កម្ពុជាដំណឹង

ខៀវ កាញារីទ្ធ ថា​គួរប្រតិកម្ម​តប​ទូរទស្សន៍​រដ្ឋ​សឹង្ហបូរី ដែល«បង្អាប់កម្ពុជា»

ការផ្សាយរបស់បណ្ដាញទូរទស្សន៍មួយ ដែលមានលក្ខណៈ«បង្អាប់កម្ពុជា» គួរត្រូវបានក្រសួងការបរទេស ប្រតិកម្មតបវិញ។ នេះ បើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ដែលលើកឡើងថា ទូរទស្សន៍រដ្ឋសិង្ហបូរី «CNA Singapore» បានផ្សាយ«បង្អាប់កម្ពុជា» ដែលខ្វះការរគោរពចំពោះកម្ពុជា។

នៅលើបណ្ដាញសង្គម រដ្ឋមន្ត្រីជំនាញ​ខាងគ្រប់គ្រង់​លើព័ត៌មាន នៃរបបក្រុងភ្នំពេញ បានសរសេរឡើងថា៖

«មិនចង់ជ្រៀតជ្រែក ការងារក្រសួងការបរទេសទេ តែទូរទស្សន៍រដ្ឋសឹង្ហបុរី និយាយបង្អាប់ស្រុកខ្មែរ តើគួរនិយាយគ្នា យ៉ាងណាដែរ?»

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ទៀតថា កម្មវិធីដែលបង្អាប់ប្រទេសកម្ពុជានោះ ធ្វើឡើង នៅវេលាម៉ោង៨ យប់ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ​២០១៩នេះតែម្ដង។ លោកបន្តថា៖

«កម្ពុជា មិនដែលនិយាយ ពីកូនអតីតនាយករដ្ឋ[មន្ត្រី]សឹង្ហបុរី ដណ្តើមគ្នារឿងលក់ផ្ទះកេរផង ក៏គួរគោរពកម្ពុជាវិញខ្លះផង។»

ទូរទស្សន៍ «CNA Singapore» បានផ្សាយលើកឡើង ពីបញ្ហាជាច្រើននៅក្រុងព្រះសីហនុ ដែលសព្វថ្ងៃរងការរិះគន់ថា កំពុងស្ថិតក្រោមការវាតទីនិយម របស់បណ្ដាជនជាតិចិន ដែលចូលមកបង្កើតសណ្ឋាគារ កាស៊ីណូ… យ៉ាងសម្បើមដៃ៕

Tonight, watched a really disappointed news reporting of CNA Singapore about Kampong Som. Why we had one sided story? Every sentences made was supposed to be 100% truth. No benefit of doubt ?

Publiée par Kanharith Khieu sur Jeudi 2 mai 2019




លំអិតបន្ថែមទៀត

កម្ពុជា

សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ បន្ត​ជាប់លេខ​ដ៏អាក្រក់ ក្នុង​ឆ្នាំ២០១៩

ពណ៌ក្រហមជាពណ៌របស់ក្រុមប្រទេស ដែលមានសេរីភាពសារព័ត៌មានដ៏អាក្រក់ រាប់ទាំងប្រទេសកម្ពុជាមួយផង។ នេះបើតាមរបាយការណ៍សន្ទស្សន៍ ក្នុង​ឆ្នាំ២០១៩ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RSF-RWB) ដែលទើបនឹងចេញផ្សាយ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។ នៅក្នុងបញ្ជីសន្ទស្សន៍នោះ កម្ពុជាជាប់លេខ១៤៣ ...
ដំណឹង

RSF ថា​«Covid-19»ធ្វើឲ្យ​អន្ដរាយ​ដល់​សេរីភាព​សារព័ត៌មាន​ ៣០ប្រទេស

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB / RSF) បានបរិហារប្រទេសជាច្រើន នៅលើពិភពលោក រួមទាំងកម្ពុជា ថាបានបើកយុទ្ធនាការ នៅក្នុងរយៈពេលនៃការរាតត្បាត ជំងឺ«Covid-19» ដើម្បីតាមយាយី បង្ក្រាបតាមគ្រប់រូបភាព ទៅលើអ្នកសារព័ត៌មាន ...
កំសាន្ដ

ព័ត៌មាន​អាជ័យ៖ កូនស្រី​មេ​បក្ស «ឆេះ»​ហើយ​ទាន!

«ឆេះ» ៖ តាមពិតទៅ កន្លែងដែលភ្លឺពេក កន្លែងដែលគេចង់ឲ្យឃើញ អាជ័យខ្ញុំមិនសូវជាចង់ឃើញទេ។ ផ្ទុយទៅវិញ អាជ័យខ្ញុំចូលចិត្តត្រសុល ទៅរកកន្លែងណា ដែលងងឹង និងកន្លែងដែលគេមិនចង់ឲ្យដឹង ដោយហេតុថា គឺកន្លែងអញ្ចឹងទៅវិញទេ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.