កម្ពុជាដំណឹង

Covid-19៖ កម្ពុជាមានអ្នកជំងឺ​ក្នុងសហគមន៍​ ៤នាក់ទៀត សរុប៣៨នាក់

អ្នកជំងឺកូវីដ-១៩ (Covid-19) ដែលឆ្លងក្នុងសហគមន៍ ត្រូវបានរកឃើញវិជ្ជមានបន្ថែម ៤នាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លង ក្នុងសហគមន៍សរុប មានចំនួនកើនឡើង ដល់៣៨នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលទើបនឹងចេញផ្សាយ ក្នុងព្រឹកថ្ងៃពុធទី៩ ខែធ្នូ ឆ្នាំ២០២០នេះ។

អ្នកជំងឺទាំងបួននាក់ ដែលឆ្លងជំងឺ ជាលក្ខណៈសហគមន៍ មានពីរនាក់ជា​បុគ្គលិក និងម្នាក់ជាអតិថិជន របស់ហាង «Pedro» នៅផ្លូវព្រះសីហនុ (ភ្នំពេញ) ខណៈម្នាក់ទៀត ជាអតិថិជន របស់ហាង «Zando ក្នុងសង្កាត់បឹងកេងកង (ភ្នំពេញ)។

ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា អ្នកជំងឺថ្មីទាំង៤នាក់ ត្រូវបានបញ្ជូន ឲ្យចូលសម្រាក​ព្យាបាល នៅមន្ទីរពេទ្យមិត្តភាព​ខ្មែរសូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។

ការរកឃើញអ្នកជំងឺថ្មី ទាំង៤នាក់ ធ្វើឡើងពីក្នុងចំណោមការធ្វើវិភាគ ទៅលើសំណាក​សរុប ចំនួន៣៤៦៧សំណាក់ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ម្សិលម៉ិញ ដោយវិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា។ សម្រាប់វត្ថុសំណាក់ ដែលនៅសេសសល់ ចំនួន៤៩៩៤នាក់ទៀត នឹងត្រូវធ្វើការវិភាគបន្តទៀត ក្នុងថ្ងៃទី៩ ខែធ្នូនេះ។

រាប់មកដល់ព្រឹក ថ្ងៃទី០៩ ខែធ្នូនេះ ប្រទេសកម្ពុជាបានអះអាងថា ខ្លួនរកឃើញអ្នកឆ្លង​ជំងឺកូវីដ-១៩ មានចំនួនសរុប ៣៥៤នាក់ ក្នុងនោះអ្នកឆ្លងក្នុងសហគមន៍ ៣៨នាក់ – អ្នកជាសះស្បើយ មានចំនួន ៣០៧នាក់ និងអ្នកកំពុងសម្រាក នៅមន្ទីរពេទ្យនៅឡើយ មានចំនួន ៤៧នាក់៕



លំអិតបន្ថែមទៀត

កម្ពុជា

ខៀវ កាញារីទ្ធ៖ «អ្នកវិភាគខ្លះ ហេតុតែ​ចង់បាន​អំណាច បន់ឲ្យខ្មែរស្លាប់»

តើអ្នកវិភាគរូបណាទៅ រងការឌឺដង ពីរដ្ឋមន្ត្រីព័ត៌មាន របស់ប្រទេសកម្ពុជា? ការឌឺដងនោះ រហូតលោករដ្ឋមន្ត្រីសន្និដ្ឋានថា អ្នកវិភាគទាំងនោះ ហេតុតែ​ចង់បាន​អំណាច បែរជាបន់ឲ្យខ្មែរស្លាប់។  លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងមួយ ...
ដំណឹង

អាល្លឺម៉ង់ថា​ចិន​ដាក់សម្ពាធ ឲ្យ​និយាយល្អ ពី​ប៉េកាំង​ជុំវិញ​​«Covid-19»

មន្ត្រីការទូតចិន បានជួបជាមួយ​អ្នកទទួលខុសត្រូវមួយចំនួន នៃរដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីបញ្ចុះបញ្ចូលអ្នកទទួលខុសត្រូវទាំងនោះ ឲ្យ​និយាយល្អ អំពីការគ្រប់គ្រង របស់ក្រុងប៉េកាំង ទៅលើការរាតត្បាត នៃជំងឺ«Covid-19»។ នេះ បើតាមការអះអាង របស់ក្រសួងមហាផ្ទៃអាល្លឺម៉ង់ តាមរយៈលិខិតមួយ ...
កម្ពុជា

សម រង្ស៊ី បង្ហាញ​មូលហេតុ ៣យ៉ាង ដែល​អាចការពារ​កម្ពុជា ពី​«Covid-19»

លោក សម រង្ស៊ី បានបង្ហាញ ពីលទ្ធភាព«៣យ៉ាង ដែលជួយការពារប្រទេស ស្ថិតនៅ​តំបន់អាស៊ី​ភាគអាគ្នេយ៍ ដូចប្រទេសកម្ពុជា» ពីការរាតត្បាតនៃជំងឺ«Covid-19»។ មកដល់ថ្ងៃនេះ របបក្រុងភ្នំពេញបានបញ្ចេញ «តួលេខផ្លូវការ» ថាកម្ពុជា​មាន​ករណី​ឆ្លងជំងឺ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.