កម្ពុជាដំណឹង

CNRP៖ បាតុករ​៣០មិនា ពលី​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌

គណបក្សសង្គ្រោះជាតិ បានអះអាងថា បណ្ដាបាតុករទាំងអស់ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ គប់គ្រាប់បែក​នៅខាងមុខ​អតីត​រដ្ឋសភា​ជាតិ កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ ថាជាបុព្វហេតុ ដើម្បី«លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងយុត្តិធម៌» នៅក្នុងប្រទេសកម្ពុជា។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលគណបក្សប្រឆាំងមួយនេះ បានចេញផ្សាយ កាលពីប៉ុន្មាននាទីមុន បានសរសេរថា គណបក្សសូមសំដែងការគោរព ចំពោះវិញ្ញាណក្ខន្ធនៃក្រុម«វីរបាតុករ»ទាំងនោះ និងនៅតែបន្តការប្ដេជ្ញាចិត្ត ក្នុងការស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះឲ្យខាងតែបាន។

ដើម្បី«លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងយុត្តិធម៌»…

គណបក្សបានបញ្ជាក់ថា មកដល់ពេលនេះ របបដឹកនាំក្រុងភ្នំពេញ មិនបានស្វែងរកជនដៃដល់ និងអ្នកបញ្ជា ចំពោះការវាយប្រហារខាងលើនោះទេ។ សេចក្ដីថ្លែងការណ៍គណបក្ស បានសរសេរថា៖

«តែបើតាមរបាយការណ៍ស៊ើបអង្កេត របស់ទីភ្នាក់ងារស៊ើបអង្កេត សហរដ្ឋអាមេរិក (FBI) បានបង្ហាញថា លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដែលជាប្រធាន និងអនុប្រធាន កងអង្គរក្សផ្ទាល់លោក ហ៊ុន សែន ជាអ្នករៀបចំ និងបញ្ជាផ្ទាល់លើការវាយប្រហារ ដ៏សាហាវយ៉ង់ឃ្នង និងអមនុស្សធម៌នេះ។»

រដ្ឋាភិបាលកម្ពុជា តែងប្រកាសជាច្រើនដងថា ខ្លួនមិនបានទុក សំនុំរឿងមួយនេះចោលទេ ហើយរបាយការណ៍ «FBI» ដែលពាក់ព័ន្ធក្នុងករណីនេះ មិនដែលត្រូវបានបង្ហាញជាសាធារណៈដែរ។

ផ្ទុយទៅវិញ ការសម្រេចដាក់ទណ្ឌកម្ម ប្រឆាំងលោក ហ៊ីង ប៊ុនហៀង ដោយក្រសួងរតនាគារជាតិអាមេរិក ដែលចេញផ្សាយ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ បានអះអាងថា មេបញ្ជាការផ្កាយ៤រូបនេះ រួមនឹងកងអង្គរក្ស​របស់លោក ហ៊ុន សែន បានជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងហេតុការណ៍នោះ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរតនាគារជាតិអាមេរិក ថែមទាំងស្រង់សំដីរបស់អ្នកស្រី «Sigal Mandelker» អនុរដ្ឋលេខាធិការ នៃក្រសួងរតនាគារជាតិអាមេរិក មកបញ្ជាក់ ពីការជាប់ពាក់ព័ន្ធ របស់លោក ហ៊ីង ប៊ុនហៀង ក្នុងការ​បង្រ្កាប​ លើ​​ក្រុម​​អ្នក​តវ៉ា និង​សកម្មជន​​បក្ស​ប្រឆាំង ដូចជា​ការ​​បោក​គ្រាប់​​បែក​​ លើ​អ្នក​តវ៉ា​អហិង្សា កាល​ពី​ឆ្នាំ​១៩៩៧ ដែល​​ធ្វើ​​ឲ្យ​​ស្លាប់​ និង​របួស​​មនុស្ស​ជា​ច្រើន​នាក់ រួមទាំង​​របួស​​ពលរដ្ឋ​​អាមេរិក​​​មួយ​រូប​​៕

អត្ថបទដែលទាក់ទង៖



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ថា ស ខេង អាចចូលក្នុង​«រដ្ឋាភិបាល​បង្រួបបង្រួមជាតិ»

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានហៅការបង្កើត​«រដ្ឋាភិបាល​បង្រួបបង្រួមជាតិ» ដែលមាន​ការចូលរួម ពីលោក ស ខេង ថា«ជាគំនិតមួយ ដ៏ត្រឹមត្រូវ»។ ការអះអាងរបស់មេដឹកនាំប្រឆាំង ធ្វើឡើងក្នុង​ខណៈ​លោក ...
កម្ពុជា

អ៊ូ ច័ន្ទឫទ្ធិ ប្រកាស​គាំទ្រ សម រង្ស៊ី ជា​ប្រធាន​ស្ដីទី​បក្ស

លោក អ៊ូ ច័ន្ទឫទ្ធិ អតីតតំណាងរាស្ត្រ និងជាប្រធានគណៈកម្មាធិការវិន័យ នៃ​គណបក្សសង្គ្រោះជាតិ បានចេញលិខិតចំហរមួយ ប្រកាសគាំទ្រលោក សម រង្ស៊ី ឡើងកាន់តំណែង ជាប្រធានស្ដីទីគណបក្ស សម្រាប់កាលៈទេសៈនេះ។ ...
ដំណឹង

វៀតណាម​«លាង​ឈើ​កខ្វក់»​ពី​កម្ពុជា ដើម្បី​កំណើន​សេដ្ឋកិច្ច​ខ្លួន

ការ«លាង​ឈើ​កខ្វក់»លួចដឹកឈើដោយខុសច្បាប់ ចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម នៅតែមានជាបន្តនៅឡើយ និងមានចំនួនមិនតិចជាង ៣០ម៉ឺនម៉ែត្រគូបឡើយ។ នេះ បើតាមបានអានរបាយការណ៍មួយ របស់ «EIA» ទីភ្នាក់ងារស៊ើបអង្កេតអន្តរជាតិ ផ្នែកបរិស្ថានមួយ ដែលមានទីស្នាក់ការកណ្ដាលក្នុងរាជធានី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.