កម្ពុជាដំណឹង

ហ៊ុន សែន ថាពលរដ្ឋ«គ្មានជម្រើស»​ទេ ចំពោះ​វិស័យ​សុខាភិបាល​កម្ពុជា

នៅចំពោះវិបត្តិជងឺ «កូរូណា» ឬ «Covid-19» ដែលកំពុងបន្តរាតត្បាត លើផ្ទៃប្រទេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដាក់កំហិតឡើងថា ពលរដ្ឋកម្ពុជា«គ្មានជម្រើស»អ្វីផ្សេង ក្រៅពីស៊ូទ្រាំ ទទួលយកការព្យាបាល ពីគ្រូពេទ្យកម្ពុជា ឬសេវាកម្ម នៃប្រព័ន្ធសុខាភិបាល​សព្វថ្ងៃ របស់កម្ពុជា​នោះឡើយ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត ក្នុងសន្និសីទសារព័ត៌មានមួយ នាវិមានរដ្ឋសភាជាតិ ក្នុងព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ មេដឹកនាំកម្ពុជា បានថ្លែងឡើងថា៖

«ឥឡូវ ទោះបីអស់លោក លោកស្រី ពេញចិត្តឬមិនពេញចិត្ត នូវគ្រូពេទ្យខ្មែរ តែអស់លោកអត់មានជម្រើសទេ ក្រៅតែពីប្រើប្រាស់សេវាកម្ម នៃសុខាភិបាលកម្ពុជា តែប៉ុណ្ណោះ។ អ្នកដែលជួយអស់លោកបាន នៅពេលនេះ មានតែគ្រូពេទ្យកម្ពុជា តែប៉ុណ្ណោះ ដែលអស់លោកត្រូវជឿជាក់។»

គោលការណ៍ របស់អង្គការសុខភាពពិភពលោក (WHO) ក្នុងវិបត្តិនៃការរាតត្បាត មេរោគ «កូរូណា» ឬ «Covid-19» បានតម្រូវឲ្យរាល់អ្នកជំងឺ ដែលឆ្លងមេរោគខាងលើ នៅលើពិភពលោក ត្រូវនៅសម្រាកព្យាបាល នៅនឹងកន្លែង។

គោលការណ៍នេះ ក៏ត្រូវបានលោក ហ៊ុន សែន ដកស្រង់មកអះអាងដែរ កាលពីពេលកន្លងមក ដើម្បីប្រតិកម្ម ទៅនឹងការចុះផ្សាយ របស់សារព័ត៌មានបរទេស មួយចំនួន ដែលថាមេដឹកនាំរូបនេះ បានឆ្លងជំងឺ ហើយត្រូវបានបញ្ជូន ទៅព្យាបាលជាបន្ទាន់ នៅឯមន្ទីរពេទ្យ របស់ប្រទេសសិង្ហបូរី៕



លំអិតបន្ថែមទៀត

កម្ពុជា

ចូលឆ្នាំចិន៖ ហ៊ុន សែន ជូនពរខ្មែរឲ្យ​«ហេងហេង»​ពីថ្ងៃនេះ​​តទៅ

ចាប់ពីថ្ងៃចូលឆ្នាំចិនឆ្នាំ២០២១នេះតទៅ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើរសារ ជូនពរពលរដ្ឋខ្មែរ ឲ្យជួបតែសំណាងល្អ ជោគជ័យ និង«ហេងហេង»។ នេះ បើតាមសំណេររបស់បុរសខ្លាំងរូបនេះ ដែលបង្ហោះនៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិច។ ...
កម្ពុជា

ហ៊ុន សែន ព្រមាន​ម្ចាស់​រោងចក្រ អំពី​ទង្វើ​ត្រូវ​និង​ខុស​ច្បាប់

នៅចំពោះកម្មករ-កម្មការិនី ក្នុងស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ ក្នុងព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងព្រមានម្ចាស់រោងចក្រ ...
កម្ពុជា

ហ៊ុន សែន ឲ្យពលរដ្ឋបង់ពន្ធ ដើម្បី​កុំឲ្យ​របប​ដឹកនាំ​លោក​ដួលរលំ

«ហ្អែងចាំឲ្យរដ្ឋាភិបាល ហ៊ុន សែន ដួល ព្រោះអត់មានលុយបើកប្រាក់បៀវត្សរ៍… ហ្អែងចាំទៅ» នេះ ជាការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីការអំពាវនាវរបស់លោក ឲ្យប្រជាពលរដ្ឋអនុវត្តន៍ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.