កម្ពុជាដំណឹង

ហ៊ុន សែន ព្រមាន​គណៈរដ្ឋមន្ត្រី​របស់​លោក ថាកុំចង់​ឲ្យលោក​ស្លាប់

បន្ទាប់ពីតំណាល ចូលដល់រឿងដែលលោកថា មិនជឿគេដាក់ថ្នាំបំពុលសម្លាប់លោកនោះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានងាកមកព្រមានគណៈរដ្ឋមន្ត្រីរបស់លោក ថាកុំចង់ឲ្យលោកស្លាប់ ព្រោះបើលោកស្លាប់ គឺមានន័យជាការរំលាយតំណែង តួនាទីរបស់ខ្លួនឯង គ្រវាត់ចោលដូច្នេះដែរ។

មេដឹកនាំរបបក្រុងភ្នំពេញ ដែលអង្គុយនៅក្នុងតំណែងយូរជាងគេ នៅទ្វីបអាស៊ី បានថ្លែងឡើងដូច្នេះ ក្នុងព្រឹកថ្ងៃពុធទី១៣ ខែមិនា ឆ្នាំ២០១៩នេះ ក្នុងពិធីស្វែងរកការគាំទ្រ ពីក្រុមកម្មករ-កម្មការិនី ដែលប្រព្រឹត្តិទៅនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក ហ៊ុន សែន បានថ្លែងឡើងថា៖

«ហើយពូអត់ខ្លាចនរណាបំពុលទេ ហើយខ្ញុំមិនជឿ… លើកលែងតែពួកភេរវជន ដែលចង់ឲ្យពូស្លាប់។ មិនដឹងថា មានរឿងអីកើតឡើង! កុំភ័ន្ដច្រឡំណា រដ្ឋធម្មនុញ្ញរបស់កម្ពុជា ខ្ញុំកំពុងគិតគូរថា កែឬមិនកែ។»

បុរសខ្លាំងកម្ពុជា បានស្រង់យកការចែងមួយ នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា មកបញ្ជាក់នៅក្នុងការថ្លែងរបស់លោក។ ការដកស្រង់នោះ ទំនងជាមាត្រា១២៥ថ្មី ដែលចែងជាអាទិ៍ថា៖

«បើ​តំណែង​នាយករដ្ឋមន្ត្រី​ នៅ​ទំនេរ​ជា​ស្ថាពរ​នោះ​ ត្រូវ​តែងតាំង​គណៈរដ្ឋមន្ត្រី​ មួយ​ជា​ថ្មី​ ក្នុង​លក្ខខណ្ឌ​ដែល​មាន​ចែង​ ក្នុង​រដ្ឋធម្មនុញ្ញ​នេះ។ បើ​ការ​ទំនេរ​នេះ ​ជា​ការ​ទំនេរ​មួយ​កាល​មួយ​គ្រា​ទេ​ ត្រូវ​​ចាត់​តាំង​នាយករដ្ឋមន្ត្រី​​ស្ដី​ទី​ ជា​បណ្ដោះ​អាសន្ន។»

លោក ហ៊ុន សែន បានងាកទៅរកមន្ត្រីរបស់លោក ដែលអង្គុយនៅខាងក្រោយ និងព្រមានពួកគេ ថាកុំចង់​ឲ្យលោក​ស្លាប់ ដូច្នេះ៖

«មានន័យថាម៉េច? បើនាយករដ្ឋមន្ត្រីស្លាប់ គឺរដ្ឋាភិបាលរលាយតែម្ដង។ អត់មាននរណា អាចធ្វើនាយករដ្ឋមន្ត្រីស្ដីទីបានទេ។ អាហ្នឹងត្រូវឲ្យច្បាស់ នៅកន្លែងហ្នឹង។ តិចរដ្ឋមន្ត្រីបន់ឲ្យនាយករដ្ឋមន្ត្រីស្លាប់… រដ្ឋមន្ត្រីបន់ឲ្យនាយករដ្ឋមន្ត្រីស្លាប់ មានតម្លៃស្មើនឹងខ្លួនឯង អស់ស័ក្ដិជារដ្ឋមន្ត្រីដែរ។ ត្រូវច្បាស់កន្លែងហ្នឹង រដ្ឋធម្មនុញ្ញចែងច្បាស់ណាស់។»

លោកបន្តថា៖

«អត់មាននរណា ធ្វើនាយករដ្ឋមន្ត្រីស្ដីទី! និយាយរួម ពេលហ្នឹង សភាត្រូវធ្វើយ៉ាងម៉េច អីយ៉ាងម៉េច? រួចឥឡូវនេះ ពូជាប្រធានបក្សផង ជានាយករដ្ឋមន្ត្រីផង អញ្ចឹងអ្នកណានឹងស្នើបេក្ខភាព ជានាយករដ្ឋមន្ត្រី ជាអ្នកណា? ហើយបានព្រះមហាក្សត្រឡាយព្រហស្ថលេខាហើយ បានយកមករៀបចំបោះឆ្នោត សុំការទុកចិត្តពីសភា។ រឿងនេះ អត់លេងសើចទេ។ ដល់អត់ពី ហ៊ុន សែន ត្រួតត្រាមិនបាន រត់ជាន់ជើងគ្នា។»៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ថា«វណ្ណៈកណ្ដាល»​កើនឡើង តាមរយៈ​ផ្ទះស្បូវ​ថ្លៃជាង​ផ្ទះក្បឿង

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានអះអាងថា ក្រោមការដឹកនាំរបស់លោក រហូតមកដល់ថ្ងៃនេះ «វណ្ណៈកណ្ដាល»នៃអ្នកមានទ្រព្យធន នៅក្នុងប្រទេស បានកើនឡើងយ៉ាងច្រើន។ មិនមានអំណះអំណាង ជាតួលេខ ឬរបាយការណ៍ណាមួយជាក់លាក់ ដើម្បីជួយបញ្ជាក់ នូវការលើកឡើង ...
កម្ពុជា

អភិបាល​ខណ្ឌ​ឫស្សីកែវ ចេញមុខ​សុំទោស​ករណី​«គេងលក់»​ក្នុង​អង្គប្រជុំ

ការបង្ហោះរូបភាពលោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ ដោយទំព័រហ្វេសប៊ុក របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីម្សិលម៉ិញ ទទួលបានប្រតិកម្មពីរូបលោកផ្ទាល់ នៅថ្ងៃនេះ។ មេដឹកនាំថ្នាក់មូលដ្ឋានរូបនេះ បានសុំការអភ័យទោស ចំពោះ«កាយវិការមិនសមរម្យ»​របស់លោក ដោយលើកមូលហេតុថា ...
កម្ពុជា

មន្ត្រី១០៧នាក់ ឡើង​ជា​ទីប្រឹក្សា​ក្រសួង​ការងារ មាន​ឋានៈ​ពី​អគ្គនាយក​ដល់​អនុរដ្ឋលេខាធិការ

មន្ត្រីចំនួន១០៧នាក់ ដែលគេស្គាល់ថា ភាគច្រើនជាមន្ត្រីសហជីព ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទូលស្នើព្រះមហាក្សត្រ ឲ្យតម្លើងតំណែងពួកគេ ឡើងជា «ឯកឧត្ដម លោកជំទាវ» ទីប្រឹក្សាក្រសួងការងារ និងបណ្ដុះបណ្ដាញវិជ្ជាជីវៈ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.