កម្ពុជាដំណឹង

កម្ពុជា​រកឃើញ​ករណី​អ្នកជំងឺ «Covid-19» ចំនួន​៤នាក់​បន្ថែម

កម្ពុជាបានបញ្ចេញតួលេខផ្លូវការ នៃករណីឆ្លងមេរោគ «កូរូណា» ឬ «Covid-19» ចំនួន​៤នាក់​បន្ថែម ក្នុងយប់ថ្ងៃទី២៤ ខែមីនានេះ ដែលធ្វើឲ្យតួលេខអ្នកឆ្លងមេរោគ សរុបមានចំនួន ៩១នាក់។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ដែលចេញផ្សាយ នៅមុននេះបន្តិច បានបញ្ជាក់ថា អ្នកជំងឺទាំងបួននាក់ ដែលត្រូវបានរកឃើញចុងក្រោយ ជាជនបរទេស ក្នុងនោះ ២នាក់ជាជនជាតិអង់គ្លេស និងពីរនាក់ជាជនជាតិបារាំង។ ពួកគេជាអ្នកដំណើរ ជិះនៅលើនាវា «Viking Cruise» ដែលចូលចតក្នុងខេត្តកំពង់ចាម។

ក្រសួងបានបញ្ជាក់ទៀតថា មកដល់ពេលនេះ មានអ្នកជំងឺជនជាតិខ្មែរ៤នាក់ ត្រូវបានព្យាបាលឲ្យជាសះ បន្ថែមពីលើជនជាតិបរទេសពីរនាក់ (ចិនម្នាក់ និងអង់គ្លេសម្នាក់) ដែលបានជាសះពីជំងឺនេះដែរ តាំងពីមុនមក។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ កម្ពុជាពុំទាន់រកឃេីញភ័ស្តុតាង បញ្ជាក់ពីការឆ្លង នៅក្នុងសហគមន៍នៅឡេីយទេ។ ប៉ុន្តែស្ថាប័នមួយនេះ បានព្រមានថា លទ្ធភាពនៃការឆ្លង ក្នុងសហគមន៍ នឹងអាចកេីតមានឡេីង​ ។

ភូមិស្រុកដែលឆ្លងមេរោគច្រើន អាចត្រូវបិទការចេញចូល

យ៉ាងណា ប្រទេសកម្ពុជានៅមិនទាន់អនុវត្តន៍ ការធ្វើតេស្ដិ៍ ទៅតំបន់សង្ស័យណាមួយ ទាំងមូលនៅឡើយ។ ការធ្វើតេស្ដិ៍ជាទូទៅ ដើម្បីស្វែងរក «អ្នកផ្ទុកមេរោគ» ក៏មិនត្រូវបានធ្វើ ទៅលើប្រជាជនកម្ពុជា ឬទៅលើក្រុមពលករចំណាកស្រុក ដែលវិលត្រឡប់ចូលក្នុងប្រទេសវិញដែរ។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  អះអាងថា អាជ្ញាធរកម្ពុជាមិនមានលទ្ធភាព ពិនិត្យសុខភាពរបស់ពលករ ត្រឡប់មកពីប្រទេសថៃវិញ ឱ្យបានដិតដល់ទេ។ ដោយហេតុនេះ ទើបលោកស្នើសុំគោលការណ៍ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចុះពិនិត្យនៅតាមភូមិស្រុកបន្ត ហើយអាចបិទការចេញចូល ជាបណ្តោះអាសន្ន ទៅលើភូមិស្រុកណា ដែលមានផ្ទុះជំងឺ «Covid-19» ខ្លាំង៕​



លំអិតបន្ថែមទៀត

កម្ពុជា

ព្រឹត្តិការណ៍២០កុម្ភៈ៖ ករណីឆ្លង​ក្នុងសហគមន៍ កើនដល់​១០៣នាក់

មកដល់ម៉ោងនេះ ករណីឆ្លង​ក្នុងសហគមន៍ នៃអ្នកជំងឺកូវីដ-១៩ (Covid-19) ត្រូវបានរកឃើញ កើនឡើង​ដល់​ចំនួន​សរុប ១០៣នាក់។ ខាងក្រោមនេះ ជាតួលេខត្រួសៗ បង្ហាញពីការរកឃើញប្រចាំថ្ងៃ នៃករណីឆ្លងក្នុងសហគមន៍ រាប់ចាប់ពី​ថ្ងៃទី២០ ខែកុម្ភៈមក៖ ...
កម្ពុជា

សម រង្ស៊ី ថា ស ខេង អាចចូលក្នុង​«រដ្ឋាភិបាល​បង្រួបបង្រួមជាតិ»

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានហៅការបង្កើត​«រដ្ឋាភិបាល​បង្រួបបង្រួមជាតិ» ដែលមាន​ការចូលរួម ពីលោក ស ខេង ថា«ជាគំនិតមួយ ដ៏ត្រឹមត្រូវ»។ ការអះអាងរបស់មេដឹកនាំប្រឆាំង ធ្វើឡើងក្នុង​ខណៈ​លោក ...
ដំណឹង

Covid-19៖ ការដាក់​ខ្លួន​សំងំ​ក្នុង​ផ្ទះ សង្គ្រោះ​ជីវិត​ជិត៦ម៉ឺន​នាក់ នៅ​អ៊ឺរ៉ុប

ការដាក់​ខ្លួន​សំងំ​ក្នុង​ផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគ«កូរូណា» ឬ«Covid-19» បានជួយសង្គ្រោះជីវិត ប្រមាណជា ៥៩ ០០០នាក់ នៅក្នុងប្រទេសចំនួន១១ នៃទ្វីបអ៊ឺរ៉ុប។ នេះ បើតាមការសិក្សាមួយ របស់អ្នកស្រាវជ្រាវមួយក្រុម ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.