នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។

ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» បានលើកយកមកបញ្ជាក់ នូវករណី នៃការផ្ដន្ទាទោស​លើប្រធានគណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ការបិទស្ថាប័នសារព័ត៌មាន​«VOD» រួមនឹងករណីបង្ក្រាបលើសកម្មជននយោបាយ សិទ្ធិមនុស្ស បរិស្ថាន និងសហជីព ពីសំណាក់អាជ្ញាធរ​របបក្រុងភ្នំពេញ។

ការអនុម័តរបស់សភាអ៊ឺរ៉ុប ទៅលើដំណោះស្រាយខាងលើ ធ្វើឡើងក្រោមសម្លេងគាំទ្រ របស់តំណាងរាស្ត្រអ៊ឺរ៉ុប ៤៩៦សម្លេង – សម្លេងប្រឆាំង ១១សម្លេង និងសម្លេង​អនុប្បវាត ៣៦សម្លេង ដោយធ្វើការទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់ និងដោយគ្មានលក្ខណ្ឌ – ការផ្ដល់អាជ្ញាប័ណ​ឡើងវិញ ដល់​សារព័ត៌មាន«VOD» – ដោះលែង​រាល់អ្នកទោសមនសិការ និងបើកលំហរប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ 

ជាពិសេស អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ចាំបាច់ត្រូវធានា សម្រាប់ការបោះឆ្នោតសកល ខែកក្កដា​ខាងមុខ ត្រូវមានភាពសេរី យុត្តិធម៌ និងអាចទទួលយកបាន ដោយមានការចូលរួម ពីគ្រប់គណបក្ស និងតួអង្គ​នយោបាយ។

នៅត្រង់ចំណុចទី៤ នៃដំណោះស្រាយខាងលើ សរសេរជាអាទិ៍ថា៖

«ប្រើប្រាស់មធ្យោបាយនយោបាយ ដែលមានទាំងអស់ រួមទាំងការព្យួរការអនុគ្រោះពន្ធ ‘អ្វីគ្រប់យ៉ាង​លើកលែង​តែអាវុធ (Everything But Arms – EBA)’ របស់កម្ពុជា ប្រសិនបើការបោះឆ្នោត​ឆ្នាំ២០២៣ ខុសពី​ស្តង់ដារអន្តរជាតិ ឬការរំលោភសិទ្ធិមនុស្សនៅតែបន្ត។»

ខណៈនៅក្នុងចំណុចទី៦ សភាអ៊ឺរ៉ុបបានបញ្ជាក់ទៀតថា៖

«ជំរុញឱ្យក្រុមប្រឹក្សាអនុម័តទណ្ឌកម្ម ឲ្យចំគោលដៅ​និងដោយផ្ទាល់ ក្រោមគោលនយោបាយ​ នៃការដាក់​ទណ្ឌកម្ម​សិទ្ធិមនុស្សសកល របស់​សហភាពអឺរ៉ុប ដើម្បីកំណត់ពីការទទួលខុសត្រូវ នៃបុគ្គលទាំងឡាយ​ណា ដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប់ពាក់ព័ន្ធ​នឹង​ការរំលាយ និងការគាបសង្កត់​​ជាបន្តបន្ទាប់ ទៅលើគណបក្សប្រឆាំង​នៅ​កម្ពុជា៕»



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន៖ «គ្មានការដកតំណែង សាយ ឈុំ និង ស ខេង ទេ»

នាយករដ្ឋមន្រ្តី នៃរបបក្រុងភ្នំពេញ បានថ្លែងច្រានចោល ដំណឹងលេចឮទាំងឡាយ ដែលថានឹងមានការដកតំណែង អនុប្រធានគណបក្សប្រជាជនកម្ពុជាទាំងពីររូប គឺលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ស ខេង ...
កម្ពុជា

ភរិយា កឹម សុខា ធ្វើ​ដំណើរ​ក្នុង​ចំងាយផ្លូវ ៤០៨០០​គីឡូម៉ែត្រ ដើម្បី​ជួប​ស្វាមី​ក្នុង​គុក​ត្រពាំងផ្លុង

រាប់ពីថ្ងៃដែលប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួន នេះជាការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ដែលប្រើឈ្មោះលោកដោយផ្ទាល់។ សំណេរនោះ ត្រូវបានបង្ហោះចេញ ក្នុងឱកាសនៃ ថ្ងៃខួបលើកទី ៣៨ នៃអាពាហ៍ពិពាហ៍ ...
កម្ពុជា

សម រង្ស៊ី ប្រាប់​ទៅ​«ហ៊ុន សែន ឯង បើខឹងគោ កុំទៅវ៉ៃរទេះ»

«បើខឹងទណ្ឌកម្មពី សហភាពអឺរ៉ុប កុំទៅរករឿងអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ រាប់លាននាក់ នៅប្រទេសកម្ពុជា» នេះ ជាការអះអាងឡើង របស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ តបនឹងការគម្រាមរបស់លោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...

Comments are closed.