រដ្ឋសភាកម្ពុជា ដែលមានតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជាតែមួយ កំពុងគ្រោងធ្វើវិសោធនកម្មច្បាប់ជាថ្មីទៀត ទៅលើច្បាប់ ស្ដីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវ «ឲ្យមន្ត្រីប្រឆាំង»ទាំង១១៨នាក់ ដែលត្រូវបានតុលាការកំពូលហាមឃាត់ មិនឲ្យធ្វើនយោបាយចំនួន៥ឆ្នាំនោះ អាចធ្វើនយោបាយឡើងវិញ។

សេចក្ដីជូនដំណឹង របស់រដ្ឋសភាឯកបក្សកម្ពុជា ដែលចេញផ្សាយកាលពីម្សិលម៉ិញ បានឲ្យដឹងថា គឺក្រុមតំណាងរាស្ត្រ មកគណបក្សកាន់អំណាច ចំនួន៨៧នាក់ ជាអ្នកស្នើសុំឲ្យធ្វើវិសោធនកម្មច្បាប់ខាងលើ នៅត្រង់មាត្រា ៤៥ថ្មី (ស្ទួន) មកដាក់បន្ថែមវាក្យខណ្ឌ ដែលមានខ្លឹមសារជាអាទិ៍ថា៖

បុគ្គលដែលត្រូវតុលាការសម្រេច ហាមឃាត់ការធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួម ក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្ស ណាមួយបានឡើយ។ បុគ្គលដែលបានតុលាការសម្រេច ហាមឃាត់ធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញ នូវសិទ្ធិនយោបាយពេញលេញ ដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេល ​នៃការហាមឃាត់ដែលកំណត់ ដោយសាលដីការរបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហា​ក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សេចក្ដីជូនដំណឹងនោះ បានអះអាងបន្ថែមថា វិសោធនកម្មខាងលើ មានគោលដៅសំខាន់ពីរ គឺបញ្ជាក់ឲ្យបានច្បាស់តាមផ្លូវច្បាប់ ពីបុគ្គលដែលត្រូវតុលាការហាមឃាត់ និងបើកលទ្ធភាព ឲ្យពួកគេអាចទទួលនីតិសម្បទាឡើងវិញ តាមច្បាប់នេះ។

មន្ត្រីគណបក្សសង្គ្រោះជាតិ និងមន្ត្រីស្និតនឹងគណបក្សនេះ ចំនួន១១៨នាក់ ត្រូវបានតុលាការកំពូល ហាមឃាត់ធ្វើនយោបាយ ក្នុងរយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងសវនាការដ៏ចម្រូងចម្រាសមួយ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ទៅតាមបណ្ដឹងរបស់គណបក្សហ្វ៊ុនស៊ីនប៉ិច និងគណបក្សយុវជនកម្ពុជា។ ការរំលាយគណបក្សប្រឆាំងនេះ បានធ្វើឡើង ដោយអនុលោមតាមការធ្វើវិសោធនកម្ម យ់ាងតក់ក្រហល់ ទៅលើច្បាប់ស្ដីពីគណបក្សនយោបាយដដែលនេះ ដែលត្រូវបានរដ្ឋសភាអនុម័ត តែប៉ុន្មានសប្ដាហ៍ មុនថ្ងៃបើកសវនាការប៉ុណ្ណោះ។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចម្សិលម៉ិញ (ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨) ។  លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានទទួលស្គាល់ថា ការធ្វើវិសោធនកម្មលើកមុខ ពិតជាមានចន្លោះប្រហោង ដោយមិនបានគិតគូរ ដល់បុគ្គលដែលតុលាការហាមឃាត់នោះ អាចទទួលបានសិទ្ធិ ធ្វើសកម្មភាពនយោបាយឡើងវិញ។

លោកថា៖

«អីចឹងច្បាប់នេះ ធ្វើវិសោធនកម្មគិតគូរ ដល់បុគ្គលដែលត្រូវបានតុលាការហាមឃាត់ធ្វើនយោបាយ (…) ។ យើងគិតគូរយ៉ាងម៉េច គឺថាធ្វើឲ្យច្បាប់ពាក់ព័ន្ធហ្នឹង។ ឥឡូយើងធ្វើហើយ។ អ្នកដែលច្បាប់ហាមឃាត់ គឺអាចទទួលបាននីតិសម្បទា អាចទទួលបានសិទ្ធិធ្វើនយោបាយវិញ បន្ទាប់ពីមានសំណើរពីនាយករដ្ឋមន្ត្រី ស្នើព្រះមហាក្សត្រ តាមសំណើររបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។»។

អ្នកនាំពាក្យរូបនេះ បញ្ជាក់បន្តថា សេចក្តីវិសោធនកម្មច្បាប់ខាងលើ ជាវិសោធនកម្មច្បាប់ ដែលមានការប្រញាប់ ហើយគណៈអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំពិភាក្សា ក្នុងពេលឆាប់ៗនេះ ដើម្បីដាក់ចូល សម័យប្រជុំរដ្ឋសភាពេញអង្គ ដើម្បីធ្វើការអនុម័ត។ យ៉ាងណា លោក ប៉េងឡុង មិនបានបញ្ជក់ទេថា តើការបើកសម័យប្រជុំពេញអង្គនោះ នឹងត្រូវបើកធ្វើនៅពេលណា៕



លំអិតបន្ថែមទៀត

និមិត្តសញ្ញារបស់ស្ថានទូតអាមេរិក និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថតកាត់ត)
កម្ពុជា

ក្នុង​ទិវា​សិទ្ធិ​មនុស្ស អាមេរិក​ស្នើ​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ

ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានឆ្លៀតឱកាស នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីអំពាវនាវជាថ្មី ទៅកាន់របបក្រុងភ្នំពេញ ឲ្យទម្លាក់ចោលបទចោទប្រកាន់ ទៅលើបណ្ដា​អ្នកទោស​នយោបាយ​ទាំងអស់។ ជាមួយនឹងរូបថតលោក កឹម ...
កម្ពុជា

សារ​បួងសួង​សុំ​«សុខសន្ដិភាព» របស់ កឹម សុខា ក្នុង​ឱកាស​ចូលឆ្នាំថ្មី

នៅមួយថ្ងៃ មុនថ្ងៃចូលឆ្នាំថ្មីមកដល់ ទំព័រហ្វេសប៊ុករបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបង្ហោះសារបួងសួងខ្លីៗ ដើម្បីស្នើឲ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ មាន«សុខសន្ដិភាព» និងការរួមរស់ដោយសុខដុមរមនា។ ក្នុងខណៈនេះ ប្រធានគណបក្សប្រឆាំង ...
កម្ពុជា

ខ្មែរនៅអ៊ឺរ៉ុបគ្រោង«ធ្វើបាតុកម្មជាថ្មី» ម្ដងនេះនៅមុខ​ក្រសួងការបរទេសបារាំង

នៅថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ សហគមន៍ខ្មែរនៅក្នុងប្រទេសបារាំង និងអឺរុប នឹងគ្រោងប្រមូលគ្នាដើម្បី ធ្វើបាតុកម្មជាថ្មី នៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង។ ខុសពីកន្លងមក ដែលបាតុកម្មរបស់បណ្ដាជនខ្មែរ តែងត្រូវបានរៀបចំធ្វើ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.