កម្ពុជាដំណឹង

Covid-19៖ កម្ពុជារកឃើញ​អ្នកជំងឺ​ម្នាក់​ទៀត នៅខេត្ត​បន្ទាយមានជ័យ

ប្រទេសកម្ពុជា​ បានបន្ថែមតួលេខអ្នកជំងឺ «Covid-19» ម្នាក់ទៀត ដែលត្រូវបាន​រកឃើញ នៅខេត្ត​បន្ទាយមានជ័យ បន្ទាប់ពីយុវជនអាយុ២៦ឆ្នាំរូបនេះ បានវិលត្រឡប់​ពីប្រទេសថៃ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលទើប​នឹង​ចេញផ្សាយ កាលពីមុននេះបន្តិច។

ក្រសួងសុខាភិបាល បានឲ្យដឹងថា យុវជនដែលត្រូវបានរកឃើញ ថាផ្ទុកមេរោគ «Covid-19» មានស្រុកកំណើត នៅខេត្តត្បូងឃ្មុំ។ យុវជនរូបនេះ បានរួមដំណើរ ជាមួយ​អ្នកដំណើរ ៩នាក់ផ្សេងទៀត វិលត្រឡប់ពីប្រទេសថៃ។

សេចក្ដីប្រកាសព័ត៌មាន បានបន្តថា នៅពេលយុវជននោះ ចូលដល់​ខេត្ត​បន្ទាយមានជ័យ ក៏ត្រូវបាន​ពិនិត្យ​ឃើញ ថាមានផ្ទុកមេរោគ «Covid-19»។

បច្ចុប្បន្ននេះ យុវជនខាងលើ ដែលមានអាយុ២៦ឆ្នាំ និងអ្នកដំណើរទាំង​៩នាក់ ត្រូវរ​ក្សាទុក ឱ្យនៅដាច់ដោយឡែក (ធ្វើចត្តាឡីស័ក) ក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ។

ការរកឃើញនេះ បានធ្វើឲ្យតួលេខសុរប នៃអ្នកផ្ទុកជំងឺ «Covid-19» បានកើនឡើង ដល់​១២៥នាក់ បើរាប់ពីការរាតត្បាតដំបូង មកដល់ថ្ងៃទី៣០ ខែឧសភានេះ។​ អាជ្ញាធរ​សុខាភិបាល​កម្ពុជា បានលើកឡើងថា ពីក្នុងចំណោមនោះ អ្នកជំងឺចំនួន ១២៣នាក់ បានជា​​សះស្បើយ​ហើយ៕



លំអិតបន្ថែមទៀត

កម្ពុជា

វៀតណាម«មិនទាន់»តបកម្ពុជា អំពី​ព័ត៌មាន​បុរស​ឆ្លងជំងឺ​«Covid-19»

ប្រទេសវៀតណាម «មិនទាន់»បញ្ជាក់ជាផ្លូវការ ថាបុរសអាយុ៣៩ឆ្នាំ ដែលត្រូវបាន​រកឃើញ​មានជំងឺ «Covid-19» ពិតជាបានឆ្លងជំងឺនេះ ពីប្រទេសកម្ពុជា​យ៉ាងណាទេ បើទោះជា​ប្រព័ន្ធ​ផ្សព្វផ្សាយផ្លូវការ របស់ប្រទេសកុម្មុយនីស្ដិ៍ អះអាងថា បុរសរូបនេះ​ទើបនឹង​ឆ្លងកាត់​ព្រំដែន វិលត្រឡប់​ចូលមក​ក្នុង​ទឹកដី​វៀតណាមវិញ តាមច្រករបៀង​ក៏ដោយ។ ...
កម្ពុជា

កម្ពុជា​ប្រកាស​ដោយ​ប្រទាំងប្រទើស ថា​មាន​មន្ត្រី​ជាន់ខ្ពស់ ឆ្លង​«Covid-19»

ទីបំផុត ក្រសួងសុខាភិបាលកម្ពុជា បានទទួលស្គាល់ជាផ្លូវការ ថា​មាន​មន្ត្រី​ជាន់ខ្ពស់ បានឆ្លងជំងឺ«Covid-19» ហើយថាតួលេខនៃការឆ្លងជំងឺនេះ បានរាប់បញ្ចូលមន្ត្រីនោះ តាំងពីថ្ងៃទី១៨ ខែមីនាមកម្លេះ។ ប៉ុន្តែ ការប្រកាសទទួលស្គាល់នេះ បង្កើតភាពប្រទាំងប្រទើស ដោយសារតែ ...
ដំណឹង

Covid-19 ៖ ឥណ្ឌាដាក់បម្រាមឲ្យពលរដ្ឋជាង៧០០លាននាក់ នៅក្នុងផ្ទះ

យ៉ាងហោច ប្រជាជនឥណ្ឌាជាង៧០០លាននាក់ ត្រូវបង្ខំចិត្ត ឲ្យ«នៅក្នុងផ្ទះ»  ចាប់ពីថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះតទៅ ក្រោមវិធានការរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃមេរោគ«កូរូណា» ឬ«Covid-19»។ មន្ត្រីជាន់ខ្ពស់មួយរូប ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.