កម្ពុជាដំណឹង

ហ៊ុន សែន ត្រឡប់​ពីទស្សនកិច្ច​នៅចិន​ដោយ​អះអាង​ថា បាន​«ទទួលជោគជ័យ»

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានវិលត្រឡប់ មកដល់រាជធានីភ្នំពេញវិញហើយ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩នេះ បន្ទាប់ពីលោកបានធ្វើទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅក្នុងសាធារណរដ្ឋប្រជាមានិត ចិន។ ហើយបើតាមការលើកឡើង របស់បុរសខ្លាំងកម្ពុជា ដំណើរទស្សនកិច្ចរបស់លោក នៅក្នុងប្រទេសមហាអំណាច បាន«ទទួលជោគជ័យ» ជាផ្លែផ្កាធំធេងណាស់។

មកដល់កម្ពុជាវិញ លោក ហ៊ុន សែន បានរៀបរាប់ថា លោកបានជួបពិភាក្សាការងារ ជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង (Xi Jinping) លោកនាយករដ្ឋមន្រ្តី លី ឃឺឈាង (Li Keqiang) និងលោកប្រធានសភាប្រឹក្សានយោបាយ វ៉ាង យ៉ាង (Wang Yang) ដើម្បីការរិតចំណងមិត្តភាព រវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អរឹងមាំថែមទៀត ជាពិសេសទៅលើវិស័យសំខាន់ៗ ដូចជា កសិកម្ម, ពាណិជ្ជកម្ម ,វិនិយោគ, ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ឋជាដើម។

«ទំហំពាណិជ្ជកម្ម… ១០ពាន់លានដុល្លារ»

លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖

«កម្ពុជាបានត្រៀមខ្លួន ជាស្រេចរួចហើយ ដើម្បីជំរុញគម្រោង ផ្លូវ១ខ្សែក្រវាត់១ ជាមួយប្រទេសចិន ឲ្យបានជោគជ័យ។ ទន្ទឹមនឹងនេះដែរ ប្រទេសយើងទាំងពីរ នឹងខិតខំជំរុញទំហំពាណិជ្ជកម្ម ឲ្យឡើងដល់១០ពាន់លានដុល្លារ នៅឆ្នាំ ២០២៣។»

ផ្ដល់ជំនួយជិត៦០០លានដុល្លារ និងតម្លើងកូតានាំអង្ករចូលជិត៤០ម៉ឺនតោន ដល់កម្ពុជា

លោកនាយករដ្ឋមន្ត្រី បន្តអះអាង ពីការ«ទទួលជោគជ័យ» នៅក្នុងទស្សនកិច្ចលើកនេះ ទៀតថា រដ្ឋាភិបាលចិន បានផ្តល់នូវជំនួយ ជិត៦០០លានដុល្លារ ហើយបានតំឡើងកូតាអង្ករ នាំចូលមកក្នុងប្រទេសចិន រហូតដល់៤សែនតោន ដល់ប្រទេសកម្ពុជា។ លោកថា៖

«កម្ពុជានិងចិន គឺគោរពស្រឡាញ់គ្នា ដូចជាបងប្អូន។ ការរីកចម្រើនរបស់កម្ពុជា មកទល់សព្វថ្ងៃ គឺមិនអាចកាត់ផ្តាច់ ចេញពីទំនាក់ទំនងដ៏ល្អ និងការចូលរួមរបស់មិត្តចិនបានឡើយ។»

បុរសខ្លាំងកម្ពុជា បន្តថា៖

«ក្នុងនាមប្រជាពលរដ្ឋ និងប្រទេសកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ សូមអរគុណរដ្ឋាភិបាល​ចិន និងប្រជាជនចិន ដែលជានិច្ចជាកាល គឺតែងតែយកចិត្តទុកដាក់ ជួយដល់កម្ពុជា ឲ្យបានរីកចម្រើន មកទល់សព្វថ្ងៃ។»៕



លំអិតបន្ថែមទៀត

កម្ពុជា

កម្ពុជា៖ អ្នកជំងឺស្លាប់កើនដល់ ជាង១ពាន់នាក់ – ថ្ងៃនេះស្លាប់៣៩នាក់

ប្រទេសកម្ពុជា មានអ្នកជំងឺកូវីដ-១៩ (Covid-19) ស្លាប់កើនឡើងដល់ ជាង១ពាន់នាក់ បន្ទាប់ពីអ្នកជំងឺ៣៩នាក់​ទៀត បានស្លាប់ក្នុង​ថ្ងៃពុធទី១៥ ខែកក្កដា ឆ្នាំ២០២១។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួង​សុខាភិបាល​កម្ពុជា ដែលចេញផ្សាយ​នៅមុននេះបន្តិច។ ...
កម្ពុជា

ហ៊ុន សែន ដាក់ខ្លួន​ធ្វើចត្តាឡីស័ក បន្ទាប់ពីជួប​ប្រមុខការទូត​ហុងគ្រី

លោក ហ៊ុន សែន ដែលហៅខ្លួនលោក ថាជា«បុរសសង្ហាដើរបញ្ច្រាសទិស» បានប្រកាស​«ដាក់ខ្លួន​ធ្វើចត្តាឡីស័ក» ចំនួន១៤ថ្ងៃ នៅថ្ងៃពុធ ទី៤ ខែវិច្ឆិកានេះ មួយថ្ងៃក្រោយពី​លោកបានដឹកនាំរដ្ឋាភិបាល ឲ្យជួបចាប់ដៃជើង ជាមួយប្រមុខការទូត ...
កម្ពុជា

ហ៊ុន សែន អបអរ​ថ្ងៃចូល​«រ៉ាម៉ាឌន» តែ​ទុក​ខ្មែរឥស្លាម​ច្រើននាក់​នៅ​ក្រៅ​ស្រុក

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងអបអរសាទរ និងជូនពរថ្ងៃចូល នៃខែបួស​របស់សាសនិកឥស្លាម ដែលហៅតាមពាក្យអារ៉ាប់​«រ៉ាម៉ាឌន (Ramadan)»។ លោកបាននិយាយ​ពាក្យពេជន៍​មួយចំនួនទៀត ដើម្បីអ្វីមួយ ដែលលោកហៅថា «សូមអធ្យាស្រ័យ​សុំការយោគយល់»​ពី«បងប្អូនសាសនិកខ្មែរឥស្លាម» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.