កម្ពុជាដំណឹង

ហ៊ុន សែន ថាបាន​បើក​កិច្ចសន្ទនា​ជាមួយ​​បក្ស​​នយោបាយ ដោយ​មិន​រើសអើង

បុរសខ្លាំងកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលរបស់លោក បាន​បើកទូលាយ ឲ្យមានកិច្ចសន្ទនា​ដ៏ស្មោះសរ និង ដោយ​មិន​រើសអើង ជាមួយគ្រប់បណ្ដា​គណបក្សនយោបាយ ក៏ដូចជាអង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានជឿនលឿនផ្សេងទៀត ដើម្បីអ្វីមួយដែលលោកអះអាងថា ជាកិច្ចកសាង និងអភិវឌ្ឍន៍ជាតិ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូច្នេះ នៅចំពោះមុខបណ្ដាជនរាប់ម៉ឺននាក់ ក្នុងពិធី រំលឹកខួបទី៤០ឆ្នាំ នៃថ្ងៃ៧មករា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ។ លោកថ្លែងថា៖

«ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបើកទូលាយ នូវកិច្ចសន្ទនាដ៏ស្មោះសរ ជាមួយបណ្ដាគណបក្សនយោបាយ សង្គមស៊ីវិល និងរាល់មជ្ឈដ្ឋានជឿនលឿនទាំងអស់ សំដៅប្រមែប្រមូល គំនិតបញ្ញ និងធនធានមនុស្ស ពីគ្រប់ប្រភព ដោយគ្មានបែងចែករើសអើង ដើម្បីបង្កើនកម្លាំងសរុប នៅក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍ជាតិ។»

លោក ហ៊ុន សែន បានបន្តថា ភាពកក់ក្ដៅសុខដុមរមនា និងការរីកចម្រើននៃសង្គមជាតិ កើតចេញពីទឹកចិត្តយោគយល់ និងចេះអធ្យាស្រ័យ អត់ឱនឲ្យគ្នាទៅវិញទៅមក ពីការចេះធ្វើការងារ និងការហ៊ានទទួលយករិះគន់ ដើម្បីស្ថាបនានិងពី ការគោរពប្រតិបត្តិច្បាប់ ទាំងអស់គ្នា។

បន្ទាប់ពីថ្លែងបានបើកផ្លូវ ឲ្យមានកិច្ចសន្ទនា បុរសខ្លាំងកម្ពុជា បានព្រមានមកវិញថា នឹងមិនឲ្យមានប្រវត្តិសាស្ដ្រមួយ កើតឡើងសាដានឡើងវិញ ជាដាច់ខាត។ លោកថា៖

«ប្រវត្តិសាស្ត្រមួយ ដែលយើងមិនអាចឲ្យកើត មានសាដានជាថ្មីវិញបានទេ នោះគឺការបែកបាក់ជាតិ មានប្រភពពីមហិច្ឆតា របស់អ្នកនយោបាយ ដែលយកប្រជាជនធ្វើជាឧបករណ៍ ដើម្បីសម្រេចផលប្រយោជន៍ផ្ទាល់របស់ខ្លួន ដោយពុំគិតជោគវាសេនារបស់ជាតិ។»៕



លំអិតបន្ថែមទៀត

កំសាន្ដ

ព័ត៌មានជ័យគ្រត៖ ខួបកំណើតបក្ស សូមជូន​ចម្រៀង​«ដូចមានអ៊ំហូ»

ថ្ងៃនេះ អាជ័យនាងគ្រត សូមជូនចម្រៀងដ៏ល្បីមួយបទ ដែលមានចំណងជើងថា «ដូចមានអ៊ំហូ នៅ​ថ្ងៃ​បុណ្យ​ជោគជ័យ»។ ចម្រៀងនេះ ត្រូវបានស្នើឡើង ដើម្បីចូលរួម​អបអរសាទរយ៉ាងក្លៀវក្លា ខួប​កំណើត​​នៃ​គណបក្ស​ប្រជាជនកម្ពុជា (CPP) ដែលជាផ្នែកមួយ​នៃ​គណបក្សកុម្មុយនីស្ដិ៍​ឥណ្ឌូចិន បង្កើតឡើង​កាលពីឆ្នាំ​១៩៥១ ...
កម្ពុជា

ឈ្មោះ​​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​ដែល​អាច​ជាប់​«បញ្ជីខ្មៅ»​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង

ឈ្មោះ​​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចំនួន១៧រូប ត្រូវបានរដ្ឋសភាអាមេរិក បញ្ជូនឈ្មោះភ្ជាប់​មក​ជាមួយ ច្បាប់លេខ «H.R. 5754» ដែលទើបត្រូវបានអនុម័ត ជាឯកច្ឆ័ន្ទ ក្នុងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីដាក់ទណ្ឌកម្ម ...
កម្ពុជា

ស ខេង បដិសេធ​​ជាថ្មី មិនបាន​នៅ​ពីក្រោយ​«ការនិរទេសខ្លួន»​របស់ សម រង្ស៊ី

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង បានប្រកាសសារជាថ្មី ថាលោកមិនបាន​នៅពីក្រោយ «ការនិរទេសខ្លួន»របស់លោក សម រង្ស៊ី មិនឲ្យវិលចូលប្រទេស​កម្ពុជា កាលពី​ចុងឆ្នាំ២០១៥ នោះទេ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.