កម្ពុជាដំណឹង

អាល្លឺម៉ង់៖ កម្ពុជា​មិនពិបាក កែ​លម្អ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ

រដ្ឋាភិបាលអាល្លឺម៉ង់ បានអះអាងថា បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា នៅតែជា«មូលដ្ឋានគ្រឹះ» នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសអាល្លឺម៉ង់-កម្ពុជា។ ជាពិសេស ក្រុងប៊ែរឡាំង បានរំឭកក្រុងភ្នំពេញថា កម្ពុជា​មិនពិបាក ក្នុងការកែលំអបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើយ ដើម្បីអាចទទួលបាន កិច្ចសហប្រតិបត្តិការទាំងឡាយនោះ។

សេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដែលចេញផ្សាយ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងអំពីប្រាក់កម្ចី ដែលរដ្ឋាភិបាលអាល្លឺម៉ង់ ផ្ដល់ឲ្យកម្ពុជា តាមរយៈគម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​កម្ពុជា ដែលជាគម្រោងរួមរបស់ប្រទេស​បារាំង និងសហភាពអ៊ឺរ៉ុប។ គម្រោងនោះ មានទំហំទឹកប្រាក់សរុប លើស​ពី៨០លានអ៊ឺរ៉ូ ក្នុងនោះប្រទេសអាល្លឺម៉ង់ នឹងចូលរួមផ្ដល់ឥណទាន ចំនួន​៣០លាន​អ៊ឺរ៉ូ។

ការសម្រេចផ្ដល់ប្រាក់កម្ចីខាងលើ ធ្វើឡើងបន្ទាប់ពីជំនួបចរចា ដែលប្រើពេលវេលា​ដ៏យូរមួយ រវាងរដ្ឋលេខាធិការក្រសួង​សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ និងជាសមាជិក​សភា​អាល្លឺម៉ង់ លោក «Nobert BARTHLE» និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា លោក ឈៀង យ៉ាណារ៉ា ក្នុងរដ្ឋធានីប៊ែរឡាំង។

បើទោះជាសេចក្ដីថ្លែងការណ៍ អះអាងពីភាពជោគជ័យ នៃការចរចារវាងតំណាងរដ្ឋាភិបាលទាំងសងខាងក្ដី តែបញ្ហាចំបងដែលខ្ទាស់ ធ្វើឲ្យការចរចានេះ ប្រើរយៈពេលយូរ គឺបញ្ហានៃការគោរពសិទ្ធិមនុស្ស សិទ្ធិក្នុងសង្គម សិទ្ធិសេដ្ឋកិច្ច និងសិទ្ធិចូលរួមក្នុងនយោបាយ នៅក្នុងប្រទេសកម្ពុជា។

«កម្ពុជា​មិនពិបាក នឹងសម្រេចទេ»

ភាគីអាល្លឺម៉ង់ បានបញ្ជាក់ទៀតថា ប្រសិនបើរបបដឹកនាំរបស់លោក ហ៊ុន សែន អាចគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ទៅតាមនិយាមអន្តរជាតិបានត្រឹមត្រូវ នោះកម្ពុជា នឹងអាចរក្សាបាននូវជំនួយនានា និងការអនុគ្រោះខាងពាណិជ្ជកម្ម ពីសហភាពអឺរ៉ុប ឬហៅថា «EBA» ថែមទៀត។

លោក «Nobert BARTHLE» ត្រូវបានស្រង់សំដី មកចុះផ្សាយដូច្នេះថា៖

«បើសិនជាលំហនយោបាយ និងសង្គម ពិតជាត្រូវបានបើកចំហ កម្ពុជានឹងអាចគេចផុត ពីការបាត់បង់ នូវក្របខណ្ឌគាំពារពិសេស ផ្នែកពាណិជ្ជកម្ម (EBA)។ ច្បាប់ជាតិ និងការអនុវត្តជាក់ស្ដែង ត្រូវតែស្របតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ដូចជាសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការជួបជុំ និងប្រមូលផ្ដុំ។ ខ្ញុំជឿជាក់ថា វាមិនពិបាកនឹងសម្រេចទេ។»

