កម្ពុជាដំណឹង

Covid-19 ៖ កឹម សុខា ចូលរួម​មរណទុក្ខ​សព​ទាហាន​មួកខៀវ​ខ្មែរ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសំដែងសមានចិត្ត ចូលរួមមរណទុក្ខ ចំពោះសពទាហានខ្មែរ​មួយរូប ដែលបានស្លាប់ ដោយជំងឺ «Covid-19» ក្រោមបេសកកម្ម​សន្តិភាព របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី។

នៅលើបណ្ដាញសង្គម មេដឹកនាំប្រឆាំង បានសរសេរឲ្យដឹងថា៖

«ខ្ញុំសូមសម្តែង នូវសេចក្តីក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា លោកឧត្តមសេនីយ៍ទោ ស សាវី ជាទាហ៊ានមួកខៀវកម្ពុជា ដែលបានទៅបំពេញ បេសកកម្ម មនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានទទួលមរណភាព ដោយ​ជម្ងឺ​កូវីដ-១៩ ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅប្រទេសម៉ាលី។»

លោក កឹម សុខា បន្តថា៖

«ខ្ញុំសូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រមនេះ ជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិស​បួងសួង សូមឲ្យដួង​វិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ទោ ស សាវី បានទៅសោយសុខ ក្នុង​សុគតិភព កុំបីឃ្លៀងឃ្លាត​ឡើយ។»

សេចក្ដីប្រកាសព័ត៌មាន របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា លោក​ឧត្ដមសេនីយទោ ស សាវី បានទទួលមរណភាព តាំងពីព្រឹកថ្ងៃទី២៩ ខែឧសភា​​ម្សិលម៉ិញ។ លោក សាវី បានក្លាយជា ទាហានខ្មែរដំបូងគេ ដែលបានស្លាប់ ដោយសារជំងឺដ៏ប្រល័យ៕

ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០សាររំលែកទុក្ខខ្ញុំសូមសម្តែងនូវសេចក្តីក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង…

Gepostet von Kem Sokha am Samstag, 30. Mai 2020


លំអិតបន្ថែមទៀត

កម្ពុជា

អាមេរិក​នៅពីក្រោយ កឹម សុខា? ជិន ម៉ាលីន ថ្លែងផ្ទុយពី ផៃ ស៊ីផាន

នៅចំពោះការថ្លែង របស់ឯកអគ្គរដ្ឋទូតអាមេរិក ទាក់ទងនឹងករណីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានចេញមុខមកអះអាងថា រដ្ឋាភិបាលលោក ហ៊ុន ...
កម្ពុជា

Covid-19៖ បុរសពីរនាក់ រត់ចេញ​ពីមណ្ឌល​ធ្វើ​ចត្តាឡីស័ក ក្នុង​ខេត្ត​ព្រៃវែង

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជា ៤ល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០​នេះ។ បុរសពីរនាក់ ម្នាក់មានអាយុ២១ឆ្នាំ និងម្នាក់ទៀតអាយុ៣២ឆ្នាំ បានរត់ចេញ​ពីមណ្ឌលធ្វើចត្តាឡីស័ក វិទ្យាល័យ​កំពង់លាវ ក្នុងខេត្តព្រៃវែង និងបានគេចខ្លួន​បាត់​ស្រមោល ខណៈក្រុម​អាជ្ញាធរ ...
កម្ពុជា

Covid-19៖ កម្ពុជាមាន​៥ករណីថ្មី ធ្វើឲ្យ​តួលេខសរុប​ កើនដល់​២៣៩នាក់

ប្រទេសកម្ពុជាអះអាង បានរកឃើញករណីឆ្លងជំងឺ «Covid-19» ចំនួន៥នាក់បន្ថែមទៀត ដែលធ្វើឲ្យតួលេខសរុប កើនដល់២៣៩នាក់ គិតមកដល់ព្រឹកថ្ងៃសៅរ៍នេះ។ អ្នកជំងឺទាំង៥នាក់នោះ ជាអ្នកដំណើរពីក្រៅប្រទេស ក្នុងនោះមាន ម្នាក់ជាជនជាតិឥណ្ឌូនេស៊ី មកពីប្រទេសឥណ្ឌូនេស៊ី និង៤នាក់ជាបុរសជនជាតិខ្មែរ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.