កម្ពុជាដំណឹង

ក្រុមហ៊ុន​ម្ចាស់​ទូរទស្សន៍ CNC-CTN បដិសេធ​ព័ត៌មាន​ដែល​ថា គិត ម៉េង ត្រូវ ហ៊ុន សែន ចាប់ខ្លួន

លោកឧកញ៉ា គិត ម៉េង មិនត្រូវបានចាប់ខ្លួនទេ តែលោក «កំពុងចូលរួម ក្នុងកម្មវិធី​សប្បាយរីករាយ ជាមួយគ្រួសារ និងមិត្តភ័ក្រ នៅក្នុងខេត្តសៀមរាប»។ នេះ បើតាមការប្រកាសរបស់ក្រុមហ៊ុន បណ្ដាញផ្សព្វផ្សាយកម្ពុជា (Cambodian Broadcasting Service – CBS) ដើម្បីប្រតិកម្មទៅនឹងការផ្សាយដំណឹងមួយ របស់ទំព័រហ្វេសប៊ុក «CBN Khmer» ដែលបានបង្ហោះវីដេអូមួយ ដាក់ចំណងជើងថា «ដំណឹងបន្ទាន់ ហ៊ុន សែន ខឹងខ្លាំងណាស់ចាប់ខ្លួនឧកញ៉ា គិត ម៉េង មិញៗនេះ ផ្អើល»។

ក្នុងសេចក្ដីបំភ្លឺមួយ ដែលចេញផ្សាយ នៅថ្ងៃសៅរ៍ទី២៣ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមហ៊ុន «CBS» ដែលគ្រប់គ្រងលើស្ថានីយ៍ទូរទស្សន៍ CNC CTN OneTV និង MyTV នៅក្នុងប្រទេសកម្ពុជា បានហៅការបង្ហោះ របស់ទំព័រហ្វេសប៊ុកខាងលើ ថាជា«ការផ្សាយបំភ្លៃ មួលបង្កាច់ អសីលធម៌ បម្រើគោលដៅនយោបាយទុច្ចរិត» ដើម្បីបង្ខូច និងប្រមាថ ដល់សេចក្ដីថ្លៃថ្នូ របស់ថ្នាក់ដឹកនាំ និងលោក គិត ម៉េង។

ដោយឡែក ក្រុមហ៊ុន «CBS» ដែលជាស្ថាប័ន ដែលមានជំនាញ ខាងការផ្សព្វផ្សាយដែរ បានភ្ជាប់ការបង្ហោះ របស់ទំព័រហ្វេសប៊ុកនោះ ទៅនឹងសារព័ត៌មាន «The Cambodia Daily» ដែលបញ្ចេញខ្សែអាត់សម្លេង របស់លោក ហ៊ុន សែន កាលពីម្សិលម្ងៃ ដោយក្រុមហ៊ុន «CBS» បញ្ជាក់ថា ខ្លួនមិនមានភាពចាំបាច់ ឲ្យសារព័ត៌មានមួយនេះ ធ្វើការកែតម្រូវទេ។

វីដេអូដែលទំព័រហ្វេសប៊ុក «CBN Khmer» យកមកផ្សាយ មានដាក់រូបភាព ដែល​អមដោយអក្សរ «ដំណឹងបន្ទាន់ ហ៊ុន សែន ខឹងខ្លាំងណាស់ ចាប់ខ្លួនឧកញ៉ា គិត ម៉េង ម៉ិញៗនេះ ផ្អើល» និងពន្យល់នៅអម នឹងវីដេអូនោះ ដោយពាក្យបីម៉ាត់ថា «Hot News #Cambodia»។ ប៉ុន្តែផ្ទុយពីចំណេងជើង​ខាងលើ ខ្លឹមសារ​នៅក្នុងវីដេអូនោះ គឺជាកម្មវិធីផ្សាយព័ត៌មាន របស់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨​ម្សិលម៉ិញ និងគ្មានព័ត៌មានណា ដែលវិទ្យុអាស៊ីសេរីផ្សាយថា លោក គិត ម៉េង ត្រូវបានចាប់ខ្លួននោះទេ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្រាវជ្រាវរកឃើញថា វីដេអូដែលដាក់ចំណងជើង មិនស្របតាមខ្លឹមសារនេះ គឺជាវីដេអូតែមួយ ដែលត្រូវបានបង្ហោះ នៅលើទំព័រចែក​រំលែក​វីដេអូ យូធូប (Youtube) តាមរយៈគណនីមួយ ឈ្មោះ «One News Kh»។

នៅក្នុងគណនី «One News Kh» នោះ គេឃើញមានបង្ហោះ វីដេអូយ៉ាងច្រើន ដែលមានដាក់ចំណងជើង ដ៏ចម្លែក និងដ៏គួរឲ្យហួសចិត្ត ជាមួយនឹងរូបភាព (មេដឹកនាំ និងជនល្បីៗ) កាត់តបញ្ចូលគ្នា។ វីដេអូរបៀបនេះ មិនមែនមានតែមួយទេ នៅលើបណ្ដាញចែករំលែកវីដេអូ ហើយត្រូវបានគេមើលឃើញថា ធ្វើឡើងដើម្បីស្វែងរកការទាក់ទាញ ឲ្យចុចចូលទៅទស្សនា ក្នុងបំណងរកប្រាក់៕

រូបភាពផ្ដិតពីទំព័រចែករំលែកវីដេអូ យូធូប គណនី «One News Kh»។


លំអិតបន្ថែមទៀត

កម្ពុជា

តំណែង​នាយករដ្ឋមន្ត្រី៖ ហ៊ុន សែន ប្រកាសបិទផ្លូវ ស ខេង – ទៀ បាញ់

គ្មានទេដំណើរ ឆ្ពោះទៅកាន់តំណែងជានាយករដ្ឋមន្ត្រី របស់លោក ស ខេង និងលោក ទៀ បាញ់ ដោយហេតុថា ទម្រាំលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាកចេញពីអំណាច ...
កំសាន្ដ

ព័ត៌មាន​អាជ័យ៖ កូនស្រី​មេ​បក្ស «ឆេះ»​ហើយ​ទាន!

«ឆេះ» ៖ តាមពិតទៅ កន្លែងដែលភ្លឺពេក កន្លែងដែលគេចង់ឲ្យឃើញ អាជ័យខ្ញុំមិនសូវជាចង់ឃើញទេ។ ផ្ទុយទៅវិញ អាជ័យខ្ញុំចូលចិត្តត្រសុល ទៅរកកន្លែងណា ដែលងងឹង និងកន្លែងដែលគេមិនចង់ឲ្យដឹង ដោយហេតុថា គឺកន្លែងអញ្ចឹងទៅវិញទេ ...
កម្ពុជា

ហ៊ុន សែន ព្រមាន​កុំឲ្យ​យក​«នំបញ្ចុក» ទៅភ្ជាប់​នឹង​នយោបាយ

«នំបញ្ចុក ជារបស់ជាតិ មិនមែនជារបស់បក្សនយោបាយណាមួយទេ» នេះ ជាការអះអាង​ឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងនឹងយុទ្ធនាការ​ទទួលទាននំបញ្ចុក នៅទូទាំងប្រទេស ដែលលោកបានបញ្ជាឲ្យធ្វើ កាលពីថ្ងៃចន្ទកន្លងមក។ បុរសខ្លាំងកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.