កម្ពុជាដំណឹង

ខឹម វាសនា ថា​ក្នុង​គណបក្សលោក សម្បូរ​មនុស្ស​«ល្ងង់»

ប្រធានគណបក្ស«ជួង» លោក ខឹម វាសនា ដែលមានសំដី មិនសូវលាក់ទុក បានថ្លែងឡើងថា ក្នុងគណបក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក មិន«សូវ»មានមនុស្ស«ខូច»ទេ តែសម្បូរដោយ​មនុស្ស​«បញ្ញាអន់» និងកូន«ល្ងង់»។

«ប្រមុខទ័ពជួង» បានថ្លែងឡើងដូច្នេះ នៅក្នុងការបង្ហោះសារមួយ នៅលើគណនេយ្យ​ហ្វេសប៊ុក​របស់លោក ដើម្បីតបនឹងការបង្ហោះសារ របស់សមាជិកគណបក្ស ទាក់ទងនឹងការលើកឡើងរបស់បុរសម្នាក់ ស្ដីពីព្រះពុទ្ធ ការត្រាស់ដឹងនៃព្រះពុទ្ធ និងការកកើតនៃមនុស្ស។

ទំនងជាធុញទ្រាន់ នឹងការបង្ហោះសារ ដែលមិនត្រូវចិត្តរបស់លោក ប្រធានគណបក្សសម្ព័ន្ធ បានឧទានឡើង ដូចការដកស្រង់ទាំងស្រុង ខាងក្រោមថា៖

«LDP មិនសូវមានទេមនុស្សខូច។ តែបើមនុស្សបញ្ញាអន់ហ្នឹង [គឺមាន]ច្រើនហ្មង។ ពូធុញនឹងកូនល្ងង់ហ្នឹងណាស់។ មានកូនស្លាប់ វេទនាតិច[ជាង]កូនល្ងង់ទេ។ គេនិយាយសំដីកុហក នៅនឹងមុខហើយ ចាប់សញ្ញាមិនបានទៀត។ មនុស្សឯណា ទៅកើតមកពីពនឺ្លឆ្កួតអីហ្នុង ហើយគេធ្វើជាយំ…។ និយាយដល់ត្រង់មនុស្ស កើតមកពីពន្លឺនេះ គឺមានន័យថា គេមានបំណង​ប្រឌិតរឿងនេះ ដោយចេតនា មិនមែនល្ងង់ទេ។»

លោក ខឹម វាសនា បន្តបន្ទោសសមាជិកគណបក្ស របស់លោក ដែល«ល្ងង់»ងាប់មុខ ទៀតថា៖

«ប៉ុណ្ណឹងហើយ នៅមិនកំនត់បានថា មនុស្សនេះជាប្រភេទមនុស្ស យ៉ាងម៉េចទៀត ល្ងង់អីក៏ល្ងង់ងាប់មុខម្លេះ។ ពិសិដ្ឋ ក្មួយទុកមនុស្សល្ងង់ងាប់មុខនេះ ឲ្យគេបោកឲ្យឡប់ ក្នុងក្រុម Chat ហ្នុងទៅក្មួយ។ បើខ្លួនអីចឹង ម៉េចមិនមើលភ្នែក របស់មនុស្សមានបញ្ញាក្នុងក្រុម? នៅខាតពេល ទៅឲ្យមនុស្សធុននេះ ទាញចូល Group យកទៅបង្វិលខួរ ឲ្យឡប់បាន។»

«រវាងព្រះពុទ្ធ និងប្រមុខ»

បើតាមសារបង្ហោះនោះ សមាជិកគណបក្សម្នាក់ឈ្មោះ ពិសិដ្ឋ បានលើកយកសម្លេង របស់បុរសម្នាក់ ដែលទំនងជាជជែកគ្នា នៅក្នុងក្រុមពិភាក្សាឯកជនមួយ ស្ដីពីប្រធាន​បទខាងលើ មកធ្វើការពន្យល់ បកស្រាយ ប្រាប់សមាជិកផ្សេងទៀត។ បុរសម្ចាស់សម្លេង នៅក្នុងសារបង្ហោះ បានលើកឡើងថា សម្បកក្រៅរបស់ព្រះពុទ្ធ មិនជាអស្ចារ្យអ្វីឡើយ បើទោះជាបុរសរូបនោះ ខំប្រឹងបញ្ជាក់ថា ខ្លួន«គ្មានចេតនា»មើលងាយព្រះពុទ្ធ ក៏ដោយចុះ។

ម្ចាស់សម្លេងនោះពន្យល់ថា៖

«ព្រះពុទ្ធក៏កើតពីកម្លាំង យើងក៏កើតពីកម្លាំង។ គឺបានសេចក្ដីថា យើងកុំមើលតែផ្នែករបស់ព្រះអង្គ ក្នុងសភាពអស្ចារ្យ ល្ហល្ហេវ ឱព្រះអង្គហ្អើយ ខ្ញុំមិនអាចធ្វើ ដូចព្រះអង្គបានទេ (…) នេះ និយាយចំពោះមនុស្សខ្លះ (សមាជិកគណបក្ស) ដែលគាត់មានឧបនិស្ស័យ មិនសូវចាស់ខ្លះនោះណា។ អញ្ចឹងវាធ្វើឲ្យគាត់ បោះបង់អត្តភាពជាមនុស្ស របស់ខ្លួនឯងចោល។»

