កម្ពុជាដំណឹង

Covid-19៖ កម្ពុជាថា មន្ត្រីទូត​អាមេរិក​ម្នាក់ទៀត បានឆ្លងជំងឺ

មន្ត្រីទូត​អាមេរិក​ម្នាក់ទៀត ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​កម្ពុជា អះអាងថា បានឆ្លង​ជំងឺ «Covid-19» និង​កំពុង​ដាក់ឲ្យ​ព្យាបាល នៅក្នុងបន្ទប់​ដោយឡែកមួយ នៃស្ថានទូត​អាមេរិក ប្រចាំក្នុងរាជធានីភ្នំពេញ។ ករណី​មន្ត្រីការទូត​​នេះ បានបន្ថែម​ពី​លើករណី នៃ​មន្ត្រី​ការទូត​អាមេរិកពីរនាក់មុន ដែលត្រូវបានរកឃើញថា មានជំងឺ«Covid-19»កាលពី​ពាក់​កណ្ដាល​ខែកក្កដា។

សេចក្តី​ប្រកាស​ព័ត៌មាន ​របស់ក្រ​សួង​សុខាភិបាល ចុះ​នៅ​ថ្ងៃព្រហស្បត្តិ៍ទី៣០ ខែកក្កដា បានឱ្យ​ដឹង​ថា បុរស​ជាតិ​អាមេរិកាំងខាងលើ​ ដែល​ជាម​ន្ត្រី​ការទូតជាន់ខ្ពស់​ បាន​ធ្វើ​ដំណើរ​​មក​ពី​សហរដ្ឋអាមេរិក​ មកដល់ប្រទេសកម្ពុជា កាលពី​ថ្ងៃទី១៥ ខែកក្កដា ក្នុង​ចំណោម​​អ្នកដំណើរ​៩១​នាក់។

ក្រសួង​បន្ត​ថា នៅពេលធ្វើចត្តាឡីស័ក មកដល់ថ្ងៃទី១៣ (ពីក្នុងរយៈពេល១៤ថ្ងៃ) មន្ត្រីទូត​អាមេរិករូបនោះ ត្រូវបាន​ធ្វើតេស្ដិ៍សារជាថ្មី និងបង្ហាញលទ្ធផលវិជ្ជមាន អំពីការផ្ទុក​មេរោគ «Covid-19» នៅថ្ងៃទី២៩ ខែកក្កដា​ម្សិលម៉ិញ។

សេចក្ដីប្រកាសព័ត៌មាន អះអាងបន្ថែមថា ខណៈនេះ បុរសជាតិអាមេរិកាំង កំពុងស្ថិត​ក្នុង​បន្ទប់​មួយ ​ដាច់​ដោយឡែក ក្នុង​ស្ថានទូត​​អាមេរិក​​ប្រចាំ​កម្ពុជា ដើម្បី​ព្យាបាល​ដោយ​គ្រូពេទ្យ​​អាមេរិក ​នៃ​ស្ថានទូត​។

ដោយឡែក ស្ត្រីអាមេរិកាំងម្នាក់ ពីក្នុងចំណោម​​មន្ត្រីការទូត​​២នាក់​​ផ្សេងទៀត ដែលត្រូវ​បាន​​រក​ឃើញ ថាមានជំងឺកូ​វីដ១៩កន្លងមក ​បាន​​ជាសះស្បើយ​ ពីជំងឺនេះហើយ។

ស្ត្រីអាមេរិកាំងខាងលើ ស្ថិតក្នុងចំណោមអ្នកជំងឺ៨នាក់ ដែលត្រូវបានក្រសួងសុខាភិបាល អះអាងថា បានជា​សះស្បើយ​ទាំងស្រុង ពីជំងឺ​ «Covid-19» និងត្រូវបាន​អនុញ្ញាត​ឲ្យចេញ​ពីមន្ទីរពេទ្យ។

គិតត្រឹមថ្ងៃទី៣០ ខែកក្កដានេះ ប្រទេសកម្ពុជាបានបង្ហាញតួលេខផ្លូវការ ថាមានអ្នកជំងឺកូវីដ១៩ សរុបចំនួន២៣៤នាក់ នៅទូទាំងប្រទេស។ ក្នុងនោះអ្នកជំងឺ ដែលព្យាបាលជាសះស្បើយ មានចំនួន១៦២នាក់ ហើយអ្នកជំងឺចំនួន៧០នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរដ្ឋ ខណៈពីរនាក់ទៀត ដែលជាមន្ត្រីការទូតជាន់ខ្ពស់អាមេរិក កំពុងសម្រាកព្យាបាល ក្នុងស្ថានទូតរបស់ខ្លួន ប្រចាំកម្ពុជា៕



លំអិតបន្ថែមទៀត

កំសាន្ដ

មុន​រថភ្លើង​មក​ដល់… បុរសពិកាភ្នែកម្នាក់ ​បានដើរ​ធ្លាក់ចូល​ផ្លូវដែក

បុរសពិកាភ្នែកម្នាក់ បានដើរធ្លាក់ចូលផ្លូវរថភ្លើងក្រោមដី ក្នុងស្ថានីយ «Red Line Medical Center» នៃក្រុង «Bethesda» ដែលស្ថិតនៅតំបន់​ជាយក្រុង របស់រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៩ ខែមេសា ...
កម្ពុជា

សភាអាមេរិក​ភ្ជាប់​មរណភាព ទិត្យ រ៉ន ទៅនឹង​ទង្វើ​«រំលោភអំណាច»​​នៅ​កម្ពុជា

បន្ទាប់ពីក្រសួងការបរទេស រដ្ឋសភាជាតិ​សហរដ្ឋអាមេរិក តាមរយៈប្រធានគណកម្មការកិច្ចការបរទេស លោក «Eliot Engel» ក៏បានសម្ដែងក្ដីកង្វល់​ដ៏ជ្រាលជ្រៅ ចំពោះមរណភាព ប្រកបដោយភាពមន្ទិល របស់សកម្មជនគណបក្សប្រឆាំង លោក ទិត្យ រ៉ន ...
កម្ពុជា

Covid-19៖ កម្ពុជាប្រកាស​រកឃើញ​២ករណី តួលេខសរុប ២៩៧ករណី

បុរសខ្មែរពីរនាក់ ដែលធ្វើដំណើរពីប្រទេសជប៉ុន ត្រូវបានធ្វើតេស្ដិ៍ រកឃើញវិជ្ជមាន​កូវីដ-១៩ (Covid-19)។ ការរកឃើញចុងក្រោយ ធ្វើឲ្យ តួលេខសរុប នៃអ្នកជំងឺនៅក្នុងព្រះរាជាណាចក្រ កើនឡើងដល់២៩៧ករណី។  សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលចេញផ្សាយ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.