កម្ពុជាដំណឹង

ហ៊ុន សែន តម្រូវឲ្យ​ចៅប្រុស​ទាំងអស់ ត្រូវចេះ​លេង​កីឡា​៣ប្រភេទ

កើតមកជាចៅប្រុស របស់នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវចេះ​លេង​កីឡា​៣ប្រភេទ ! នេះ បើតាមការបង្ហោះសារ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិច។

អមនឹងរូបថតជាច្រើន ដែលបង្ហាញ ពីការបីបមចៅស្រី ទី២១របស់លោក និងការជួបជុំ​ចៅប្រុសស្រីច្រើននាក់ លោក ហ៊ុន សែន បានបង្ហើបថា ចៅស្រីដែលទើបនឹង​​ចាប់កំណើត​ម្នាក់នេះ មានឈ្មោះ ម៉ាលីយ៉ា ហើយថាឈ្មោះនេះ ត្រូវជាមួយឈ្មោះម្ដាយ ដែលមិន​ពិបាក​សរសេរ។ លោកថា៖

«ទើបបានជួប និងបីចៅស្រីទី២១ មុននេះបន្តិច។ ឪពុកម្តាយគេ បានដាក់[ឈ្មោះ]ថា ម៉ាលីយ៉ា (Malya) ឆ្លាតគ្រាន់បើ ម្តាយឈ្មោះម៉ាលី ឯកូនឈ្មោះម៉ាលីយ៉ា មិនពិបាក​សរសេរ។»

លោកបន្តថា ពីក្នុងចំណោមចៅទាំង២១នាក់ ចៅ១២នាក់ ជាប្រុស និង៩នាក់ ជាស្រី។ បន្ទាប់មកលោក ហ៊ុន សែន បានបង្ហាញពីបំណងរបស់លោក ដែលតម្រូវឲ្យ​ចៅប្រុស​ទាំងអស់ ត្រូវចេះ​លេង​កីឡា​៣ប្រភេទ គឺបាល់ទាត់ បាល់ទះ និងបាល់បោះ។

បុរសខ្លាំងកម្ពុជា បានបន្តថា៖

«ក្នុងចំណោមចៅ២១នាក់ មានប្រុសចំនួន១២នាក់ និងស្រី៩នាក់ គ្រប់គ្រាន់​ដើម្បីបង្កើតក្រុមបាល់ទាត់បុរស មួយក្រុម បាល់ទះបុរស មួយក្រុម បាល់បោះបុរស មួយក្រុម និងបង្កើតក្រុមបាល់ទះនារី មួយក្រុម។ ចង់បានដូចនេះ ចៅប្រុសទាំងអស់ ត្រូវចេះលេង៣ប្រភេទកីឡា គឺបាល់ទាត់ បាល់ទះ និងបាល់បោះ។»

តែជីតាវ័យ៦៧ឆ្នាំរូបនេះ បានទប់អារម្មណ៍ របស់លោកមកវិញ ដោយសរសេរ​ នៅទីបញ្ចប់​ថា៖

«នេះគ្រាន់តែជាគិតរបស់ជីតា តែមិនដឹងថា ចៅៗនឹងធ្វើតាមយើង ឬអត់?»



លំអិតបន្ថែមទៀត

កម្ពុជា

រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​ប្រឆាំង​«អ្នកប្រតិដ្ឋ»​ស្ថានភាព​ជំងឺ ហ៊ុន សែន

អ្នកប្រតិដ្ឋ ឬបង្កើតស្ថានភាពអាក្រក់ ពីសុខភាពរបស់លោកនាយករដ្ឋ ហ៊ុន សែន នឹងត្រូវជាប់ចោទ ពីការប្រព្រឹត្តិ​​បទល្មើសព្រហ្មទណ្ឌ ហើយនឹងរងវិធានការ​យ៉ាងម៉ឺងម៉ាត់ ពីរបបក្រុងភ្នំពេញ។ នេះ បើតាមលោក ផៃ ស៊ីផាន ...
កម្ពុជា

អាមេរិក​នៅពីក្រោយ កឹម សុខា? ជិន ម៉ាលីន ថ្លែងផ្ទុយពី ផៃ ស៊ីផាន

នៅចំពោះការថ្លែង របស់ឯកអគ្គរដ្ឋទូតអាមេរិក ទាក់ទងនឹងករណីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានចេញមុខមកអះអាងថា រដ្ឋាភិបាលលោក ហ៊ុន ...
កម្ពុជា

ហ៊ុន សែន ថា ស ខេង «មិនល្ងង់»​ដណ្ដើម​អំណាច​យកទៅ​ឲ្យ សម រង្ស៊ី

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង «មិនល្ងង់»ធ្វើរដ្ឋប្រហារ ទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយយកអំណាចទៅឲ្យលោក សម រង្ស៊ី នោះទេ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.