គឺជូនដំណឹងទាន់ពេល ដល់អង្គការដៃគូ) ហេតុនេះ [បើ]ចោទថា រាជរដ្ឋាភិបាលលាក់តួលេខ ខ្លាចចៅហ្វាយខោកក្បាល។»

«ពេលនេះ គាត់ដូររបៀបនិយាយថ្មី គឺថា រឿង​កូវីដ១៩ ជារឿងប្រឌិតរបស់ ហ៊ុន សែន តែប៉ុណ្ណោះ។ ហេតុនេះហើយ បានជាគេមិនឃើញ ហ៊ុន សែន ពាក់ម៉ាស់សោះ។ ហេតុនេះ សូមប្រជាជនកុំជឿរឿងកូវីដ១៩។»

លោក ខៀវ កាញារីទ្ធ បានដើរតួម្ដងនេះវិញ ធ្វើជាអ្នកវិភាគ ទៅលើក្រុមអ្នកវិភាគ ដែលលោកបានលើកឡើងខាងលើ។ លោកថា៖

«[បើ]វិភាគខ្លី អាចចោទថា គាត់និយាយខ្នងដៃ ជាបាតដៃ។ តើបើវិភាគឲ្យយូរ គឺយុទ្ធសាស្ត្រគាត់ ឥតប្រែប្តូរទេ។ អ្វីដែលគាត់ចង់បាន គឺឲ្យប្រជាជនខ្មែរស្លាប់ឲ្យច្រើន ដើម្បីបង្ហាញថា រដ្ឋាភិបាល ហ៊ុន សែន អត់សមត្ថភាព។»

បុរសចំណាស់៦៨ឆ្នាំ បានធ្វើសេចក្ដីសន្និដ្ឋានថា៖

«ដល់អញ្ចឹង បានយើងស្រណោះ ! ហេតុតែ​ចង់បាន​អំណាច បន់ឲ្យខ្មែរស្លាប់ ? ស្នេហាជាតិអី ក៏ខុសគេអញ្ចឹង ?»



លំអិតបន្ថែមទៀត

កម្ពុជា

រដ្ឋមន្ត្រីព័ត៌មាន​លើក​ពី​«របៀប​បោក​ថ្មី»​នៃ​ការ​រៃអង្គាស​មួយ តែ​ម្ចាស់​គម្រោង​នៅតែ​​បន្ត​ជំហរ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហោះព័ត៌មានមួយ នៅលើបណ្ដាញសង្កម កាលពីមុននេះ ដោយលោកបញ្ជាក់ថា នេះជា«របៀបបោកថ្មី»។ បើតាមលោករដ្ឋមន្ត្រី ដែលស្រង់យកសេចក្ដីរាយការណ៍ ពីមន្ទីរព័ត៌មានខេត្តប៉ៃលិនមកបញ្ជាក់ ករណី«បោកថ្មី»នោះ ...
កម្ពុជា

កម្ពុជា​​នឹងនាំ​អង្ករ​ស ចេញទៅ​បរទេស​វិញ ចាប់ពីថ្ងៃ​២០ឧសភា

ប្រទេសកម្ពុជា បានសម្រេចបើកការនាំអង្ករស ចេញទៅ​បរទេស​វិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ខាងមុខតទៅ។ នេះ បើតាមលិខិតមួយ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃពុធ ទី១៣ ខែឧសភា។ ...
កម្ពុជា

EU បើក​នីតិវិធីផ្លូវការ​ដក EBA ពីកម្ពុជា ទោះបី ហ៊ុន សែន គម្រាម

សហភាពអ៊ឺរ៉ុប (EU) បានសម្រេចជាផ្លូវការ​នៅថ្ងៃចន្ទទី១១ ខែកុម្ភ ឆ្នាំ២០១៩នេះ បើកនីតិវិធីដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួន ហៅថា «អ្វីៗទាំងអស់លើកលែងតែអាវុធ (Everything but Arms – ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.