កម្ពុជាដំណឹង

ហ៊ុន សែន ថាសំណង់​ព្រលាន​យន្ដហោះ​ថ្មី សម្រេច​បាន​៣០%​ហើយ

ការប្រកាស​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់ក្ដីសង្ឃឹមថា ក្នុងរយៈពេល​៣ឆ្នាំខាងមុខ កម្ពុជានឹងមានព្រលានយន្ដហោះអន្តរជាតិ ដ៏ធំមួយ ប្រភេទ «4F» ដែល​ពេលនេះ បានសាងសង់ចេញជារូបរាង សម្រេច​បាន​៣០%​ហើយ ។

បុរសខ្លាំងនៅកម្ពុជា បានអះអាងដូច្នេះ តាមរយៈទំព័រហ្វេសប៊ុករបស់លោក នៅប៉ុន្មាន​នាទីមុននេះ ដោយអះអាងថា លោកនឹងទៅពិនិត្យមើល ការដ្ឋានសាងសង់ ព្រលាន​យន្ដហោះ​ថ្មី ក្នុងព្រឹកថ្ងៃចន្ទនេះ ដែលស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកបានសរសេរ ឲ្យដឹងថា៖

«នៅពេលនេះ ការសាសង់ព្រលានយន្តហោះថ្មី គឺសម្រេចបានប្រមាណ ៣០% ហើយ។ អាកាសយានដ្ឋានថ្មីនេះ ជាប្រភេទ 4F ដែលអាចឲ្យយន្តហោះធំៗ ដូចជា “Airbus A380-800” និង “Boeing 747-800” ចុះចតបាន។»

«សង្ឃឹមថា កម្ពុជានឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគគិន កាន់តែ​ច្រើន​ឡើង ក្រោយពីព្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញថ្មីនេះ​កសាងរួច។»

បន្ទាប់មក លោក ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖

«ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លាន​ដុល្លារ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ ឲ្យបានរួចរាល់ នៅឆ្នាំ២០២៣ ខាងមុខ​នេះ។»

សារព័ត៌មានក្នុងស្រុក បានដកស្រង់សំដី របស់មន្ត្រីអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល មកបញ្ជាក់ថា អាកាសយានដ្ឋានថ្មី របស់កម្ពុជាមួយនេះ គ្រោងទទួលអ្នកដំណើរ បាន​ប្រមាណជា១៣លាននាក់ នៅឆ្នាំ២០៣០ និងកើនឡើង ដល់៣០លាននាក់ នៅឆ្នាំ​២០៥០៕



លំអិតបន្ថែមទៀត

ពីឆ្វេងទៅស្ដាំ៖ លោក ប្រ៊ែដ អាដាម នាយករង​ទទួលបន្ទុកកិច្ចការអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥ នៅកម្ពុជា។ (រូបថត Getty)
កម្ពុជា

«ប្រ៊ែដ អាដាម ទៅណាហើយ? ខ្ញុំ​នៅ​កាលីហ្វ័រនីញ៉ា !»

ការប្រកាសសួររកលោក ប្រ៊ែដ អាដាម (Brad Adams) ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានការឆ្លើយតប ពីលោក អាដាម វិញថា «ខ្ញុំ​នៅ​កាលីហ្វ័រនីញ៉ា ...
កម្ពុជា

កម្ពុជា​នៅតែ​មាន​«អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​តំបន់ និង​ជាង​ឆ្នាំមុន»

របាយការណ៍សន្ទស្សន៍​ចំណាត់ថ្នាក់ របស់អង្គការតម្លាភាពអន្តរជាតិ (Transparency International) មិនផ្ដល់ក្ដីសោមនស្ស សម្រាប់របបដឹកនាំ របស់លោក ហ៊ុន សែន សព្វថ្ងៃនេះទេ ហើយនៅតែចាត់ទុកកម្ពុជា ថាជាប្រទេសដែលមាន«អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​តំបន់ និងខ្លាំងជាងឆ្នាំមុន»។ ...
កម្ពុជា

«ហ៊ុន សែន បានទាក់ទង សម រង្ស៊ី នៅមុន​ការវិលចូល​ស្រុក​ឆ្នាំ២០១៣»

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហើបឲ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០១៣ ពោលគឺក្រោយពេលលោក ប្រកាសវិលចូលស្រុកវិញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៣ លោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.