ពួកយើងបានសម្រេចកិច្ចការថ្មីមួយ! ការចរចាអាល្លឺម៉ង់ – កម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ2019…

Publiée par German Embassy Cambodia sur Mercredi 15 mai 2019


ក្រៅពីប្រទេសអាល្លឺម៉ង មហាអំណាចផ្សេងទៀត ក្នុងសហភាពអ៊ឺរ៉ុប សុទ្ធតែធ្លាប់បានធ្វើការក្រើនរំឭក ទៅដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យងាកមករកវិថីនៃការដឹកនាំ តាមបែបប្រជាធិបតេយ្យពិតប្រាកដវិញ។

តែម្ដងហើយម្ដងទៀត រដ្ឋាភិបាលកម្ពុជា ទោះជាតាមរយៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬតាមរយៈអ្នកនាំពាក្យរដ្ឋាភិបាលក្ដី សុទ្ធតែបានប្រតិកម្មតបវិញ ហៅការក្រើនរំឭកនោះ ថាជាការលូកដៃជ្រៀចជ្រែក ចូលកិច្ចការផ្ទៃក្នុង និងអធិបតេយ្យជាតិកម្ពុជា ហើយបានពន្យុះឲ្យសហភាពអ៊ឺរ៉ុប ឬប្រទេសដទៃទៀត កាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ ឲ្យកាន់តែឆាប់ថែមទៀត។

កម្មវិធីអនុគ្រោះពន្ធ «EBA» ឬហៅថា «ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ» បានធ្វើឲ្យកម្ពុជារួចផុត ពីកាតព្វកិច្ចបង់ពន្ធ ប្រមាណជាង៧រយលានអ៊ឺរ៉ូ ក្នុងមួយឆ្នាំៗ ចំពោះទំនិញនាំចេញទៅទីផ្សារអឺរ៉ុប។ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សហភាពអឺរ៉ុបបានសម្រេចបើកនីតិវិធី ដែលឈានទៅព្យួរជាបណ្ដោះអាសន្ន នូវប្រព័ន្ធអនុគ្រោះមួយនេះ បន្ទាប់ពីរកឃើញការធ្លាក់ចុះ នៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ នៅក្នុងរយៈពេល ១៨ខែចុងក្រោយ៕



លំអិតបន្ថែមទៀត

កម្ពុជា

មន្ត្រីប្រឆាំងថា ហ៊ុន សែន ជាប់ក្នុងគ្រែ បែរជា«បង្ហោះចម្រៀង»​លើហ្វេសប៊ុក

កាលពីមុននេះបន្តិច នៅលើបណ្ដាញសង្គម គេឃើញលោក ហ៊ុន សែន បង្ហោះចម្រៀង បែបចំអកមួយ ជាមួយនឹងរូបភាពមួយចំនួន។ ចម្រៀងនោះ ជាចម្រៀងពីសង្គមចាស់ ដែលមានចំណងជើងថា «ទទាយំឆ្លង» ច្រៀងដោយអ្នកនាង ...
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការស្ទង់មតិរបស់អង្គការខុមហ្វ្រែល ក្នុងទូរស័ព្ទដៃរបស់លោក ក្នុងពិធីសម្ពោធសួនលេងទឹកឯកជនមួយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។ (រូបថតលើហ្វេសប៊ុក)
កម្ពុជា

ក្រសួងបិទវិទ្យុ​«VOD»​ជាស្ថាពរ តាមបញ្ជា​របស់ ហ៊ុន សែន

នៅប៉ុន្មានម៉ោងក្រោយបញ្ជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងព័ត៌មានបានចេញសេចក្ដីសម្រេច បិទទ្វារបស់វិទ្យុសម្លេងប្រជាធិបតេយ្យ«VOD»ជាស្ថាពរ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន ចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ខៀវ ...
កម្ពុជា

សម រង្ស៊ី៖ «នីកូឡា ម៉ាឌូរ៉ូ ដូច ហ៊ុន សែន»

គូបដិបក្ខផ្នែកនយោបាយដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រដូចបុរសខ្លាំងកម្ពុជារូបនេះ ទៅនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ដោយពន្យល់ឡើងថា ករណីមេដឹកនាំទាំងពីរ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.