រួចម្ចាស់សម្លេងបន្តថា៖

«បើយើងរវល់តែ ឱព្រះពុទ្ធហ្អើយ ឱព្រះអង្គហ្អើយ ពិតជាបុគ្គលដ៏អស្ចារ្យខ្លាំងណាស់! ឱប្រមុខហ្អើយ ពូហ្អើយ ពុកហ្អើយ បងហ្អើយ បងពិតជាអស្ចារ្យខ្លាំងណាស់ នៅតែអស្ចារ្យខ្លាំងណាស់ហ្នឹងទៅ។ [នោះ គឺ]បោះបង់ចោលអត្តភាពខ្លួនឯង ថាយើងក៏ធ្វើបាន ដូចគាត់ដែរ។»

«ប្រមុខបក្សយើង​បានហូប ហេមប៊ើហ្គើរ…»

បុរសម្ចាស់សម្លេង នៅតែព្យាយាមពន្យល់ទៀត ដូច្នេះ៖

«នោះ ជាបំណងប្រាថ្នា របស់កត្តញ្ញូជន! កត្តញ្ញូជនគ្រប់រូប នៅពេលដែលបានភ្លក្សរសជាតិ នូវអ្វីដែលឆ្ងាញ់ហើយ តែងតែញ៉ាំងឲ្យបុគ្គលដទៃ បានភ្លក្សនូវរសជាតិនោះដែរ (…) ប៉ុន្តែអ្វីដែលយើងទទួលបាន គឺអីគេ? ព្រះអង្គភ្លក្សស្ក ប្រាប់ថាស្កផ្អែមណាស់ណា! ប្រមុខបក្សយើង​បានហូប ហេមប៊ើហ្គើរ ថាអូ ហេមប៊ើហ្គើរ ពិតជាមានរសជាតិឆ្ងាញ់។ ប៉ុន្តែយើង គ្មានអាណាបានច្រាសច្រំ ហេមប៊ើហ្គើរ ទេ!»។

ការលើកឡើងវែងឆ្ងាយខាងលើ ទំនងជាធ្វើឲ្យលោក ខឹម វាសនា ពិបាកក្នុងចិត្ត។ បើទោះជាលោក មិនប្រតិកម្មដោយផ្ទាល់ ទៅកាន់បុរស ជាម្ចាស់សម្លេងនោះក្ដី តែលោកប្រធានគណបក្ស បានបន្តការបន្ទោស ទៅសមាជិកបក្ស​លោកទៀតថា៖

«សល់ប៉ុន្មាន យកប៉ុណ្ណឹងមកក្មួយ អ្នកណាធ្វើឲ្យដំបៅទ្រូង ដោយភ្លើហ្នឹងពេក ទុកវាចោល ឲ្យគេបោកក្បាលហ្នុងទៅក្មួយ៕»



លំអិតបន្ថែមទៀត

ពីឆ្វេងទៅស្ដាំ៖ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងលោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ (អតីតប្រធានគណបក្សអំណាចខ្មែរ)។ (រូបថតលើហ្វេសប៊ុក)
កម្ពុជា

សំរាមអណ្ដែតនៅភ្នំពេញ ៖ ខឹម វាសនា ចំអកដាក់ សួន សេរីរដ្ឋា

ការបន្ទោសពលរដ្ឋ ពីសំណាក់លោក សួន សេរីរដ្ឋា ជុំវិញស្ថានភាព«សំរាមអណ្ដែតនៅភ្នំពេញ» ទទួលបានការចំអក ពីលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ នៅថ្ងៃនេះ។ កាលពីចុងសប្ដាហ៍មុន លោក ...
កំសាន្ដ

«មើល​មិន​ឃើញ​លោក​ប្រមុខ​ទេ» សំណើច​ខ្លី

ថ្ងៃនេះ លោក ខឹម វាសនា ប្រមុខបក្សសម្ព័ន្ធជួង បានជួបពិគ្រោះ ជាមួយគ្រូទាយមួយរូប។ បន្ទាប់ពីសូត្រផ្លុំ​មន្ដអាគម​បន្តិចមក លោកគ្រូទាយរូបនោះ បានបើកភ្នែកឡើង រួចនិយាយទៅកាន់លោកប្រមុខថា៖ – ខ្ញុំឃើញលោក ...
ទស្សនៈប្រិយមិត្ត

លិខិត​ប្រិយមិត្ត៖ «គណបក្ស​ប្រឆាំង​ពីរត្រួត»

«គណបក្ស​ប្រឆាំង​ពីរត្រួត»៖ ក្រោយការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ថ្មីៗនេះ ប្រធាន​បក្ស​ប្រឆាំង​​ធំបំផុត​បាននិយាយថា “ការបោះឆ្នោត​ឲ្យគណបក្សតូចៗ ជាការបង្ហិន​សន្លឹក​ឆ្នោត”។ គាត់សុំឲ្យពលរដ្ឋ រួមគ្នាបោះឆ្នោតឲ្យសង្គ្រោះជាតិ ក្រោមហេតុផលថា “មានតែ​សង្គ្រោះជាតិទេ ទើបជាបក្សធំ ដែលបានវ៉ាដាច់បក្សតូចៗ”។ លើសពីនេះគាត់​ក៏បាន​បញ្ជាក់ថា “មានតែបក្សសង្គ្រោះជាតិ ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...