កម្ពុជាដំណឹង

CNRP ថ្កោលទោស​ការចាប់ផ្សឹក​សង្ឃ ហោ សុខុន ព្រោះ​ការបញ្ចេញមតិ

ការចាប់ផ្សឹក​ព្រះតេជគុណ ហោ សុខុន អតីតចៅអធិការវត្តច្បារអំពៅ និងជាអតីតសង្ឃទីប្រឹក្សា រងការថ្កោលទោស«យ៉ាងដាច់អហង្កា» ពីគណបក្សសង្គ្រោះជាតិ ដោយហៅទង្វើនេះ ថាជា«ការបង្ក្រាប និងគម្រាមកំហែងដល់សិទ្ធិសេរីភាព»។

គណបក្សប្រឆាំងបានអំពាវនាវឲ្យគណបក្សប្រជានកម្ពុជា និងលោក ហ៊ុន សែន បញ្ឈប់ការយកសាសនា ជាឈ្នាន់នយោបាយ ហើយត្រូវបំបួសព្រះភិក្ខុ ហោ សុខុន និងផ្ដល់តួនាទីលោក ជាព្រះចៅ​អធិការ​វត្តច្បារអំពៅឡើងវិញ។

សេចក្ដីថ្លែងការណ៍របស់គណបក្សខាងលើ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានកាលពីប៉ុន្មានម៉ោងមុន បានវាយតម្លៃការចាប់ផ្សឹកព្រះសង្ឃ ហោ សុខុន យ៉ាងតក់ក្រហល់ កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ថាជាអំពើព្រៃផ្សៃ រំលោភបំពានទៅលើបាវចនាជាតិ សាសនា ព្រះមហាក្សត្រ។

ព្រះតេជគុណ ហោ សុខុន ត្រូវបានក្រុមអាជ្ញាធរនាំចេញពីវត្ត ដើម្បី«ចាប់ផ្សឹក»​ក្នុងយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅវត្តបុទុមវតី ដោយមានវត្តមានសម្តេចសង្ឃនាយក នន្ទ ង៉ែត និងមន្ត្រីថ្នាក់ដឹកនាំសង្ឃ ជាច្រើនអង្គផ្សេងទៀត។ ព្រះសង្ឃ ហោ សុខុន ត្រូវបានចោទថា បានធ្វើខុសធម៌វិន័យ។

គណបក្សសង្គ្រោះជាតិ ដែលទំនងជាចេញសេចក្ដីថ្លែងការណ៍ ពីក្រៅប្រទេស បានពន្យល់ថា អតីតព្រះចៅអធិការវត្តច្បារអំពៅ ពុំបានប្រព្រឹត្តិខុសព្រះវិន័យ ក្នុងព្រះពុទ្ធសាសនាទេ ខណៈព្រះភិក្ខុសង្ឃក្នុងព្រះពុទ្ធសាសនា ដែលត្រូវអាបត្តិ អាចចាប់ផ្សឹកបាន ក្នុងករណីប្រព្រឹត្តិបទល្មើសអាបត្តិណាមួយ ក្នុងអាបត្តិបរាជិក៤តែប៉ុណ្ណោះ។

នៅប៉ុន្មានថ្ងៃមុនការចាប់ផ្សឹកនេះ ព្រះសង្ឃ ហោ សុខុន បានក្លាយជាចំណុចស្នូលមួយ នៃការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គ នូវសារដ៏វែងអន្លាយមួយ មានន័យបញ្ចើចបញ្ចើរលោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ ដែលក្រោយមក ត្រូវបានបុរសខ្លាំងទីពីរ​​នៃរដ្ឋាភិបាល​ក្រុងភ្នំពេញ​រូបនេះ បដិសេធមិនទទួលយក ដោយលោក​អះអាងថា អាចជាកលល្បិច ដើម្បីបំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។

យ៉ាងណា សាលាគណរាជធានីបានបដិសេធព័ត៌មានថា ព្រះសង្ឃ ហោ សុខុន ត្រូវបានចាប់ផ្សឹក និងបានអះអាងថា គឺព្រះតេជគុណជាអ្នកព្រមព្រៀង សុំសឹកដោយអង្គឯង៕

សាលាគណរាជធានីភ្នំពេញ សូមប្រកាសជាផ្លូវការដូចខាងក្រោម៖ភិក្ខុ ហោ សុខុន អតីតចៅអធិការវត្តច្បាអំពៅ ពិតជាបានលាចាកសិក្ខាបទ…

Gepostet von សាលាគណរាជធានីភ្នំពេញ am Mittwoch, 13. Februar 2019


លំអិតបន្ថែមទៀត

កម្ពុជា

RSF ៖ ហ៊ុន សែន មិនត្រូវ​ប្រើ​លេស​«Covid-19»​ដើម្បី​បិតមាត់​អ្នកកាសែត

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RSF /RWB) ដែលមានទីតាំងធំ​ ក្នុងរដ្ឋធានីប៉ារីស (បារាំង) បានចេញសេចក្ដីថ្លែងការណ៍មួយ ទាមទារទៅដ្ឋាភិបាលលោក ហ៊ុន សែន មិនត្រូវប្រើ«លេស» នៃជំងឺ«Covid-19» ដើម្បីបំបិតមាត់អ្នកសារព័ត៌មាន ...
កម្ពុជា

គង់ ម៉ាស់ សកម្មជន CNRP ត្រូវចៅក្រម​ស៊ើបសួរ​សម្រេច​ឲ្យឃុំខ្លួននៅ ព្រៃស

លោក ម៉ុង មុន្នីសោភា ចៅក្រមស៊ើបសួរ​នៃសាលាដំបូងរាជធានី បានសម្រេចឲ្យឃុំខ្លួន លោក គង់ ម៉ាស់ សកម្មជនគណបក្សសង្គ្រោះជាតិ នៅពន្ធនាគារ«ព្រៃស» ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការជំនុំជម្រះ។ នេះ ...
កិច្ចសម្ភាស

ស្វែងយល់​ពីសាលក្រម​នៃតុលាការបារាំង ករណី ហ៊ុន សែន-សម រង្ស៊ី

ករណី ហ៊ុន សែន-សម រង្ស៊ី ដែលជាបណ្ដឹង«បរិហារកេរ្ដិ៍» របស់លោក ហ៊ុន សែន ប្ដឹងលោក សម រង្ស៊ី ក្នុង​តុលាការព្រហ្មទណ្ឌ​ជាន់ទាប​បារាំង នៃរដ្ឋធានីប៉ារីស ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.