កម្ពុជាដំណឹង

ហ៊ុន សែន ប្រាប់ឲ្យ​«ចាប់ក្បាល» សម រង្ស៊ី ដោយមិនចាំបាច់​មានបញ្ជា​ពីលោក

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលស្ថិតក្នុងឯកសណ្ឋាន ជាមេទ័ពនៃកងកម្លាំងប្រដាប់អាវុធកម្ពុជា បានប្រាប់កងទ័ព ឲ្យ«ចាប់ក្បាល អាហ្នឹង» ដោយមិនចាំបាច់ មានបញ្ជាពីលោក ដោយហៅការចាប់ខ្លួននោះ ជាការអនុវត្តន៍ច្បាប់។

«ក្បាលអាហ្នឹង» ដែលគេស្គាល់ភ្លាមថា គឺលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានអះអាងថា នឹងត្រៀមវិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ ក្នុងពេលខាងមុខ។

បុរសខ្លាំងកម្ពុជា បានថ្លែងដូច្នេះ ពីទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយ​ផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩នេះ។

លោក ហ៊ុន សែន បានលើកឡើងថា «អាហ្នឹង»មានបណ្តឹងជាច្រើន នៅក្នុងដៃ ហើយបើដីកាចេញមកពេលណា ចេញទៅ«ចាប់ក្បាល អាហ្នឹង»​ទៅ មិនចាំបាច់ មកសួរនាំពីលោកទៀតទេ។ លោកថា៖ 

«ដីការចេញមកហើយ ទៅ​ចាប់ក្បាល​អាហ្នឹង ដែលមានឈ្មោះក្នុងដីកាទៅ មិនចាំបាច់មកសួរ ហ៊ុន សែនទេ។ ខ្ញុំប្រាប់ហើយថា ត្រូវធ្វើទៅតាមច្បាប់ទៅ វាមិនខុសទេ។»

កាលពីដើមសប្ដាហ៍នេះ គណបក្សសង្គ្រោះជាតិ ដែលបានជួបប្រជុំគ្នា នៅក្រុងឡូវែល សហរដ្ឋអាមេរិក បានរៀចំគម្រោង៥ចំណុច ដើម្បីអនុញ្ញាតឲ្យលោក សម រង្ស៊ី វិលចូលក្នុងប្រទេសវិញ ក្នុងពេលខាងមុខ បន្ទាប់ពីមេដឹកនាំប្រឆាំង បាននិរទេសខ្លួន ចេញក្រៅប្រទេស តាំងពីឆ្នាំ២០១៥មកនោះ៕



លំអិតបន្ថែមទៀត

កម្ពុជា

EU នឹង​មិនផ្អាក​ការសម្រេច​របស់ខ្លួន ក្នុង​ការព្យួរ​«EBA»​ពីកម្ពុជា​ឡើយ

គ្មានទេ! គ្មានការឆ្លើយតប ជាវិជ្ជមានឡើយ ពីសំណាក់សហភាពអ៊ឺរ៉ុប (EU) ចំពោះ​សំណើរ​​​របស់​​ក្រុម​​សហគ្រិនកម្ពុជា ដែលចង់ឲ្យសហភាព​អ៊ឺរ៉ុបយោគយល់ ដោយផ្អាក ឬពន្យាពេល​​ការសម្រេចព្យួរ ប្រព័ន្ធអនុគ្រោះពន្ធ ហៅថា «EBA» ពីប្រទេសកម្ពុជា ...
កម្ពុជា

COVID-19 ៖ ករណីឆ្លង​នៅ​កម្ពុជា កើនឡើង​ដល់ ៩៦នាក់

មកដល់យប់នេះ ករណីឆ្លងជំងឺ «Covid-19» នៅក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ចំនួន ៩៦នាក់ បន្ទាប់ពីបានរកឃើញថា មានជនជាតិបារាំងពីរនាក់ និងជនជាតិខ្មែរបីនាក់ បានឆ្លងមេរោគនេះ បន្ថែមពីលើតួលេខពីម្សិលម៉ិញ ដែលមាន៩១នាក់។ សេចក្ដីប្រកាសព័ត៌មាន ...
កម្ពុជា

EU ដាក់​កម្ពុជា​ជាផ្លូវការ ទៅក្នុង​«បញ្ជីខ្មៅ»​នៃ​ការលាង​លុយ​កខ្វក់

«បញ្ជីខ្មៅ»ថ្មី​នៃក្រុមប្រទេសទាំង២២ ដែលបរាជ័យ​ក្នុងការប្រយុទ្ធ ទល់នឹង​ការលាង​លុយ​កខ្វក់ និងហិរញ្ញប្បទាន សម្រាប់​បណ្ដាញ​ភេរវកម្ម ត្រូវបានសហភាពអ៊ឺរ៉ុប «EU» ចេញ​ផ្សាយ​ជាផ្លូវការហើយ។ សេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មការអ៊ឺរ៉ុប (ឬហៅម្យ៉ាងទៀត ជារដ្ឋាភិបាល​នៃ​សហភាព​អ៊ឺរ៉ុប) ដែលទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.