កម្ពុជាដំណឹង

ហ៊ុន សែន ថាបាន​បើក​កិច្ចសន្ទនា​ជាមួយ​​បក្ស​​នយោបាយ ដោយ​មិន​រើសអើង

បុរសខ្លាំងកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលរបស់លោក បាន​បើកទូលាយ ឲ្យមានកិច្ចសន្ទនា​ដ៏ស្មោះសរ និង ដោយ​មិន​រើសអើង ជាមួយគ្រប់បណ្ដា​គណបក្សនយោបាយ ក៏ដូចជាអង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានជឿនលឿនផ្សេងទៀត ដើម្បីអ្វីមួយដែលលោកអះអាងថា ជាកិច្ចកសាង និងអភិវឌ្ឍន៍ជាតិ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូច្នេះ នៅចំពោះមុខបណ្ដាជនរាប់ម៉ឺននាក់ ក្នុងពិធី រំលឹកខួបទី៤០ឆ្នាំ នៃថ្ងៃ៧មករា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ។ លោកថ្លែងថា៖

«ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបើកទូលាយ នូវកិច្ចសន្ទនាដ៏ស្មោះសរ ជាមួយបណ្ដាគណបក្សនយោបាយ សង្គមស៊ីវិល និងរាល់មជ្ឈដ្ឋានជឿនលឿនទាំងអស់ សំដៅប្រមែប្រមូល គំនិតបញ្ញ និងធនធានមនុស្ស ពីគ្រប់ប្រភព ដោយគ្មានបែងចែករើសអើង ដើម្បីបង្កើនកម្លាំងសរុប នៅក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍ជាតិ។»

លោក ហ៊ុន សែន បានបន្តថា ភាពកក់ក្ដៅសុខដុមរមនា និងការរីកចម្រើននៃសង្គមជាតិ កើតចេញពីទឹកចិត្តយោគយល់ និងចេះអធ្យាស្រ័យ អត់ឱនឲ្យគ្នាទៅវិញទៅមក ពីការចេះធ្វើការងារ និងការហ៊ានទទួលយករិះគន់ ដើម្បីស្ថាបនានិងពី ការគោរពប្រតិបត្តិច្បាប់ ទាំងអស់គ្នា។

បន្ទាប់ពីថ្លែងបានបើកផ្លូវ ឲ្យមានកិច្ចសន្ទនា បុរសខ្លាំងកម្ពុជា បានព្រមានមកវិញថា នឹងមិនឲ្យមានប្រវត្តិសាស្ដ្រមួយ កើតឡើងសាដានឡើងវិញ ជាដាច់ខាត។ លោកថា៖

«ប្រវត្តិសាស្ត្រមួយ ដែលយើងមិនអាចឲ្យកើត មានសាដានជាថ្មីវិញបានទេ នោះគឺការបែកបាក់ជាតិ មានប្រភពពីមហិច្ឆតា របស់អ្នកនយោបាយ ដែលយកប្រជាជនធ្វើជាឧបករណ៍ ដើម្បីសម្រេចផលប្រយោជន៍ផ្ទាល់របស់ខ្លួន ដោយពុំគិតជោគវាសេនារបស់ជាតិ។»៕



លំអិតបន្ថែមទៀត

កម្ពុជា

ភរិយា កឹម សុខា ធ្វើ​ដំណើរ​ក្នុង​ចំងាយផ្លូវ ៤០៨០០​គីឡូម៉ែត្រ ដើម្បី​ជួប​ស្វាមី​ក្នុង​គុក​ត្រពាំងផ្លុង

រាប់ពីថ្ងៃដែលប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួន នេះជាការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ដែលប្រើឈ្មោះលោកដោយផ្ទាល់។ សំណេរនោះ ត្រូវបានបង្ហោះចេញ ក្នុងឱកាសនៃ ថ្ងៃខួបលើកទី ៣៨ នៃអាពាហ៍ពិពាហ៍ ...
កម្ពុជា

សម រង្ស៊ី បន្តផ្ញើរសារឲ្យ «ស ខេង វ៉ៃ ហ៊ុន សែន មុន ហ៊ុន សែន វ៉ៃ ស ខេង»

ជាថ្មីម្ដងទៀត មេដឹកនាំប្រឆាំងកម្ពុជា លោក សម រង្ស៊ី បានថ្លែងឲ្យដឹងថា រវាងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក ស ខេង ...
កម្ពុជា

សម រង្ស៊ី ពន្យល់​ពី​«ការ​បោកបញ្ឆោត»​របស់ ហ៊ុន សែន

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចេញលិខិតអំពាវនាវមួយ ទៅកាន់ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ត្រូវ «រក្សាជំហរឲ្យរឹងមាំ កុំចាញ់ការសម្លុត និងការបោកបញ្ឆោត» ពីលោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.