• ហោះ​ត្រឡប់​មក​ចុះចត​វិញ ព្រោះ… បង្គន់​ខូច​ទាំងអស់!

    យន្ដហោះប្រភេទ «Airbus» មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ស្វីស បានបង្ខំចិត្ត ហោះ​ត្រឡប់​មក​ចុះចត​វិញ នៅព្រលានយន្ដហោះក្រុង ហ្សូរីស (Zurich) វិញ កាលពីថ្ងៃសុក្រមុន ក្រោមហេតុផលថា បង្គន់ទាំង៧នៅក្នុងយន្ដហោះ បានគាំងលែងដំណើរការ នៅខណៈយន្ដហោះ កំពុងហោះហើរឆ្ពោះទៅកាន់ក្រុង មីអាមី សហរដ្ឋអាមេរិក។ ហេតុការណ៍នេះ ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ខ្លួនឯង ជាអ្នកអះអាងបន្ថែម បន្ទាប់ពីគេហទំព័រមួយចំនួន បានរាយការណ៍ឲ្យដឹង ក្នុងជំហ៊ានដំបូងរួច។ ស្រង់សំដីដោយសារព័ត៌មាន ក្នុងប្រទេសស្វីស លោក «Stefan Vasic» អ្នកនាំពាក្យរបស់ក្រុមហ៊ុន បានថ្លែងថា នៅទីបំផុត អ្នកដំណើរទាំង២៣៦នាក់ ដែលជិះនៅក្នុងយន្ដហោះ បានធ្វើដំណើរ ...
  • បាតុកម្មហុងកុង៖ ជើងហោះហើរ ចាប់ផ្ដើមមានដំណើរការឡើងវិញ

    ជើងហោះហើរ នៅព្រលានយន្ដហោះ ហុងកុង ដែលត្រូវបានលប់ចោល កាលពីម្សិលម៉ិញ ព្រោះការចូលកាន់កាប់ របស់ក្រុមបាតុករនិយមលទ្ធិប្រជាធិបតេយ្យនោះ បានចាប់ផ្ដើមមានដំណើរការឡើងវិញ នៅព្រឹកថ្ងៃអង្គារនេះ។ អ្នកនាំពាក្យព្រលានយន្ដហោះ ហុងកុង បានថ្លែងឲ្យដឹងថា ការចុះឈ្មោះអ្នកដំណើរ បានបើកធ្វើជាថ្មី ខណៈការបង្ហាញព័ត៌មាន ស្ដីពីការហោះចេញ និងការចុះចត នៅលើកញ្ចក់ទូរទស្សន៍ ក្នុងព្រលានយ​ន្ដហោះ ក៏មានជាធម្មតាបន្តិចម្ដងៗវិញដែរ។ បើតាមតួលេខផ្ដល់ដោយអាជ្ញាធរ បានឲ្យដឹងថា បាតុករប្រមាណជា៥០០០នាក់ បានបន្តកាន់កាប់ព្រលានយន្ដហោះ កាលពីថ្ងៃចន្ទម្សិលម៉ិញ ដើម្បីអ្វីមួយ ដែលបណ្ដាបាតុករអះអាងថា គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់បណ្ដាអ្នកដំណើរទាំងឡាយ នៅលើពិភពលោក ឲ្យយល់​និងដឹងឮ អំពីបុព្វហេតុរបស់ពួកគេ។ ជាមួយនឹងបដា-ខិត្តប័ណ្ណនៅនឹងដៃ ក្រុមបាតុករបានបរិហារ ពីទង្វើហិង្សា ...
  • បាតុករ​«ហុងកុង»​កាន់កាប់​ព្រលាន​យន្ដហោះ-​ជើង​ហោះហើរ​ត្រូវ​លប់ចោល

    ក្រុមបាតុករច្រើនពាន់នាក់ ដែលនិយមលទ្ធិប្រជាធិបតេយ្យ បានបន្តកាន់កាប់ព្រលានយន្ដហោះ ហុងកុង ក្នុងយប់ថ្ងៃចន្ទនេះ ដើម្បីបរិហារពីទង្វើហិង្សា របស់កងកម្លាំងនគរបាល អំពីអ្វីដែលក្រុមបាតុករអះអាងថា ជាការបង្ក្រាបទល់នឹងការតស៊ូ ដោយសន្តិវិធីរបស់ពួកគេ ប្រឆាំងនឹងលូកដៃជ្រៀតជ្រែក ពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង និងប្រឆាំង​ការដើរថយក្រោយ នៃសិទ្ធិសេរីភាព នៅក្រុងហុងកុង។ ការចូលទៅកាន់កាប់ព្រលានយន្ដហោះ បានបង្កឲ្យជើងហោះហើរទាំងអស់ ត្រូវបានលប់ចោល។ តែអាជ្ញាធរបានរំពឹងថា ជើងហោះហើរទាំងឡាយ អាចនឹងមានដំណើរការឡើងវិញ នៅព្រឹកថ្ងៃអង្គារស្អែក។ ព្រលានយន្ដហោះ ហុងកុង ត្រូវបានគេស្គាល់ថា ជាព្រលានយន្ដហោះមួយ (ជាប់លេខ៨) ក្នុងចំណោមព្រលានយន្ដហោះធំៗផ្សេងទៀត ដែលមានភាពមមាញឹកបំផុត នៅលើពិភពលោក។ កាលពីឆ្នាំ២០១៨ ព្រលានយន្ដហោះមួយនេះ មានអ្នកដំណើរឆ្លងកាត់ ប្រមាណជា ៧៤លាននាក់។ ...
  • «ព្រលានយន្ដហោះ»កម្ពុជា ទទួលអ្នកដំណើរបានជាង១០លាននាក់

    ព្រលានយន្ដហោះ «អន្តរជាតិ» ទាំងបី​នៅក្នុងប្រទេសកម្ពុជា ទទួលអ្នកដំណើរក្នុងឆ្នាំកន្លងទៅនេះ បានប្រមាណជា​១០,៦លាននាក់។ នេះ បើតាមតួលេខផ្ដល់ដោយ «VINCI Airports» សហគ្រាសបារាំង ដែលគ្រប់គ្រង និងធ្វើអាជីវកម្ម ទៅលើព្រលានយន្ដហោះទាំងនោះ។ តួលេខដែលចេញផ្សាយឲ្យដឹង បានអះអាងថា ចំនួនអ្នកដំណើរ ដែលបានឆ្លងកាត់ព្រលានយន្ដហោះអន្តរជាតិ នៃរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ បានកើនឡើង២០១%។ ហើយអ្នកដំណើរ ដែលបង្គ្រប់តួលេខ ១០លាននាក់ដំបូង គឺអ្នកដំណើរ​ដែលបានឆ្លងកាត់​ព្រលានយន្ដហោះ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។ របាយការណ៍​«VINCI Airports»​បានឲ្យដឹងថា ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ មានអ្នកដំណើរឆ្លងកាត់​ប្រមាណជា ៥,៥លាននាក់ កើនឡើង ២៧,៩% ...