កម្ពុជាដំណឹង

EU រំឭក​កម្ពុជា​ចុងក្រោយ​អំពី​កាតព្វកិច្ច​សិទ្ធិមនុស្ស ដើម្បី​រក្សាទុក EBA

ប្រទេសកម្ពុជាត្រូវតែបង្ហាញ ពីភាពជឿនលឿនពិតប្រាកដ និងគួរឱ្យជឿជាក់បាន លើបញ្ហាដែលគួរឲ្យព្រួយបារម្ភ ទាក់ទងបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ ដើម្បីចៀសវាងការដកចេញ នូវប្រព័ន្ធអនុគ្រោះពន្ធហៅថា «EBA»។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ របស់​សហភាពអ៊ឺរ៉ុប (EU)​ ពីរាជធានីព្រុយហ្សែល (ប៊ែលហ្សិក)។

សហភាពអ៊ឺរ៉ុបបានបញ្ជូនប្រតិភូ ស្វែងរកការពិត ជាលើកទីពីររបស់ផងខ្លួន ទៅកាន់ប្រទេសកម្ពុជា រវាងពីថ្ងៃទី៣ មកទល់នឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីវាយតម្លៃស្ថានការណ៍នៅក្នុងប្រទេសកម្ពុជា ដែលអាចប្រឈមនឹងការព្យួរចេញ ជាបណ្ដោះ​អាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធ «EBA» ដែលអនុញ្ញាតឲ្យកម្ពុជា នាំទំនិញចូលទីផ្សារនៃសហភាពអ៊ឺរ៉ុប ដោយលើកលែង​ការបង់ពន្ធ។

បេសកកម្មនោះ អនុញ្ញាតឲ្យប្រតិភូនៃសហភាពអ៊ឺរ៉ុប បានជួបពិភាក្សា ជាមួយមន្ត្រីជាន់ខ្ពស់ នៃរបបក្រុងភ្នំពេញ អង្គការអន្តរជាតិ សហជីព សង្គមស៊ីវិល និងស្ថានទូតបរទេសមួយចំនួន ប្រចាំក្នុងប្រទេសកម្ពុជា។ 

សេចក្ដីប្រកាសព័ត៌មាន ដែលទើបនឹងធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន នៅថ្ងៃទី១២ ខែមិថុនានេះ បានឲ្យដឹងថា បេសកកម្មរបស់ប្រតិភូសហភាពអ៊ឺរ៉ុប គឺសិក្សាផ្ដោត​ទៅលើ​កង្វល់សំខាន់ៗ រួមទាំងការរំលោភបំពាន ដ៏គួរឲ្យកត់សម្គាល់ ពាក់ព័ន្ធនឹង៖

  • សិទ្ធិនយោបាយ
  • សេរីភាពបញ្ចេញមតិនិងសេរីភាពក្នុងការបង្កើតសមាគម
  • សិទ្ធិក្នុងការរៀបចំ និងជួបប្រជុំជាសមូហភាព
  • ការបណ្ដេញចេញ ពីដីធ្លីផ្ទះសម្បែង បង្កឡើងពីសម្បទានដីសេដ្ឋកិច្ច (សម្បទានដីសេដ្ឋកិច្ច) ជាពិសេសនៅក្នុងវិស័យស្ករអំពៅ។

បេសកកម្មចុងក្រោយ និងការរំឭក

បន្ទាប់ពីបេសកកម្មចុងក្រោយនេះ សហភាពអ៊ឺរ៉ុបនឹងចេញរបាយការណ៍ វាយតម្លៃពីស្ថានការណ៍ នៃការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ ចាប់ពីពាក់កណ្ដាលខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ហើយប្រទេស​កម្ពុជា នៅមានឱកាស១ខែ ដើម្បីធ្វើការឆ្លើយតប នឹងរបាយការណ៍នោះ។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា គោលបំណងរបស់សហភាពអឺរ៉ុប គឺដើម្បីដោះស្រាយក្ដីកង្វល់ទាំងឡាយ ទាក់ទងបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ។ សហភាពអឺរ៉ុបបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងកិច្ចធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីសំរេចបាន នូវគោលបំណងទាំងនេះ តែបានរំឭកប្រទេសកម្ពុជា ថា«ត្រូវ»តែបង្ហាញ ពីភាពជឿនលឿនពិតប្រាកដ និងគួរឱ្យជឿជាក់បាន ទាក់ទងនឹងកង្វល់ ដែលបានលើកឡើង។

យ៉ាងណា ប្រតិភូសហភាពអ៊ឺរ៉ុប​បានកត់សម្គាល់ ពីវិធានការមួយចំនួន ដែលកម្ពុជាបានលើកឡើង ចំពោះការកែលម្អ អនុលោមតាមបទដ្ឋានអន្តរជាតិ ស្តីពីសេរីភាពនៃការបង្កើតសមាគម និងការជួបប្រជុំជាសមូហភាព ក៏ដូចជាការដោះស្រាយវិវាទដីធ្លីមួយចំនួន ទាក់ទងនឹងសម្បទានដីធ្លី​សេដ្ឋកិច្ច។

កម្ពុជា ជាប្រទេសទីពីរ ដែលទទួលបានផលចំណេញយ៉ាងសន្ធឹកសន្ធាប់ ពីកម្មវិធីអនុគ្រោះពន្ធ «EBA» ក្នុងការនាំទំនិញរបស់ខ្លួន ចូលទៅក្នុងលំហរទីផ្សារ «EU»។ សម្រាប់ឆ្នាំ២០១៨កន្លងទៅនេះ ទំនិញកម្ពុជាមានបរិមាណ គិតជាតួលេខច្រើនជាង​១៨% នៃទំនិញទាំងអស់ ដែលនាំចូលក្នុងសហភាពអ៊ឺរ៉ុប ក្រោមកម្មវិធីអនុគ្រោះពន្ធ «EBA» ដែលត្រូវជាទឹកប្រាក់ ៥,៣ពាន់លានអ៊ឺរ៉ូ (ប្រមាណជា៦ពាន់លានដុល្លារអាមេរិក)៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ត្រៀម​ចំអក​ឲ្យ សម រង្ស៊ី ថាជា«ទន្សាយរត់បានឆ្ងាយ»

ទំនុកចម្រៀងថ្មីមួយទៀត «បងជា ទន្សាយរត់បានឆ្ងាយ» កំពុងត្រៀមចេញ នៅក្នុងថាសចម្រៀងលើកក្រោយ។ នេះ បើតាមការអះអាងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចេញពីពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ...
កម្ពុជា

សង្ឃ ហោ សុខុន ត្រូវបាន​«ចាប់ផ្សឹក»​ក្នុងយប់ថ្ងៃពុធនេះ

ព្រះចៅអធិការវត្តច្បារអំពៅ ព្រះតេជគុណ ហោ សុខុន ត្រូវបានក្រុមអាជ្ញាធរ នាំចេញពីវត្ត ដើម្បី«ចាប់ផ្សឹក»​ក្នុងយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ ប្រភពស្និតនឹងដំណើររឿង បានឲ្យដឹងថា សង្ឃទីប្រឹក្សា ហោ ...
កម្ពុជា

ភរិយា កែម ឡី ប្រាប់ស្វាមីថា «បងឈប់បារម្ភពីអូន និងកូនៗទៀតទៅ»

អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយ នៃសពលោក កែម ឡី បានសុបិន្តឃើញស្វាមីអ្នកជាថ្មីទៀត បើទោះលោក កែម ឡី បានឃ្លាតចេញពីអ្នកស្រី អស់រយៈពេល៣ឆ្នាំហើយក៏ដោយ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.